ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/12 12h00 GMT
អាមេរិក

Donald​ Trump គំរាម​​​​ដាក់​​​​ពង្រាយ​​​កងទ័ព​​​​នៅ​​តាម​​​​ព្រំដែន​​​​​ជាមួយ​​​​ម៉ិកស៊ិក​​ដើម្បី​​​រារាំង​​​លំហូរ​​អន្តោប្រវេស្តន៍​​

media  
លោកប្រធានាធិបតី Donald Trump នៅក្នុងព្រះវិហារមួយនៅ​ Palm Beach (Floride) ថ្ងៃទី​១​មេសា​២០១៨​ ដើម្បីប្រារេ REUTERS/Yuri Gripas

ដើម្បី​ប្រយុទ្ធ​កំចាត់​ទល់​នឹង​បញ្ហា​លំហូរ​អន្តោប្រវេស្តន៍​ លោក​ប្រធានាធិបតី​អាមេរិក​Donald Trump បាន​ថ្លែង​​នៅ​ថ្ងៃ​អង្គារ៍​ម្សិលមិញ ថា​លោក​មាន​បំណង​ដាក់​ពង្រាយ​កងទ័ព​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ម៉ិចស៊ិក​នៅ​ក្នុង​ពេល​រង់ចាំ​ការ​សាងសង់​ជញ្ជាំង​ព្រំដែន។ ​បញ្ហា​ព្រំដែន​ដែល​​លោក Trump​ បាន​វិនិច្ឆ័យថា ទាំង​អាជ្ញាធរ​ម៉ិចស៊ិក​និង​ទាំង​ប្រធានាធិបតី​អាមេរិក​មុន​គឹ​លោក អូបាម៉ា មាន​ភាព​ធូរ​រលុង។

ដើមហេតុ​ដែល​លោក​ Donald Trump ​បាន​ធ្វើ​អត្ថាធិប្បាយ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មកហើយ​ប្រឆាំង​លំហូរ​ក្រុម​អន្តោប្រវេសន្ត៍​មក​ក្នុង​ប្រទេស​ខ្លួន​នោះ​ គឺ​បណ្តាល​មក​ពី​រូបភាព​ជា​ច្រើន​នៃ​ក្បួន​អន្តោប្រវេស្តន៍​មួយ​ដែល​មាន​គ្នា​ប្រមាណ​ជា​១ ៥០០​នាក់​។ ក្បួន​អន្តោប្រវេស្តន៍​នេះ ដែល​ដឹកនាំ​ដោយ​អង្គការមិនមែន​រដ្ឋាភិបាល​មួយ បាន​ចេញ​ដំណើរ​ពី​អាមេរិក​កណ្តាល​តាម​រថយន្ត​ក្រុង​និង​ដោយ​ថ្មើ​ជើង​​ដើម្បី​បរិហារ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​និង​ដើម្បី​សុំ​សិទ្ធ​ជ្រក​ក្រោន​នៅ​សហរដ្ឋអាមេរិក។​

លោក Donald Trump  ក៏​បាន​សុំ​អោយ​ប្រទេស​ម៉ិចស៊ិក បញ្ឈប់​ក្បួន​អន្តោប្រវេស្តន៍​នេះ​ភ្លាម​និង​បាន​​គំរាម​ថា​នឹង​អាមេរិក​នឹង​ធ្វើការ​ចរចា​​ជា​ថ្មី​ឡើង​វិញ​នៅ​លើ​សន្ធិសញ្ញា​ដោះដូរ​ពាណិជ្ចកម្ម​ដោយ​សេរី​ដែល​ហៅកាត់​ថា​Alena.។ លោក Trump ថែម​ទាំង​និយាយ​​ច្រំដែល​ៗនៅលើ​​គោល​បំណង​របស់​លោក​ក្នុង​ការ​សាង​សង់​ជញ្ជាំង​មួយ​នៅ​តាម​បណ្តោយ​ព្រំដែន ទោះបី​ជា​លោក​នៅ​ពុំ​ទាន់​បាន​​ការ​យល់​ព្រម​ពី​សភានៅ​​ក្នុង​ការ​ផ្តល់​កញ្ចប់​ថវិកា​ចំនួន ២​សែន​លាន​ដុល្លារ​សម្រាប់​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​នេះ​ក្តី។​។​​​​​​

ប្រធានាធិបតីអាមេរិក​ថែម​ទាំង​បាន​អះអាង​ទៀត​ថា “នៅពេល​ដែល​អាមេរិក​មាន​ជញ្ជាំង​ព្រំដែន​មួយ​នោះ  អាមេរិក​​នឹង​ធ្វើ​ការ​ការពារ​ព្រំដែន​របស់​ខ្លួន​​ដោយ​កងទ័ព​អាមេរិក​។​នោះហើយ​ជា​ការ​បោះជំហាន​យ៉ាង​វែង​មួយ​របស់​អាមេរិក។​ បន្ទាប់ពី​សេចក្តី​ថ្លែងការណ៍​នេះភ្លាម​​ ឯកអគ្គរដ្ឋទូត​ម៉ិចស៊ិក​ បាន​សុំ​ឲ្យ​សហរដ្ឋអាមេរិក​បំភ្លឺ​ពី​បញ្ហា​ជញ្ជាំង​ព្រំដែន​នេះ។​

គួររំលឹកថា ផ្ទុយ​ពី​ការ​អះអាង​របស់​លោកDonald Trump  វត្តមាន​ទាហាន​អាមេរិក​នៅ​តាមព្រំដែន​ម៉ឹកស៊ិក​ពុំមែន​មាន​ជា​លើក​ទី​មួយ​នោះ​ទេ​តែ​វា​មាន​ជាយូរយារ​មក​ហើយ​។ ​គឺ​កង​រក្សា​ជាតិ អង្គភាព​បំរុង​នៃ​កងទ័ព​​ដែល​ធ្លាប់​បាន​អន្តរាគម​នៅ​តាម​ព្រំដែន​ខាង​ត្បូង​និង​នៅ​ក្រោម​អាណត្តិ​របស់​ប្រធានាធិបតី ​អូបាម៉ា​ក្នុង​ឆ្នាំ​២០១០​និង​២០០៦​ក្រោម​អាណត្តិ​របស់​លោក​ George Bush៕​​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ