ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/07 12h00 GMT
អាមេរិក

អង្គការសហប្រជាជាតិបរិហារ ភាសា “ប្រកាន់ពូជសាសន៍” របស់លោកត្រាំ

media  
ប្រតិកម្ម​ពុះ​កញ្ច្ក្រោល​ក្រោយ​សំដី​ដ៏​អសុរស​របស់​លោកត្រាំ​ចំពោះ​ប្រទេស​នៅអាហ្វ្រិក ®Reuters

សហរដ្ឋ​អាមេរិកនិង​ពិភពលោក​ទាំង​មូល​កំពុង​នាំ​គ្នាបញ្ចេញ​ប្រតិកម្ម​ប្រឆាំងនឹង​ពាក្យ​សំដីបែប​អសុរស​របស់​លោក​ប្រធានាធិបតី​អាមេរិក។ អ្នក​នាំពាក្យ​របស់​ឧត្តមស្នងការ​​សិទ្ធិមនុស្សនៃ​​អង្គការ​សហប្រជាជាតិ​ បាន​បរិហារ​​សំដី ដ៏​អសុរស​របស់​លោក​ដូណាល់​ត្រាំ ស្តីពី​ការ​ទទួល​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស​ហៃទី និង​អាហ្វ្រិក​ ថា​ជា​ពាក្យ​ដែល​ប្រកប​ទៅ​ដោយ​ “ការ​ប្រកាន់​ពូជសាសន៍ គួរ​ខ្មាសអៀន និង​រន្ធត់​ណាស់”។

បើ​តាម​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ ក្នុង​ជំនួប​ជាមួយ​​ក្រុមប្រឹក្សា​ព្រឹទ្ធសភា កាលពី​ថ្ងៃព្រហស្បតិ៍​ ស្តីពី​ការ​រៀប​ចំ​ច្បាប់ការពារ​យុវជនអ​​ន្តោប្រវេសន៍ ​​ លោក​ ដូណាល់ ត្រាំ ​បាន​​ ប្រើ​​ពាក្យ​ដ៏​អសុរសបំផុត​​(Shithole) សំដៅ​ហៅ​​ប្រទេស ដូច​យ៉ាង​ហៃទី សាល់វាដរ និង​​បណ្តាប្រទេស​នៅ​អាហ្វ្រិក។ សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​Dick Durbin បានអះអាង​ថា លោកត្រាំ​បាន​ប្រើ​ពាក្យអសុរស​នោះ​ច្រើនដង។

“គ្មាន​ពាក្យ​អ្វី​អាច​ជំនួស​ ឱ្យ​លើស​នឹង​ពាក្យ​ថា ប្រកាន់​ពូជសាសន៍​ ទេ ! គេ​មិន​អាច​ប្រៀប​ប្រទេស​ នៅលើ​លោក ឬ​ទ្វីប​មួយ​ ​ ដោយម៉ៅទាំង​មូល​ បាន​ឡើយ ! ពិត​ជា​គួរ​ឱ្យ​អៀន​ខ្មាស និង​ស្លុត​ចិត្ត​ណាស់” ! នេះ​ជា​ប្រសាសន៍​ហួស​ចិត្ត​របស់​អ្នក​នាំពាក្យ​ឧត្តមស្នង​​សិទ្ធិមនុស្ស​នៃ​អង្គការ​ប្រជាជាតិ ទៅកាន់​​អ្នក​សារព័ត៌មាន​ នៅ​ទីក្រុង​ហ្សឺណែវ​ ​ថ្ងៃ​សុក្រ​ទី ១២​មករា ដោយ​បន្ថែម​ថា ភាសា​របស់​លោក​ត្រាំ អសុរស​ ហើយ​អាច​ចាត់​ទុក​បាន​ថា​ជា​​ការ​ញុះញង់ឱ្យ​ប្រកាន់​ពូជសាសន៍​បាន​ទៀត។

ហៃទី ក្រុម​​ប្រទេស​នៅ​អាហ្វ្រិក មាន​អារម្មណ៍​ប៉ះពាល់​​និង​បាន​សម្តែង​​កំហឹង​ខ្លាំង​ជាង​គេ ! ប្រទេសអាហ្វ្រិក​​ខាង​ត្បូង យល់​ថា​ជា​ភាសា​ជេរ ! ​សហភាព​អាហ្វ្រិកបាន​បរិហារសំដី​​ដ៏គួរ​ឈឺ​ចាប់​និង​រំខាន​​​​របស់​លោក​ត្រាំ​ថា​មិនមែន​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ស្បែក​ខ្មៅ​នៅ​អាមេរិក​ទេ តែ​ចំពោះ​ពលរដ្ឋ​អាហ្វ្រិក​ទាំង​មូល​តែ​ម្តង។ បណ្តាប្រទេសនៅទ្វីប​អាហ្វ្រិក​ខ្លះ​ទៀត បាន​កោះ​ហៅឯកអគ្គរដ្ឋ​ទូត​អាមេរិក​មក​ជួប​ ដើម្បី​សម្តែង​ការ​មិន​ពេញ​ចិត្ត​នឹងសំដី​បែប “​ប្រកាន់​ពូជសាសន៍” ​របស់​លោក​ត្រាំ​។

ប៉ុន្តែ​ដូច​ជា​រៀង​​រាល់​លើក លោកដូណាល់​ ត្រាំ​ បាន​បង្ហោះ​សារ​ Tweet តាំង​ពី​ព្រហាមបដិសេធ ថា​ពាក្យ​ដែល​លោកប្រើ​នៅ​ក្នុង​ពេល​ប្រជុំ​នោះ ធ្ងន់បន្តិច​​មែន ប៉ុន្តែ​មិនមែន​ដូច​អ្នកសារព័ត៌មាន​រាយការណ៍​ឡើយ។ សេតវិមាន​ មិនតវ៉ា ហើយ​ក៏​​មិន​ច្រាន​ចោល​ដែរ ជុំ​វិញ​រឿង​អាស្រូវ​នេះ។ អ្នក​នាំ​ពាក្យ​បាន​ត្រឹម​ឆ្លើយ​ថា អ្នក​នយោបាយ​អាមេរិក​ខ្លះ​ ប្រឹង​ដើម្បីបរទេស តែ​លោកត្រាំ​ប្រឹង​ដើម្បី​អាមេរិក៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ