អានតួអត្ថបទ

រដ្ឋមន្ត្រី​​​​​​បរិស្ថាន​អាមេិក​​​សុំ​លាលែង​​​ពី​​​មុខ​​តំណែង​​​​ដោយ​​សារ​​​​​​ជាប់ពាក់ព័ន្ធ​ អំពើ​​​ពុក​រលួយ​​​​លួច​​​លុយ​រដ្ឋ​

​លោក​​ Scott Pruit ​​រដ្ឋមន្ត្រី​​ក្រសួង​​បរិស្ថាន​​អាមេរិក​ ដែល​ជា​មេគំនិត​ជួយជ្រោមជ្រែង​​ឲ្​យ​លោក​ដូណាល់ ត្រាំ​ ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​ ​ទើប​​បាន​​សុំ​​លាលែង​​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ដោយ​សារ​​រឿងអាស្រូវ​ពុក​រលួយ​​លួច​លុយរដ្ឋ។​ តាម​រយៈសារ ​Twitter ​លោក​ដូណាល់ត្រាំ ​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​ម្សិលមិញ ​បាន​​ជូន​ដំណឹង​​អំពី​​ ការ​យល់ព្រម​​របស់​​លោក​​ ​ចំពោះ​​ការ​​សុំ​លាលែង​​ពី​​មុខតំណែង​​របស់​​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​អាមេរិកហើយ​។

រដ្ឋមន្ត្រីក្រសួងបរិស្ថានអាមេរិក  Scott Pruitt ​
រដ្ឋមន្ត្រីក្រសួងបរិស្ថានអាមេរិក Scott Pruitt ​ REUTERS/Jonathan Ernst/File Photo
ផ្សាយពាណិជ្ជកម្ម

ដូច​តាម​ទម្លាប់​ លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ​នៅ​ក្នុង​សារ Tweeter របស់​លោក​ ​កាលពីថ្ងៃ ព្រហស្បតិ៍​ម្សិលមិញ  បានលើក​អួត​សរសើរថា “រដ្ឋមន្ត្រី​ក្រសួង​បរិដ្ឋានអាមេរិក​​ ​​លោក Scott Pruitt  ​បាន​បំពេញការ​ងារ​​ដ៏​ពិសេស​មួយ ​ដែល​​លោក សម្តែង​ការ​​ដឹង​គុណ​ជានិច្ច ​ចំពោះ​ការងារ​​របស់​រដ្ឋមន្ត្រី​បរិស្ថាន​នេះ ​នារយៈពេល​កន្ល​​ង​មក​”។ ក៏ប៉ុន្តែ នៅ​ក្នុងសារ​នោះ ​លោក​ដូណាល់ ត្រាំ ពុំ​បាន​លើក​ឡើងទេ​​​ ពី​ ​រឿង​អាស្រូវ​ពុករលួយ​ មួយ​ចំនួន​ដែល​ជាប់​​​​ពាក់ព័ន្ធ​នឹង​ រូប​លោក Scott Pruitt ។  ​រឿង​អាស្រូវ​ពុក​រលួយ​ ដែល ​ជម្រុញ ​ឲ្យ ​រដ្ឋមន្ត្រី​​ក្រសួង​បរិស្ថានអាមេរិករូប​​នេះ ​សុំ​លាលែង​ចេញ ​ពី​មុខ​តំណែង​ដែរ​នៅ​​​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។​​

ដោយសារបញ្ជី​រឿង​អាស្រូវពុករលួយ ​របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាមេរិក Scott Pruitt នេះ គ្មាន​ទីបញ្ចប់នោះ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ ប្រមាណ​ ជា ​៤០ នាក់​ កាលពី​ខែ​មេសា​មុន​ បាន​​នាំគ្នា​ ​​ទាម​ទារ ​​​ឲ្យ​ លោក ​Scott Pruitt​ លាលែង​ចេញ​ពី​មុខ​ដំណែង ។​

ក្រុម​សមាជិក​ព្រឹទ្ធសភា​​អាមេរិក ដែល​ បាន​ធ្វើការ​ស្តី​បន្ទោសដល់ ​លោក Scott Pruitt ជាអាទិ៍ ពីរឿងអាស្រូវពុករលួយ ​​នៅ​លើ​ការ​ចាយវាយ​លុយ​រដ្ឋ​ដ៏​​សន្ធឹក​សន្ធាប់ ​សម្រាប់​ការ​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន​​​​របស់​លោក ​ដូច​ជាការ​​ចំណាយទៅលើការ ​ទិញសំបុត្រយន្តហោះ​សុទ្ធ​​​​តែ​ថ្នាក់​​​​​លេខមួយ​ ​។ លើស​ពីនេះ​ គាត់ បាន ចំណាយ​​លុយរដ្ឋ​ ​​សម្រាប់​ ​កិច្ច​ការ​ពារ​សន្តិសុខ​​ផ្ទាល់ខ្លួនរបស់លោក​ ឧទាហរណ៍ ដូច​ជា​ ការ​ដំឡើង​បន្ទប់​ទូស័ព្ទ​សុវត្ថិភាព​មួយ នៅ​ក្នុង​ការិយាល័យ​របស់​លោក ដែល​មាន​តម្លៃ​រហូត​ដល់​ ៤​ម៉ឺន ​៣០០០ ​ដុល្លារ ​និង ជាអាទិ៍ នៅ​ក្នុង​រឿង​​ ​​ជួល​ផ្ទះ​ល្វែង​មួយ​ខ្នង នៅ​​​​​ក្នុង​តម្លៃ ដ៏​​អនុគ្រោះ​ជាទី​បំផុត។ ​​ផ្ទះ​លែ្វង​នោះ​ គឹ ​ជា កម្មសិទ្ធិ ​​​របស់​ ភរិយា នៃ ​​បុគ្គល ​​​មួយ​​រួប ​ដែល ​រកស៊ី​ ជា​មួយ​​​ក្រុមហ៊ុន​​​ផ្នែក​​ឋាមពល។

លោក ​​Scott​Pruitt​ ដែលបាន​ចាយ​វាយបំផ្លាញ​​លុយ​រដ្ឋ​ យ៉ាង​​សន្ធឹកសន្ធាប់​​ដោយ​​​​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួននោះ  ហាក់បីដូចជា​លោក​ ឥត បាន ខ្ចី​ ​​គិតអ្វីបន្តិចបន្តួចសោះឡើយ ទៅ​​ដល់​​ពលរដ្ឋអាមេរិក​ ​ដែល​​ជា​អ្នក​​ត្រូវ​​​បង់​ពន្ធដ៏​​ធ្ងន់ករ​ ​ជូន​​ដល់​ ​​រដ្ឋអាមេរិក​​​នោះទេ​៕​​ ​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ