ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 14/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 14/12 12h00 GMT
អាមេរិក

កង​យុទ្ធជន​​គាំទ្រ​របប​ស៊ីរី​យ៉ាង​តិច​ចំនួន​៥២​នាក់​ត្រូវ​ស្លាប់​នៅ​ក្នុង​ការវាយប្រហារមួយ​​​តាម​​អាកាស

media  
កង​កម្លាំង​សហរដ្ឋអាមេរិក បានបង្កើតមូលដ្ឋានទ័ពថ្មី​នៅ​ទីក្រុង ​Manbij​ ប្រទេស​ស៊ីរី​ថ្ងៃ​ទី​ ៨ ខែឧសភាឆ្នាំ ២០១៨​​ . REUTERS/Rodi Said/File Photo

អង្គការ​​ក្រៅ​រដ្ឋាភិបាលមួយ​​ដែល​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​​ស៊ីរី (OSDH)​ បាន​គូស​បញ្ជាក់​ឲ្យ​ដឹងថា​ "ក្រុមយុទ្ធជន​​គាំទ្រ​​របប​​ស៊ីរី​យ៉ាង​តិច ​​​៥២ ​នាក់ ​ដែល​ក្នុងចំណោម​​នោះ ៣០​​នាក់​​​ ​ជា​​ជនជាតិ​ អ៊ីរ៉ាក់ និង​១៦​នាក់​ជា​ជនជាតិ​ស៊ីរី ត្រូវ​បានស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​តាមអាកាស​​ប្រឆាំង​ទៅ​លើ​ទីតាំងនានា​នៃ​​​​របប​ដាម៉ាស​ កាលពីយប់ម្សិលមិញ នៅ​​តំបន់​ ​​Al-Hari ​​​ភាគ​ខាង​កើត​​ស៊ីរី។ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​ស៊ីរី Sana វិញ ​បាន​​អះអាង​ ថា ជា​ការ​វាយប្រហារ​​​​របស់​​​​កង​កម្លាំងសម្ព័ន្ធ​​​ ដែល​​ដឹក​មុខ​ដោយ​អាមេរិក ប៉ុន្តែ​ការអះអាង​នេះ ​ត្រូវ​បាន​​សហរដ្ឋ​​អាមេរិក បដិសេធ។

កង​សម្ព័ន្ធមិត្ត​អន្តរជាតិ​ ដែល​ធ្វើការវាយ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជីហាត​អ៊ីស្លាម​ជ្រុលនិយម​នៅ​ស៊ីរី ក្រោមការ​ដឹកនាំ​របស់​ទីក្រុង​វ៉ាស៊ីនតោន បាន​​​បដិសេធ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ថា​កងទ័ពរបស់​ខ្លួន ពុំ​បាន​ដឹកនាំ​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​ទៅលើ​ទីតាំង​នានា​របស់​លោក អាសាដ​នៅ​ភាគ​ខាង​កើត​ប្រទេសស៊ីរី​​នោះ​ទេ​។

គឺ​ជា​ការ​វាយប្រហារមួយ​ដ៏​សែន​សាហាវនិង​សម្លាប់មនុស្ស​យ៉ាងច្រើន​​​បំផុត​​ពុំធ្លាប់​មាន​ឡើយ​​​មក​ទល់​ពេល​នេះ។ ហេតុការណ៍​នេះ បាន កើត ឡើង​នៅ​ក្នុង តំបន់​ Al-Hari  ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​ក្រុង​ Boukamal ​ជិត​ព្រំដែន​ប្រទេស​អ៊ីរ៉ាក់​ ក្នុង​ខែត្រ Deir Ezzor​ ​ដែល​​ជាជង្រុក​សម្បូណ៌ទៅ​ដោយ​ប្រេងកាត។

គួររំលឹកថា កង​ប្រដាប់អាវុធ​​ប្រជាធិបតេយ្យស៊ីរី ​ដែល​គាំទ្រ​ដោយ​អាមេរិក​ និង​ ​​កង​កម្លាំង​​រដ្ឋាភិបាល​ស៊ីរី​ ​ដែល​គាំទ្រ​ ដោយ ប្រទេស​​រុស្ស៊ី  បាន​ដឹកនាំ ​ការ​វាយលុក​ ​ដាច់​ដោយ​ឡែក​ពី​គ្នា​ នៅ​​ក្នុង​ការ​ប្រហារ​ប្រឆាំង​ទល់​នឹង​ក្រុម​​ជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម។

នៅ​ក្នុង​ចំណោម​ជន​រងគ្រោះ​ នៅ​ក្នុង​​​ការ​វាយប្រហារ​តាម​អាកាស​កាលពី​យប់​ថ្ងៃ​អាទិត្យ​មុននោះ ​ ​បើយោងតាម​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​ស៊ីរី​(OSDH)  ជន​៣០ នាក់​ជា​ជន​ជាតិ​អ៊ីរ៉ាក់​​។ ចំណែក កង​​កម្លាំង​សម្ព័ន្ធអន្តរជាតិ ​​វិញ បើទោះបី​ជា​បាន​បដិសេធ​ថា ​ខ្លួន​មិន​បាន ​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការវាយប្រហារ​ខាង​លើ​​នេះ​ក្តី  ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា ​ខ្លួន​​បាន​ជ្រាប​ពី​វត្ថមាន​នៃ​ការ​វាយប្រហារ​​នោះ​។ ការវាយប្រហារ​​ដែល​​បានសម្លាប់​និង​ធ្វើអោយរងរបួសដល់​​ពួក​យុទ្ធជន ​​Kataëb Hezbollah ជា​ច្រើន​នាក់​ផងដែរដែល​​ជា​កង​ប្រដាប់​​​អាវុធ​​​អ៊ីរ៉ាក ​​​និកាយ​អ៊ីស្លាម​ស៊ីអ៊ីត និង​​ដែល​ឧបត្ថម្ភ​ដោយ​​សាធារណៈរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​ អ៊ីរ៉ង់​​​ដែល​ជាសម្ព័ន្ធមិត្ត​ របស់​ទីក្រុង​ដាម៉ាស់។​

សូមបញ្ជាក់ថា តំបន់​ Al-Hari ដែល​ស្ថិត​នៅជិតព្រំដែន​អ៊ីរ៉ាក់ក្នុងខែត្រ Deir Ezzor គឺ ជា​ទីលាន​​វាយ​ប្រយុទ្ធគ្នា​ដ៏សែន​ហិង្សា​បំផុត ​ចាប់តាំងពី​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ ​រវាង​កងទ័ព​គាំទ្រ​​រដ្ឋាភិបាល​ស៊ីរី និង​ក្រុមយុទ្ធជន​​ប្រដាប់អាវុធ​ជីហាតអង្គការ​រដ្ឋអ៊ីស្លាម​។ ពួក​ជីហាត​​​ដែលបានចេញពីផ្នែកនេះ ​បានធ្វើការ​​វាយ​លុក យក​បាន​សង្កាត់​នានាផ្សេងទៀត នៅ​​ជុំវិញ​​អតីត​ដែន​អំណាច​​របស់​ខ្លួន ​​នៅ​តំបន់ Boukamal ​កាលពី​ថ្ងៃ​ទី​៨​មិថុនា​មុន​ មុន​នឹង​​ត្រូវ​បាន​​កងកម្លាំងទ័ពស៊ីរី​និងបក្សព័ន្ធខ្លួន វាយវុញច្រានចេញទៅវិញ៕​​​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ