អានតួអត្ថបទ
អាមេរិក-អន្តោប្រវេស្តន៍​

លោក ​James Mattis​ ​ប្រកាស​ពី​គម្រោង​​សាងសង់​​ជំរំ​បណ្តោះអាសន្ន​​​​ទទួល​ជន​អន្តោប្រវេសន៍​​​

រដ្ឋមន្ត្រី​​ការពារជាតិ​អាមេរិក​លោក James Mattis ​ទើប​ប្រកាស​​អោយ​​ដឹង​​ពី​​គម្រោង​​សាងសង់​ជំរំ​បណ្តោះអាសន្ន​​នៅ​លើមូលដ្ឋាន​យោធា​​ចំនួន ​២ ​​​ដើម្​បី​រៀបចំ​​ទុក​ទទួល​​​​ជនអន្តោប្រវេសន៍​អោយ​​ស្នាក់នៅ។​ ចំពោះ​​លោក Mattis ​គម្រោង​សាងសង់​ជំរំ​​នេះ ​បញ្ជាក់​ផងដែរ​ពី ​ការ​ចូលរួម​កាន់តែ​​ទូលំ​ទូលាយ​​ថែម​​ទៀត​ របស់​​ក្រសួង​ការពារជាតិ​អាមេរិក​​នៅ​​លើ​​នយោបាយ​​អន្តោប្រវេស្តន៍​​របស់​​លោក​ Donald Trump។​​

ប្រធានាធិបតី​អាមេរិក​​លោក​​ Donald Trump ​ថ្លែង​​នៅ​ខណៈ​​​រដ្ឋមន្ត្រី​ការពារជាតិ​លោក​ James Mattis ​អង្គុយស្តាប់​​នៅពេលរូមប្រជុំ​មួយ​នៅ​វិមានប្រធានាធិបតីនៅ​​​Washington ថ្ងៃ២១មិថុនា​​២០១៨​
ប្រធានាធិបតី​អាមេរិក​​លោក​​ Donald Trump ​ថ្លែង​​នៅ​ខណៈ​​​រដ្ឋមន្ត្រី​ការពារជាតិ​លោក​ James Mattis ​អង្គុយស្តាប់​​នៅពេលរូមប្រជុំ​មួយ​នៅ​វិមានប្រធានាធិបតីនៅ​​​Washington ថ្ងៃ២១មិថុនា​​២០១៨​ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

ក្នុង​​ពេល​ធ្វើ​ដំណើរ​​ឆ្ពោះ​ទៅ​កាន់​រដ្ឋ Alaska ​លោក James Mattis រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​ប្រកាសនៅ​មុខ​អ្នក​សាព័ត៌មាន​ ​​ពីគម្រោង​​ ​សាងសង់​​​ជំរំ​បណ្តោះ​អាសន្ន​នៅ​លើ​មូលដ្ឋាន​យោធា​ចំនួន ២​ ​ដើម្បី​រៀបចំ​​​ទទួល ​ជន​អន្តោប្រវេស្តន៍​ឲ្យ​ស្នាក់នៅ។  ក៏ប៉ុន្តែ លោក Mattis ពុំ​បាន​​​បញ្ជាក់​​ពី​​ឈ្មោះ​​​មូលដ្ឋានយោធា​​ទាំង ២​ ​នោះ ទេ​ ឬ​ ក៏​ ​​ជំរំ​ ​ដែល​នឹង​ត្រូវរៀបចំ​​ទុក​ទទួល​ក្មេងៗ​ និង​ឪពុក​ម្តាយ​របស់​ពួក​គេ​ឬ​ក៏​​ក្រុមគ្រួសារ​ទាំង​មូល​អោយ​ស្នាក់​នៅ​​ដែរ​។

រដ្ឋមន្ត្រីការពារជាតិ​អាមេរិក ​គ្រាន់តែបានគួស​បញ្ជាក់ថា “ក្នុងខណៈនេះ យើង​​កំពុងតែ​ធ្វើ​​កិច្ច​ការ​នេះ ដោយ​យ៉ាង​ល្អិត​ល្អន់ ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់​​ ថា​តើ​ចំនួន​មនុស្ស​ប៉ុន្មាននាក់​ដែលអាចនឹង​ទទួល​អោយ​ស្នាក់​នៅ​បាន​​នៅ​មូលដ្ឋានយោធា​ទំាង​ពីរនោះ​​ ហើយថា ​តើ​រចនាសម្ព័ន្ធបែបណា​មួយ ​ដែល​​គេ​អាចនឹង​​សាងសង់បាន​។ ប៉ុន្តែ លោក James Mattis  ​​​ពុំ​បាន​បញ្ជាក់​ ពីចំនួន​បណ្តាជន​ដែល​​​ គេ​អាច​នឹង​​​​​​ទទួល​ឲ្យ​ស្នាក់បាន​​​នៅ​ជំរំ​បណ្តោះ​​អាសន្ន ។ ផ្ទុយទៅវិញ ​​យោធា​​អាមេរិក បាន​បង្ហើប​​ប្រាប់​​អោយដឹង​នៅ​​​​យប់​ថ្ងៃ​ព្រហស្បតិ៍​មុនថា ខ្លួន​បាន​​ទទួល​​សំណើ​​​មួយ​ ​ដើម្បី​​​រៀបចំ ការ​ទទួល​​បណ្តា​​​​ជនអន្តោប្រវេស្តន៍​ ប្រមាណ​ជា ​២ ​ម៉ឺននាក់។​​​​

គួររំលឹកថា ដោយសារនយោបាយ”​ឥតសណ្តោសប្រណី​”របស់​លោក Donal Trump ពលរដ្ឋ​​អាមេរិកស្ទើតែគ្រាប់ស្រទាប់​ បានសម្តែង​កំហឹងក្រេវក្រោធ​យ៉ាងខ្លាំងក្លា​​ និងជម្រុញ​ឲ្យ​ប្រធានាធិបតីអាមេរិកមួយរូបនេះ​ ​បង្ខំចិត្ត ​ប្តូរ​​គោល​​​​នយោបាយ​របស់​ខ្លួន​វិញ ហើយ​សុខចិត្ត ​បោះបង់ចោល​ ការ​ចាប់​បំបែក​បំបាក់​​កូនចៅ ​ពី​ឪពុកម្តាយ​​​ដែលជាជន​​​អន្តោប្រវេស្តន៍។ នៅខណៈ​នេះ ​កូន​ៗ​របស់​ជន​អន្តោប្រវេស្តន៍​ចំនួន​ជាង​៥០០ ​ បាន​ទៅ​ជួបជុំជាមួយ​ក្រុម​គ្រួសារ​របស់​ពួក​គេវិញហើយ ក៏ប៉ុន្តែ​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ នៅមាន​កុមារ​​ចំនួន​ ២០០០ នាក់ផ្សេង​ទៀត ​នៅ​តែ​ត្រូវ​គេ​បំបែក​​ពី​ឪពុកម្តាយ​​នៅ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ