ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT

អង្គការសហប្រជាជាតិ​បើក​កិច្ចចរចា​ស្វែង​រក​កិច្ចព្រមព្រៀង​អន្តោប្រវេសន៍​ពិភពលោក

អង្គការសហប្រជាជាតិ​បើក​កិច្ចចរចា​ស្វែង​រក​កិច្ចព្រមព្រៀង​អន្តោប្រវេសន៍​ពិភពលោក
 
លោក Antonio Guterres អគ្គលេខាធិការអង្គការ​សហប្រជាជាតិ REUTERS/Tiksa Negeri

ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ទាំង​អស់ លើក​លែង​តែ​សហរដ្ឋ​អាមេរិក​មួយ​ចេញ បាន​ចាប់​ផ្តើម​បើក​កិច្ចចរចា ចាប់​ពី​ថ្ងៃអង្គារ ទី ២០ កុម្ភៈ​២០១៨​នេះ​ទៅ ដើម្បី​សម្រេច​ស្វែង​រក​ឱ្យ​ឃើញ​កិច្ចព្រមព្រៀង​ពិភពលោក​ស្តី​អំពី​អន្តោប្រវេសន៍​ នៅ​ខែ​ធ្នូ​ចុង​ឆ្នាំ។ ជា​ដំណើរ​ចរចា​ដ៏​វែង​អន្លាយ​ ឯ​វិបត្តិ​អន្តប្រវេសន៍ត្រូវ​បាន​ចាត់ទុក​ជា​វិញ្ញាសា​ដ៏​ចំបង​របស់​មនុស្សជាតិ។

កិច្ចចរចា​ត្រូវ​ចាប់​ផ្តើម​ពី​ថ្ងៃ​អង្គារ​នេះ​ទៅ នៅ​ទីក្រុង​ញូវយ៉ក និង​ជា​រៀង​រាល់​ខែ ចំនួន​៦​វគ្គ មួយ​ខែ​ម្តងៗ​រហូតទ​ល់នឹង​ខែ​កក្កដា ដើម្បី​ធ្វើ​យ៉ាង​ណា​ស្វែង​រក​ឱ្យ​ឃើញ​នូវកិច្ចព្រមព្រៀង​ពិភពលោក​មួយ​ អាច​ចុះ​ហត្ថលេខា​បាន នៅ​ថ្ងៃទី​១០-១១ ធ្នូ ២០១៨ ​ក្នុង​ជំនួប​កំពូល​​នៅប្រទេស​ម៉ារ៉ុក។

កម្មវត្ថុ​នៃ​ការចរចា​​​បង្កើត​កិច្ចព្រមព្រៀងនេះ​ គឺ​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ ​ស្តី​អំពី​អន្តោប្រវេសន៍ កំរិត​​អន្តរជាតិ/ពិភពលោក និង​ក្នុង​គ្រប់​សណ្ឋាន។ អន្តោប្រវេសន៍​ បាន​ក្លាយ​ជា​វិបត្តិ​ប្រឈម​ដ៏ធំធេង​របស់​ភព​ផែន​ដី ទាំង​មូល មិន​មែន​ជា​បញ្ហា​​ត្រូវ​ដោះស្រាយ​ដោយ​ចំពោះ​តែ​ប្រទេស​ណា​មួយ​ទេ។ បច្ចុប្បន្ន​នេះ ចំនួន​ជន​អន្តោប្រវេសន៍​បាន​កើន​ឡើង​ដល់​ប្រមាណ ២៥៨​លា​ន​នាក់ ពោល​គឺ​ស្មើ​ប្រមាណ​៣,៤%​នៃ​ប្រជាជន​សរុប​លើ​ភព​ផែន​ដី។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​ Antonio Guterres ​បាន​​រំលឹក​ថា ក្រៅ​អំពី​ចលនា​ភៀស​ខ្លួន​​​​គេច​ពី​សង្គ្រាម ពី​ជម្លោះ​ នឹង​​មាន​ចលនា​អន្តោប្រវេសន៍​ទ្រង់ទ្រាយ​ធំផ្សេងៗ​ដែល​បង្ក​ឡើង​ដោយ​ការ​ឡើង​កម្តៅ​នៃ​ភពផែនដី។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​គ្រប់គ្នា “ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ទាំងអស់” ​ត្រូវ​ត្រៀមខ្លួន​​ប្រឈម​និង​ចាត់​ចែង​លំហូរអន្តោប្រវេសន៍ ដោយគិតគូរ​ចរចា​បង្កើត​ជា​កិច្ចព្រមព្រៀង​អន្តោប្រវេសន៍​ពិភពលោក ដើម្បី​ផ្តល់​ទស្សនៈ​វិស័យ​វិជ្ជមាន​ដល់​អន្តោប្រវេសន៍ ទប់​ស្កាត់គំនិត​​ការ​ស្អប់​ខ្ពើម​និង​រើងអើង​គ្នា។

កិច្ចព្រមព្រៀង​ពិភពលោក​ស្តី​អំពីអន្តោប្រវេសន៍​ បាន​​ធ្វើ​ឱ្យ​នឹក​ឃើញ​និងអាច​ប្រៀប​ប្រដូច​បាន​ទៅ​នឹង​​​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តី​ពី​អាកាសធាតុ​ដែរ។ កិច្ចព្រមព្រៀង​នេះ​នឹងក្លាយ​ជា​ឯកសារ​យោង​សម្រាប់​ពិភពលោក​ទាំង​មូល ធ្វើ​ការ​រួម​គ្នា​ ដើម្បីធានា​ឱ្យ​អន្តោប្រវេសន៍​អន្តរជាតិ​មាន​សុវត្ថិភាព មាន​សណ្តាប់​ធ្នាប់ និង​ស្របច្បាប់ ប៉ុន្តែ​គ្មាន​លក្ខណៈ​ ចាប់​បង្ខំ​ឱ្យ​គោរព​ទេ។

គម្រោង​កិច្ចព្រមព្រៀង​ មាន​លម្អិត​វិធានការ​ចំនួន ២២​ចំណុច​​ ជាក់ស្តែង​ទៀត ដូច​ជា ប្រមូល​និន្នន័យ​ ផ្តល់​អត្តសញ្ញាណប័ណ្ណ​ដល់​អន្តោប្រវេសន៍​ ផ្តល់​សេវា​សុខភាព​ពិសេស​ដល់​ស្ត្រី​និង​កុមារ ផ្តល់ឱកាស​ឱ្យ​ជន​អន្តោប្រវេសន៍​អាច​ស្វែង​រក​​សេវាកម្មសង្គម ឬ​ទប់​ស្កាត់​កុំ​ឱ្យ​មាន​ការ​រើងអើង។

និយាយ​ជា​រួម ​គម្រោង​កិច្ចព្រមព្រៀង ​ចង់បង្កើត​ឱ្យ​មាន​ការ​​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ចំពោះ​បាតុភូត​អន្តោប្រវេសន៍​ និង​ចង់​បញ្ជាក់​ឱ្យ​ដឹង​អំពី​ភាព​ចាំបាច់​​នៃការ​ចែក​រំលែក​ទំនួល​​ខុស​ត្រូវ​គ្នា​ និង​ចេះ​រួបរួម​គ្នា។ សម្រាប់​ប្រទេស​ខ្លះ ប្រធានបទ​នេះ​​ជា​បញ្ហា​ដ៏​សែន​រសើប ! ដូច្នេះ​ការ​ចរចា​ទំនង​ជា​នឹង​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​មែន​ទែន។ នេះ​បើ​តាម​ការ​ព្យាករណ៍​របស់​អ្នក​ការទូត។

អន្តោប្រវេសន៍​អាមេរិក​ខាង​ត្បូង និង​កណ្តាល ប៉ង​រត់​ឆ្លង​ទៅ​អាមេរិក REUTERS/Jorge Luis Plata

ឯ​ចំណែក​​សហរដ្ឋ​អាមេរិក ដែល​មាន​​វិបត្តិ​ដ៏​តាន​តឹង​ជាមួយ​ប្រទេស​ម៉ិចស៊ិក​ជិតខាង ក្នុង​សំណុំ​រឿង​អន្តោប្រវេសន៍ មិន​ចូល​រួម​ទេ។ ​ រដ្ឋាភិបាល​របស់​លោក​ ដូណាល់ ត្រាំ បាន​ប្រកាស​ កាលពី​ចុង​ឆ្នាំ​២០១៧ ដក​ខ្លួន​ចេញ​ ពី​រៀប​ចំ​បង្កើត​កិច្ចព្រមព្រៀង​ ដោយ​ពន្យល់​ថា​ ចំណាត់ការ​ចែង​ក្នុង​គម្រោង​កិច្ចព្រមព្រៀង​​ មាន​លក្ខណៈ​ផ្ទុយ​នឹង​នយោបាយ​អន្តោប្រវេសន៍​របស់​ប្រធានាធិបតី។

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ មិន​បាន​បន្ទោស​សហរដ្ឋ​អាមេរិក​ដោយ​ចំឈ្មោះទេ តែ​បានព្រមាន​​ថា ​អាជ្ញាធរ​ ដែល​ធ្វើ​រនាំង​ទប់​អន្តោប្រវេសន៍ ឬ​ចាត់​វិធានការ​តឹង​តែង​​បិទ​ឱកាស​ការងារ​ដល់​ជន​អន្តោប្រវេសន៍ កំពុង​បង្ខូច​ផលប្រយោជន៍​សេដ្ឋកិច្ច​ជាតិ​ឯង​ដោយ​ឥត​ប្រយោជន៍​ និង​កំពុង​លើក​ទឹក​ចិត្ត ដោយ​អចេតនា​ ​ឱ្យ​មាន​អន្តោប្រវេសន៍​ខុស​ច្បាប់​កាន់​តែ​ច្រើន​​។

ប៉ុន្តែទន្ទឹម​នឹង​ពាក្យ​រិះគន់ ​ទ្វារ​ក៏​នៅ​ចំហ​ជា​និច្ច​ចាំ​ទទួល​អាមេរិក​ ! នេះ​បើ​តាម​ប្រភព​ការទូត ដែល​គូស​បញ្ជាក់​យ៉ាង​ច្បាស់​ថា អវត្តមាន​របស់​វ៉ាស៊ីនតោន មិន​មែន​ជា​ឧសបគ្គ​​រារាំង នៃ​ការ​បង្កើត​​កិច្ចព្រមព្រៀងឱ្យ​​ចេញ​ជា​រូប​រាង​ឡើង។

ដំបូង​ឡើយ​ ហុងគ្រី​ ដែល​មាន​នយោបាយ​តឹង​រឹង​ខ្លាំង​ចំពោះ​បញ្ហា​អន្តោប្រវេសន៍​ ជាងគេ​នៅ​អឺរ៉ុប ក៏​ចង់​ដក​ខ្លួន​ចេញ ដោយ​យក​គំរូ​តាម​សហរដ្ឋ​អាមេរិក​។ តែ​ទី​បំផុត​ក៏​បាន​ប្តូរ​ចិត្ត​វិញ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អាមេរិក

    អាមេរិក៖​លោក​ដូណាល់ ត្រាំ​យល់ព្រម​ផ្តល់​សញ្ជាតិ​ឲ្យ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចំនួន ១,៨លាននាក់ តែ​មាន​លក្ខខណ្ឌ

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    សហរដ្ឋ​អាមេរិកដកខ្លួន ​ចេញពី​កិច្ច​ព្រមព្រៀង​ពិភពលោក​ស្តីពី​ជនភៀសខ្លួន និង​ជន​អន្តោប្រវេសន៍

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ជំនួប​កំពូល​​ទ្វេភាគី​​បារាំង-អង់គ្លេស​​​​​ផ្តោត​លើ​​វិបត្តិ​​​អន្តោប្រវេសន៍​

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    បារាំង៖​នយោបាយ​​អន្តោប្រវេសន៍​​របស់​​លោក​ម៉ាក្រុង​​​​មិនភ្លេច​​គោលការណ៍​​មនុស្សធម៌​​?​​​

    ស្វែងយល់បន្ថែម

  • អ.ស.ប. អឺរ៉ុប លីប៊ី

    អ.ស.ប៖​កិច្ចសហប្រតិបត្តិការ​រវាង​អឺរ៉ុប និង​អាជ្ញាធរ​លីប៊ី​​លើ​ជនអន្តោប្រវេសន៍​មាន​លក្ខណៈ​អមនុស្សធម៌

    ស្វែងយល់បន្ថែម

  • អង្គការ OCDEថា​បារាំង​គួរ​ប្រឹង​ទាក់ទាញ​អន្តោប្រវេសន៍​ជំនាញ

    ស្វែងយល់បន្ថែម

  • អឺរ៉ុប-អាហ្រ្វិក

    អឺរ៉ុប និង​អាហ្វ្រិក​សម្រេច​បាន​កិច្ចព្រមព្រៀង​ដើម្បី បំបាត់​ទាសភាព​នៅ​លីប៊ី

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ