ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/10 12h00 GMT

ក្នុង​​​​កិច្ចប្រជុំ​​ប្រទេស​​G២០​​ ​អាមេរិក​​​ប្រកាស​​​មិនខ្លាច​​សង្គ្រាម​​ពាណិជ្ជកម្ម​​

ក្នុង​​​​កិច្ចប្រជុំ​​ប្រទេស​​G២០​​ ​អាមេរិក​​​ប្រកាស​​​មិនខ្លាច​​សង្គ្រាម​​ពាណិជ្ជកម្ម​​
 
រូបភាព​ស្តីពី​កិច្ចប្រជុំ​ហ្សេ២០ នៅ​អាហ្សង់ទីន ឆ្នាំ២០១៨។ Presidencia Argentina

កិច្ចប្រជុំរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ និងថ្នាក់ដឹកនាំ​ធនាគារ​កណ្តាល​នៃ​​ក្រុមប្រទេស​ហ្សេ២០ នៅ​អាហ្សង់ទីន ​បាន​បិទបញ្ចប់​កាលពី​ថ្ងៃ​អង្គារ ក្នុង​បរិយាកាស​​តានតឹងដោយសារ​​​អាមេរិក​ប្រកាស​មិនខ្លាច​សង្គ្រាម​ពាណិជ្ជកម្ម។ ​​​១ថ្ងៃ​ក្រោយ​កិច្ចប្រជុំ​នេះទៀតសោត​ អឺរ៉ុប​បាន​បង្ហាញ​ផែនការ​ចង់​យកពន្ធ​លើ​ក្រុមហ៊ុន​ឌីជីថល​ ធំៗ​ដូចជា​ ហ្វេសប៊ុក រឺក៏​Apple​ ដែល​នេះ​មិន​បាន​ជួយ​បន្ធូរ​ភាពតានតឹងពាណិជ្ជកម្ម​សោះ។​

ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ និង​ថ្នាក់ដឺកនាំ​ធនាគារ​កណ្តាល​នៃ​ក្រុមប្រទេសមហាអំណាច​សេដ្ឋកិច្ច​​ហ្សេ២០ នៅ​ទីក្រុង​Buenos Aires ប្រទេស​អាហ្សង់ទីន ​អាមេរិក​មិនបាន​ប្រកាស​ថា ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ទេ។ អាមេរិក​លើកឡើង​ថា សង្គ្រាម​ពាណិជ្ជកម្ម​មិនមែន​ជា​ទិសដៅ​របស់​អាមេរិក តែ​អាមេរិក​ក៏​មិនខ្លាច​វា​ដែរ។ ពាក្យពេចន៍​ទាំងនេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​បរិបទតានតឺង​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាមេរិក ជាមួយ​ប្រទេសជាច្រើន​ ពិសេស​​ជាមួយ​ចិន​តែម្តង។ ក្នុង​កិច្ចប្រជុំ​ហ្សេ២០ សប្តាហ៍​នេះ អាមេរិក​បានប្រើ​ពាក្យពេចន៍​​​​​វាយប្រហារ​ជាថ្មី​ម្តងទៀត​ទៅលើចិន ក្នុង​ន័យចោទ​ថា ចិន​រកស៊ី​មិនត្រឹមត្រូវ​។

​ថ្ងៃសុក្រ​សប្តាហ៍នេះ ពន្ធ២៥ភាគរយ​​លើ​ដែកថែប និងពន្ធ​១០ភាគរយ​លើ​​អាលុយមីញ៉ូម​នាំចូល​មក​​សហរដ្ឋ​អាមេរិក នឹងត្រូវ​ចូលជាធរមាន។ គេមើលឃើញថា រដ្ឋបាល​លោក​ដូណាល់ ត្រាំ ចេញ​វិធានការ​នេះ ដើម្បី​យកពន្ធ​ធ្ងន់​លើ​ចិន​ ដោយសារ​តែ​ចិន​ផលិត​ដែកថែប​​លើសលុប ក្នុង​ពិភពលោក។ ពិសេស​ទៅទៀត ចិន​លក់​បញ្ចុះ​តម្លៃ​ខ្លាំងដេញជើង​​លើទីផ្សារ។ ប៉ុន្តែ ចិន​មិនមែន​ជាប្រទេស​ចម្បង​នាំ​ចូល​ដែកថែប ក្នុង​ស្រុក​អាមេរិក​ឯណា។ ដូច្នេះ​វាប៉ះពាល់​ដល់​ប្រទេស​ផ្សេងៗ​ទៀតដែរ តួយ៉ាង​ប៉ះដល់​ប្រទេស​នៅ​សហភាព​អឺរ៉ុប​ដែលជា​ដៃគូ​របស់​អាមេរិក។ កាណាដា ម៉ិចស៊ិក និង​អូស្ត្រាលី​បាន​រួចពន្ធ​នេះ។ ​​

អឺរ៉ុប​ជាដៃគូ​របស់​អាមេរិក​​​ក៏​ចង់​រួចពន្ធនេះដែរ បាន​ខិតខំ​ពន្យល់​ទៅ​អាមេរិក​ថា អឺរ៉ុប​មិន​មែន​ជា​អ្នកទទួលខុសត្រូវ​​​លើ​​វិបត្តិ​ដែកថែប​ដែល​ចិន​ផលិត​លើសលុប​នោះទេ។​​​ អឺរ៉ុប​យល់ថា វិធានការ​ពន្ធ​អាមេរិក​លើ​ដែកថែប​និង​អាលុយមីញ៉ូម​នេះ​មិនសមរម្យ​​ទេ។ ​​ក្នុង​ជំនួប​ហ្សេ២០ អាមេរិក​មិនបាន​និយាយ​អ្វី​ទាក់ទង​នឹង​​ការ​​​លើកលែង​ពន្ធ​ដែកថែប​​ចំពោះ​​ប្រទេស​ដៃគូ​របស់​ខ្លួនទេ។ ភាពតានតឹង​ដោយសារ​ទំនាស់​ពាណិជ្ជកម្ម ពិតជា​មិនអាច​ចៀសរួច​ទេ រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំៗ​ទាំងអស់នេះ បើ​ប្រដូច​ទៅនឹង​ឆាក​ប្រដាល់​វិញ ​​អាមេរិ​កជា​គូប្រកួត​ចម្បង​តែម្តង។

ប្រហែល​​មិនសប្បាយចិត្ត​នឹង​អាមេរិក​​ ទើប​ថ្ងៃពុធ​កន្លងទៅ គឺ​មួយថ្ងៃ​ក្រោ​យកិច្ចប្រជុំ​ហ្សេ២០​បិទបញ្ចប់ ​សហភាព​អឺរ៉ុប​បាន​ប្រកាស​ផែនការចង់​​យកពន្ធ​លើ​ក្រុមហ៊ុន​ឌីជីថល​ ក្នុង​នោះ​មានពន្ធ​លើ​​​​ក្រុមហ៊ុន​​ធំៗ​របស់​អាមេរិក ដែល​គេហៅថា ពន្ធ​GAFA ជាពាក្យ​កាត់​ សំដៅ​លើ​ក្រុមហ៊ុន​Google Apple Facebbok និង​Amazon។ ដំណាក់កាល​ដំបូង ​អឺរ៉ុប​ចង់​យក​​ពន្ធ​​​៣ភាគរយ​​ លើ​ថវិកា​ចំណូល​របស់​ក្រុមហ៊ុន​ធំៗ​ទាំងនេះ។ ជា​​ការ​យកពន្ធ​លើ​ចំណូល មិនមែន​លើ​​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ទេ។ ពន្ធ​នេះ​យកតែ​លើ​ក្រុមហ៊ុន​ណា​ដែល​​រកចំណូល​បាន​លើស​៧៥០លាន​អឺរ៉ូ ក្នុង​មួយឆ្នាំៗ​ប៉ុណ្ណោះ។ ដូច្នេះ​វា​មិនប៉ះពាល់​ក្រុមហ៊ុន​តូចៗ​​របស់​អឺរ៉ុប​ទេ។ ថ្ងៃ​ព្រហស្បតិ៍​នេះ ​ប្រទេស​ទាំង២៨​នៃ​សហភាព​អឺរ៉ុប​នឹង​ជជែក​ពិ​​សំណុំរឿង​ពន្ធ​មួយនេះ។

តាំងពី​មុន​កិច្ចប្រជុំ​ហ្សេ២០​​ម្ល៉េះ ​អាមេរិក​បាន​ព្រមា​នរួចហើយ​ថា អាមេរិក​ប្រឆាំង​ដាច់ខាត​ទៅលើ​សំណើ​របស់​ប្រទេស​ណា​ក៏ដោយ​ ​អោយ​តែ​ហ៊ានយកពន្ធ​ពិសេស ​​វាយប្រហារ​ក្រុមហ៊ុន​អ៊ីនថឺនែត។ អឺរ៉ុប​ក៏​បាន​ស្តាប់​លឺ​ការព្រមាន​ទាំងនេះ​ដែរ តែ​នៅតែ​មិនញញើត​នឹង​និយាយ​ពីផែនការ​ពន្ធ​នេះទេ។ អឺរ៉ុប​លើកឡើង​ថា ផែនការ​យកពន្ធ​លើ​ក្រុមហ៊ុន​បណ្តាញ​​​អ៊ីនថឺនែត​ធំៗ ដែល​​កត់ត្រា​ទិន្នន័យ​របស់​មនុស្ស​រាប់លាន​នាក់​ក្នុង​ពិភពលោក មិនមែន​ជា​វិធានការ​ប្រឆាំង​សហរដ្ឋ​អាមេរិ​កទេ។ ​​

តែ​គំរោង​យកពន្ធ​របស់​អឺរ៉ុប​​អាច​ប៉ះពាល់​ក្រុមហ៊ុន១២០ ទៅ​១៥០ ក្នុង​នោះ​ពាក់កណ្តាល​ជា​ក្រុមហ៊ុន​​​អាមេរិក តែ​ក៏​មា​នដែរ ​ក្រុមហ៊ុន​អឺរ៉ុប​និង​ក្រុមហ៊ុន​អាស៊ី​ ​ពិសេស​ក្រុមហ៊ុន​ចិន​។ ប្រទេស​អឺរ៉ុប​ធំៗ ដូចជា​បារាំង អាល្លឺម៉ង់​ អ៊ីតាលី លើកឡើង​ថា រឿងយកពន្ធ​លើ​ក្រុមហ៊ុន​​អ៊ីនថឺនែត​រក​បានចំណូល​លើសលុប​នេះ ​អ្វីៗ​មិនសូវទៅលឿន​​ជា​អន្តរជាតិ​ទេ ដូច្នេះ អឺរ៉ុប​ត្រូវ​បង្ហាញ​គំរូ​​មុនគេ។ ​

គំរោង​ពន្ធ​លើ​ក្រុមហ៊ុនយក្ស​Google Apple Facebook និង​Amazon ជា​បញ្ហា​ក្តៅគគុក​ ក្នុង​កិច្ចពិភាក្សា​​ក្រុមប្រទេស​ហ្សេ២០​ សប្តាហ៍​នេះ ព្រោះ​វាប៉ះពាល់​ប្រយោជន៍​សេដ្ឋកិច្ច​អាមេរិក។ ​ការ​ពិភាក្សា​​ក៏​មិនសូវ​ជា​ហ៊ាន​បង្ក​ភាព​តានតឹង​ជាមួយ​អាមេរិក​ទេ បាន​ត្រឹមតែថា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ហ្សេ២០ ​នឹង​ធ្វើការ​រួមគ្នា ​ក្នុង​សំណុំ​រឿងពន្ធ​នេះ។ តែ​ជារួម​គេ​ក៏​មិនទាត់ចោល​ពី​​ទស្សនៈ​គំនិត​ប្រឆាំង​ប្រយោជន៍​សេដ្ឋកិច្ច​អាត្មានិយម​របស់​អាមេរិ​កដែរ។ ឥឡូវនេះ អឺរ៉ុប​បាន​ចេញមុខ​ រឿង​ចង់​យក​ពន្ធមួយ​នេះ។ បើ​ពិតជា​មាន​សង្គ្រាម​ពាណិជ្ជកម្ម​មែន គូប្រកួត​ធំៗ ​ដើរតួ​សំខាន់​ជាង​គេ គឺ​អាមេរិក ចិន​ និង​អឺរ៉ុប​៕ ​


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    អាមេរិក​​ហ៊ាន​​​​ដាក់​​ទណ្ឌកម្ម​​ធ្ងន់​​លើ​​​​វិស័យ​​ដែកថែប​​ចិន​ តាម​​ការ​​លើក​​គំរាម​​របស់​​​​ខ្លួន​​​ទេ​?​​​

    ស្វែងយល់បន្ថែម

  • ចិន-អាមេរិក

    ក្រុមហ៊ុន រោងចក្រ​អាមេរិក​នៅ​ចិន​សម្តែង​ការ​សោកស្តាយ​ពី​បរិយាកាស​អាប់អួរ​ក្នុង​ការ​ធ្វើ​ជំនួញ

    ស្វែងយល់បន្ថែម

  • ធ្លាយ​រឿង​លោកត្រាំ និង​លោក​ពូទីន សំងំ​​​ពិភាក្សា​គ្នា​​ជា​លើក​ទី​ពីរ​ក្នុង​ជំនួប​G២០ ដោយ​ស្ងាត់ៗ

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    អាល្លឺម៉ង់៖​ជំនួបកំពូល G២០ បិទ​បញ្ច​ប់​ដោយ​ទទួល​បាន​លទ្ធផល​ស្តួចស្តើង និង​​​បន្សល់​ទុក​រូបភាព​ហិង្សា

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ