ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/10 12h00 GMT
អាមេរិក

ពលរដ្ឋ​ប៉ាឡេស្ទីន សម្រុក​ទៅ​ព្រំដែន​ប្រថុយ​ស្លាប់ ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​អាមេរិក

media  
បាតុករ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​កំពុង​គេច​ពី​គ្រាប់​កាំភ្លើង​អ៊ីស្រាអែល Reuters/路透社

ចំនួន​ជន​រងគ្រោះ​ប៉ាឡេស្ទីន ស្លាប់​ដោយ​គ្រាប់​កាំភ្លើងអ៊ីស្រាអែល​បាន​កើន​ឡើងឥត​ឈប់ (៤១​នាក់ ស្លាប់ និង​របួស​ជាង​៩០០​នាក់) នៅក្នុង​ថ្ងៃ​បើក​សម្ពោធ​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ហ្ស៊េរុយសាឡិម ប៉ុន្តែ​បាតុករ​ប៉ាឡេស្ទីន​បាក់​ស្បាត​ទេ ! បាតុករ​ប៉ាឡេស្ទីន​ទាំង​ពាន់ៗ​នាក់ ប្រមូល​ផ្តុំ​ជា​ក្រុមតូចៗ​​ សម្រុក​បង្ខិត​ខ្លួន ទៅ​កាន់​តែ​ជិត​ព្រំដែន ដែល​អ៊ីស្រាអែល​បាន​បំពាក់សព្វាវុធ​ និ​ងពង្រាយ​ទាហាន​យ៉ាង​សន្ធឹក​សន្ធាប់។​ បារាំង​បានអំពាវនាវ​ឱ្យ​អ៊ីស្រាអែល​ អត់​ធ្មត់។ កូវែត គ្រោង​នឹង​ប្តឹង​ទៅ​អង្គការ​សហប្រជាជាតិ។

ក្នុង​ពេល​ដែល​អ៊ីស្រាអែល​កំពុង​កាត់​ខ្សែ​បូ​សម្ពោធ​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ហ្ស៊េរុយសាឡិមស្ថានភាព​នៅ​តំបន់​ហ្កាហ្សា​កាន់​តែ​តាន​តឹង​ឡើងៗ ! ​ ​ដើម្បី​សម្តែង​ការ​ប្រឆាំងនឹង​សេចក្តី​សម្រេច​របស់​លោក ត្រាំ បាតុករ​ប៉ាឡេស្ទីន​​នាំ​គ្នា​​ប្រថុយ​ជីវិត​រុល​ទៅ​កាន់​តែ​ជិត​ព្រំដែន ដោយ​មាន​តែ​ដុំ​ថ្ម​​ប្រយុទ្ធ​ទល់​នឹង​គ្រាប់​កាំភ្លើង​អ៊ីស្រាអែល ដែល​មិន​សំចៃ​នឹង​បាញ់​ប្រហារ​បាតុករ និង​លើ​ទីតាំង​យោធា​របស់​ចលនាហាម៉ាស នៅ​ហ្កាហ្សា​ឡើយ។

គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក ថ្ងៃ​នេះ​ជា​ថ្ងៃ​មរណៈ​ច្រើន​ជាង​គេ​បំផុត សម្រាប់​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន។ ប្រឈម​នឹង​ស្ថានការណ៍​ដ៏​ដុន​ដាបបែប​​នេះ សហគមន៍​អន្តរជាតិ​បាន​នាំ​គ្នា​បញ្ចេញ​សំឡេង បង្ហាញ​សេចក្តី​ព្រួយ​បារម្ភ​គ្រប់​គ្នា រាប់​ទាំង​​​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិផង។ កូវ៉េត សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នឹង​ស្នើ​សុំ​ឱ្យ​មាន​​ជំនួប​ប្រជុំ​បន្ទាន់​ស្តី​អំពី​ស្ថានភាព​នៅ​តំបន់​ហ្កាហ្សា។ អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​ Amnesty International បាន​ថែម​ទាំង​បរិហារ​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​របស់​អ៊ីស្រាអែល មក​លើ​តំបន់​ហ្កាហ្សា និង​ទាមទារ​ឱ្យ​បញ្ឈប់​សកម្មភាព​នេះ​ជា​បន្ទាន់។

ចំណែក ​សហភាព​អឺរ៉ុប បារាំង អង់គ្លេស​ បាន​ជំរុញ​ឱ្យ​គ្រប់​ភាគីប្រឹង​​អត់​ធ្មត់ មែន​ទែន ដើម្បី​កុំ​ឱ្យ​​អំពើ​ហិង្សា​មរណៈបន្ថែម​ទៀត​។ បារាំង​តាម​រយៈលិខិត​​របស់​រដ្ឋមន្ត្រី​ការបរទេស បាន​បន្ទោស​ការ​សម្រេច​ចិត្ត​របស់​អាមេរិក​ផ្ទេរ​ស្ថានទូត​មក​ទីក្រុង​ហ្ស៊េរុយសាឡិម ជា​ទង្វើ​បញ្ច្រាស​នឹង​ច្បាប់​អន្តរជាតិ​ និង​បានអំពាវនាវ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​មូលក្នុង​ជម្លោះ​ប៉ាឡេស្ទីន​អ៊ីស្រាអែល ចេះ​មាន​ទំនួល​ខុស​ត្រូវ និង​ត្រៀម​ខ្លួន​ប្រឈម​នឹង​វិបត្តិ​ស្មុគស្មាញ​ថ្មី​។​

ប៉ុន្តែ​សម្រាប់​អាមេរិក​ ​តាម​រយៈ​វីដេអូ​កុងហ្វេរ៉ង់ក្នុង​ពិធី​សម្ពោធ​ស្ថានទូត​ថ្មី លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​​អះអាង​ជា​ថ្មី ថា​ “អាមេរិក​មា​ន​ឆន្ទៈ​ពិត និង​សន្យា​ប្រលូក​យ៉ាង​ពេញ​ទំហឹង​​ក្នុង​ការ​ស្វែង​សន្តិភាព​ជាទូទៅ និង​ជា​និរន្ត​ឱ្យ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។ ប៉ុន្តែ​អ៊ីស្រាអែល​​ជា​រដ្ឋ​មួយ​មាន​បូរណភាព​ ដែល​ត្រូវ​តែមានរដ្ឋធានី​ដូច​បណ្តា​រដ្ឋ​ផ្សេង​ទៀត​ដែរៗ ! ត្រូវតែ​ទទួល​ការ​ពិត​ដែល​ថា​ក្រុង​ហ្ស៊េរុយសាឡិម ជា​រដ្ឋ​ធានី​របស់​អ៊ីស្រាអែល​ ទើប​យើង​ត្រូវ​សម្រេច​បំណង​មក​តាំង​ស្ថានទូត​នៅ​ទីនេះ !”

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ