ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT
អាមេរិក

នយោបាយ​អន្តោប្រវេសន៍ មិន​យោគយល់​របស់​អាមេរិក កំពុង​បំបែក កុមារ​ចេញពី​ឪពុកម្តាយ?

media  
កុមារ​អន្តោប្រវេសន៍ នៅ​មណ្ឌលឃុំខ្លួន​នៅCasa Padre នៅ​រដ្ឋ Texas ដែល​ត្រូវ​បង្កើតឡើង​ដោយ​ក្រសួង​សុខាភិបាល​អាមេរិក (រូបថតនៅ​ថ្ងៃទី​១៤​មិថុនា ២០១៨) ©ACF/HHS/Handout via REUTERS

រដ្ឋបាល​លោកដូណាល់ ត្រាំ នៅថ្ងៃ​សុក្រ​ម្សិលមិញ បាន​បង្ហាញ​ឲ្យ​ឃើញ​ជាលើកទី ១ ចំនួន​កុមារ ដែល​ត្រូវ​គេ​បំបែក​ចេញ​ពី​ឪពុកម្តាយ ដែល​បាន​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់ ចូល​ទឹកដី អាមេរិក។ តាម​ក្រសួង​មហាផ្ទៃ និង​យុត្តិធម៌​អាមេរិក កុមារ ជិត ២ពាន់​នាក់ ត្រូវតែ​បំបែកចេញ​ពី​ឪពុកម្តាយ ដែល​ត្រូវ​ចាប់ខ្លួន និង​កំពុង​រង់ចាំ ការជំនុំជម្រះ នៅ​តុលាការ​អាមេរិក។

 

នយោបាយ​មិន​យោគយល់​សោះ​របស់​រដ្ឋបាល​លោកដូណាល់ ត្រាំ ក្នុង​រឿង​ជនអន្តោប្រវេសន៍ បានធ្វើ​ឲ្យ​ចំនួន ជនបរទេស ដែល​ត្រូវ​ចាប់ខ្លួន នៅ​ព្រំដែន អាមេរិក និង​ម៉ិចស៊ិក បាន​កើន​ឡើង ខ្ពស់ គួរ​ឲ្យ​កត់សំគាល់។ នៅក្នុង​រយៈពេល ៦ សប្តាហ៍ (ពី​១៩មេសា​ដល់​៣១​ឧសភា) ប៉ូលិស​អាមេរិក​បាន​ចាប់ឃាត់​ខ្លួន ជនអន្តោប្រវេសន៍​ខុសច្បាប់ ដល់​ទៅ ១៩៤០នាក់ គឺ​ស្មើ​នឹង​ចំនួន​ជនអន្តោប្រវេសន៍ ដែល​អាមេរិក​ធ្លាប់​ចាប់ខ្លួន ក្នុង​រយៈពេល ជាង​មួយឆ្នាំ (ពី​ខែ​តុលា ២០១៦​ដល់ខែ​កុម្ភៈ ២០១៧)។

ក្រៅតែ​ពី​បង្កើន​សកម្មភាព ចាប់ឃាត់ខ្លួន​ជនអន្តោប្រវេសន៍ រដ្ឋបាល​លោកដូណាល់ ត្រាំ បាន​អនុវត្ត​ផងដែរ វិធានការ ចាប់បំបែក កុមារ ពី​ឪពុកម្តាយ ដែល​កំពុង​រង់ចាំ​ការកាត់ទោស ពីបទ​ឆ្លងដែន​ចូល​ខុសច្បាប់ នៅ​តុលាការ​អាមេរិក។ តាម​ក្រសួង មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌​អាមេរិក កុមារ ប្រមាណ ១៩៩៥​នាក់ ត្រូវ​បាន​បំបែក​ចេញពី​ឪពុកម្តាយ និង​ត្រូវ​គេ​យក​ទៅ​ដាក់​នៅ​មណ្ឌល​ឃុំខ្លួន ពិសេស​សម្រាប់​កុមារ។

នៅ​ដើមខែ​ឧសភា រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​អាមេរិក លោក​Jeff Session បាន​និយាយ​រួចហើយថា ជនអន្តោប្រវេសន៍​ទាំងអស់ ដែល​ឆ្លងដែន​ខុសច្បាប់ ចូល​ទឹកដី​អាមេរិក ត្រូវ​ចាប់ និង​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​ឧក្រិដ្ឋ របស់​អាមេរិក។ ដោយសារ​តែ​ឪពុកម្តាយ​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ ក្នុង​ពេល​រង់ចាំ​សវនាការ​កាត់ទោស នៅ​តុលាការ កុមារ ដែល​ធ្វើដំណើរ​មក​ជាមួយ មនុស្ស​ចាស់​ទាំងអស់ ត្រូវ​ចាប់បំបែក ដោយ​ស្វ័យប្រវត្តិ។

រត់គេច​ចេញ ពី​អំពើហិង្សា និង​ភាពក្រីក្រ នៅ​ប្រទេស​កំណើត នៅ​តំបន់​អាមេរិក​កណ្តាល ជនអន្តោប្រវេសន៍​រាប់ម៉ឺននាក់ ដែល​នៅក្នុង​នោះ​មាន​កុមារ ផង បាន​ធ្វើដំណើរ លួច​ឆ្លង​ចូល​ដោយ​ខុសច្បាប់​ទៅ​អាមេរិក ដោយ​ប្រើប្រាស់​ទឹកដី​ម៉ិចស៊ិក។ នៅក្នុង​អាណត្តិ​របស់​លោកអូបាម៉ា កុមារ ដែល​ធ្វើដំណើរ​ជាមួយ ឪពុកម្តាយ ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់ ត្រូវ​ចាប់ប្រមូលផ្តុំ នៅក្នុង​ជំរំ​តែមួយ ឬ​ត្រូវ​ដោះលែង បណ្តោះអាសន្ន ក្នុង​ពេល​រង់ចាំ​ការកាត់សេចក្តី​របស់​តុលាការ។ ប៉ុន្តែ លោកដូណាល់ ត្រាំ ដែល​បាន​រិះគន់​វិធានការ​ធូររលុង​របស់​ប្រធានាធិបតី​មុន បាន​សម្រេច​បង្កើត​ជា​លើកទី១ នៅជិត​ព្រំដែន​ម៉ិចស៊ិក​តែម្តង មណ្ឌល សម្រាប់​ទទួល​តែ​កុមារអន្តោប្រវេសន៍ ដែល​បាន​ធ្វើដំណើរ តែឯង ឬ​ត្រូវ​បំបែក​ចេញពី​ឪពុកម្តាយ ដែល កំពុង​ជាប់​ពន្ធនាគារ​អាមេរិក។

នយោបាយ​ចាប់បំបែក​កុមារ ពី​ឪពុកម្តាយ របស់​រដ្ឋាបាល​អាមេរិក​បាន​រងការរិះគន់​ខ្លាំង ពី​ក្រុមបក្ស​ប្រជាធិបតេយ្យ និង​ពីអ្នកជំនាញ​សុខភាព ដែល​បាន​ព្រមាន​ផលប៉ះពាល់​ទៅលើ​សុខភាព ផ្លូវចិត្ត និង​ផ្លូវកាយ​របស់​កុមារ ដែល​ត្រូវ​បំបែក​ចេញ​ពី​ឪពុកម្តាយ។ បក្ស​សាធារណរដ្ឋ​របស់​លោកដូណាល់ ត្រាំផ្ទាល់ ក៏​មិន​សូវពេញចិត្ត​នឹង​នយោបាយ​ចាប់​បំបែក ក្រុមគ្រួសារ​របស់​ជនអន្តោប្រវេសន៍​ខុសច្បាប់ដែរ ប៉ុន្តែ យ៉ាងណាក៏ដោយ សមាជិក​អភិរក្សនិយម​របស់​បក្ស​សាធារណរដ្ឋ បាន​ត្រៀមខ្លួនរួចហើយ ដើម្បី​ស្នើ​ច្បាប់​អន្តោប្រវេសន៍​ថ្មី នៅ​សប្តាហ៍​ក្រោយ ដែលនៅក្នុង​នោះ មាននិយាយ​ផងដែរ​ពីកញ្ចប់​ថវិកា​២៥ពាន់​លាន​ដុល្លារ សម្រាប់​សង់ជញ្ជាំង​នៅ​ព្រំដែន អាមេរិក ម៉ិចស៊ិក តាម​ការចង់​បាន​របស់លោកដូណាល់ ត្រាំ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ