ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
អាមេរិក

បោះឆ្នោត​ប្រធានាធិបតី​ម៉ិចស៊ិក៖​ជោគជ័យ​ជា​ប្រវត្តិសាស្រ្ត​នៃ​គណបក្ស​ឆ្វេងនិយម​របស់​លោក​ឡូប៉េ អូប្រាដរ

media  
លោក​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ម៉ិចស៊ិក Lopez Obrador REUTERS/Goran Tomasevic

នៅ​ក្នុង​ប្រទេស​ម៉ិចស៊ិក លោក​អង់ដ្រេ ម៉ានុយអែល ឡូប៉េ អូប្រាដរ​បាន​ជាប់ឆ្នោត​ប្រធានាធិបតី​សម្រាប់​អាណត្តិ ៦ឆ្នាំ​នា​ការ​បោះឆ្នោត​នា​ថ្ងៃ​អាទិត្យ ទី១ កក្កដា។ មាន​អាយុ ៦៤ឆ្នាំ លោក​ឡូប៉េ អូប្រាដរ​ដែល​ជា​អតីត​ចៅហ្វាយក្រុង​ម៉ិចស៊ិកកូ​ទទួល​បាន​សម្លេង​គាំទ្រ​ពី ៥៣% ទៅ ៥៣,៨%។ ចំណែក​គូប្រជែង​របស់​លោក​ពីរ​រូប គឺ​លោក​រីកាដូ អាណាយ៉ា​មក​ពី​បក្ស​អភិរក្សនិយម និង​លោក​យោហ្សេ អង់តូញ៉ូ មីដេ​មក​ពី​បក្ស​បដិវត្តន៍ស្ថាប័ន​ទទួល​បាន​ស្គាល់​បរាជ័យ និង​ថ្លែង​សាទរ​លោក​អូប្រាដរ។ សារ​សាទរ​ដូច​គ្នា​នេះ​ក៏​មាន​ពី​ថ្នាក់ដឹកនាំ​បរទេស ដូច​យ៉ាង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​លោក​នាយករដ្ឋមន្រ្តី​កាណាដា​យូស្តាំង ទ្រូដូ។ ថ្លែង​នៅ​ក្រោយ​ទទួល​ជោគជ័យ លោក​អូប្រាដរ​សន្យា​ធ្វើ​កំណែទម្រង់​ប្រទេស​ក្រោម​ទ្រង់ទ្រាយ​ធំ​ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​ពិតៗ ប្រឆាំង​ភាពក្រីក្រ និង​ប្រឆាំង​អំពើ​ពុករលួយ​ដែល​កំពុង​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​ម៉ិចស៊ិក។

« គម្រោង​ថ្មី​របស់​ប្រទេសជាតិ​គឺ​ស្វែង​រក​ការ​បង្កើត​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ។ យើង​មិន​ព្យាយាម​កសាង​របប​ផ្តាច់ការ​ទេ ទោះ​បី​ជា​ក្រោម​រូបភាព​បើក​ចំហ ឬ​រូបភាព​បិទបាំង​ក៏​ដោយ។ ការ​ផ្លាស់ប្តូរ​នឹង​ត្រូវ​ធ្វើ​ឡើង​យ៉ាង​ស៊ីជម្រៅ​ដោយ​ផ្តោត​លើ​អាទិភាព​មួយ​ចំនួន​រួម​មាន កំចាត់​អំពើ​ពុករលួយ​ដែល​កំពុង​ចាក់​ឫសយ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​ម៉ិចស៊ិក និង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ។

ក៏​ប៉ុន្តែ ការ​ផ្លាស់ប្តូរ​ទាំង​អស់​ចាំ​បាច់​នឹង​ត្រូវ​ឡើង​ដោយ​ផ្អែក​លើ​ការ​គោរព​នីតិវិធី​ច្បាប់​ដែល​បាន​កំណត់។ ការ​ធានា​ឲ្យ​មាន​សិទ្ធិសេរីភាព​របស់​រោងចក្រ សហគ្រាស សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិសេរីភាព​របស់​សមាគមន៍ និង​សិទ្ធិសេរីភាព​ខាង​ជំនឿ​សាសនា។

គ្រប់​សេរីភាពបុគ្គល និង​សេរីភាពសង្គម​នឹង​ទទួល​ការ​ធានា រួម​ទាំង​សិទ្ធិស៊ីវិល និង​សិទ្ធិនយោបាយ​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​យើង»៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ