អានតួអត្ថបទ

អាមេរិក​នឹងមាន​កងទ័ព​អវកាស​នៅឆ្នាំ​២០២០

កងទ័ព​អវកាស​ដែល​លោក​ដូណាល់ ត្រាំ ចង់​បាន​ នឹង​កើត​ចេញ​ជា​រូប​រាង​ ចាប់​ពី​ឆ្នាំ​២០២០​ទៅ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​លោក​អនុប្រធានាធិបតី​ ដោយ​បញ្ជាក់​ថា កងទ័ព​អវកាស “Space Force” ​នេះ​នឹង​ក្លាយ​ទៅ​ជា​ស្ថាប័ន​កងទ័ព​ទី​៦​របស់​អាមេរិក​ មិន​ស្ថិត​នៅ​ក្រោម​ចំណុះ​ស្ថាប័ន​កងទ័ព​ជើង​អាកាស​ Us Air Force​ទេ។ គម្រោង​បង្កើត​ទ័ព​អវកាស​ជា​ចម្លើយ​តប​ទៅ​នឹង​ការ​វិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា​អវកាស​ដែល​ជា​អាទិភាព​មួយ​របស់​លោក ត្រាំ ប៉ុន្តែ​សភា​អាមេរិក​មិន​ប្រាកដ​ថា​យល់​ស្រប​តាម​សេតវិមាន​ឡើយ។

ការពារ​ផ្កាយរណប ក្លាយ​ជា​កង្វល់​ដ៏​ចំបង​របស់​អាមេរិក
ការពារ​ផ្កាយរណប ក្លាយ​ជា​កង្វល់​ដ៏​ចំបង​របស់​អាមេរិក ESA/Denman Productions/1998
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន​នេះ​អាមេរិក​មាន​កងទ័ព៥​ផ្នែក ៖ ​ទ័ព​​ជើង​គោក ជើង​ទឹក(​ម៉ារីន) ជើង​អាកាស ទ័ពនាវិក​ឡើងគោក និងទ័ព​​ឆ្មាំសមុទ្ទ។ នៅ​ពី​រ​ឆ្នាំ ទៀត​ខាង​មុខ អាមេរិក​នឹង​មានទ័ព​​ថ្មី​មួយ​បន្ថែម​ទៀត គឺ​ទ័ព​​អវកាស។ គ្រាន់តែ​ចាប់​បង្កើតភ្លាម មាន​សេចក្តី​ជូន​ដំណឹង​​ជា​សាធារណៈភ្លែត។ អ្នក​គាំទ្រ​លោក​ត្រាំ បាន​ទទួល​សារអ៊ីមែល​មួយ ឱ្យ​ជួយ​ជ្រើសរើស​ស្លាក​សញ្ញាមួយ​ក្នុង​ចំណោម​សំណើ​ទាំង​៦ សម្រាប់​មកធ្វើ​ជា​តំណាងស្ថាប័ន​កងទ័ព​អវកាស។

“សភា​ត្រូវ​ចាត់ចែង​​បង្កើត​នាយកដ្ឋាន​ថ្មី​សម្រាប់​រៀបចំ បង្ហាត់ និង​បង្កើតក្រុម​ ទ័ព​អវកាសរបស់​សហរដ្ឋ​អាមេរិក !” នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​អនុប្រធានាធិបតី​ ក្នុង​បទ​អន្តរាគមន៍ នៅ​មន្ទីរ​បញ្ចកោណ កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ។ សម្រាប់​លោក អនុប្រធានាធិបតី​ គម្រោង​នេះ​ជា​ការ​បញ្ជាក់​អំពី​មហិច្ឆតា​របស់​លោក​ដូណាល់ត្រាំ។ ប៉ុន្តែ ការដែល​អាមេរិក​ចង់​ត្រួតត្រា​អវកាស ក៏​ព្រោះ​តែ​ដើម្បីការពារ​ខ្លួន​ ជា​ចំបង។ សុវត្ថិភាព​ផ្កាយ​រណប បានក្លាយ​ជា​វិញ្ញាសា​ចោទ​ខ្លាំង ហើយ​ចិន​និង​រុស្ស៊ី​​ទំនង​កំពុង​ចង់​រក​រឿង​ និង​ចង់​ចាញ់​ចង់​ឈ្នះ​អាមេរិក​លើ​វិស័យ​អវកាស​ណាស់។ « គូប្រជែង​យើង​បាន​ប្រែក្លាយ​អវកាស​ទៅទីលាន​​ប្រយុទ្ធ​រួច​ទៅ​ហើយ” ! នេះ​ជា​ការ​គូបញ្ជាក់​បន្ថែម​របស់​លោក Mike Pence។

ប៉ុន្តែ​ក្រសួង​ការពារ​ជាតិ​អាមេរិក​នៅ​ស្ទាក់​ស្ទើរ​ចិត្ត​ឡើយ​ចំពោះ​គម្រោងស្នើ​ឡើង​ដោយ​​សេតវិមាន​។ រហូត​មក​ទល់​ពេល​នេះ គឺ​កងទ័ព​អាកាស US Air Force ​ ជា​អ្នក​គ្រប់គ្រង​វិស័យ​អវកាស។ ឥលូវ​ផ្នែក​អវកាស​​​ត្រូវ​បង្កើត ទៅ​ជា​​នាយកដ្ឋាន​ថ្មី ទី​៦ មាន​អគ្គបញ្ជាការ​ថ្មី​ ទទួល​បន្ទុក​ដាច់​ដោយ​ឡែក​ យ៉ាង​ដូច្នេះ​មិនមែន​ជា​ការ​ងាយ​ឡើយ។

ខាងសភា​ បាន​ផ្តល់​​កំណត់​សម្គាល់​ថា ការ​បង្កើត​នាយកដ្ឋាន​ថ្មី ជា​​ចំណាយ​រដ្ឋបាល​ច្រើន​ខ្លាំងអនេក ដែល​គេ​អាច​បញ្ចៀស​បាន។ ដូច្នេះ​មុន​នឹង​អាច​បញ្ជូន​កងទ័ព​ទៅ​ដល់​ភពអង្គារ Space Force ត្រូវ​ការ​បញ្ចុះ​បញ្ចូល​សភា​សិន។

សហរដ្​ឋអាមេរិក ជា​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​អវកាស​ឆ្នាំ ១៩៦៧។ សន្ធិសញ្ញា​ បាន​​ហាមឃាត់​មិន​ឱ្យ​មាន​ការ​ប្រើប្រាស់​អាវុធ​ប្រល័យ​លោក​នៅ​ក្នុង​អវកាសទេ តែ​​អនុញ្ញាត​ឱ្យទៅ​ធ្វើ​អាណានិគមនៅ​លើ​ភព​ព្រះ​ចន្ទ ព្រមទាំង​ភព​ផ្សេង​ទៀត ដើម្បី​ជា​ប្រយោជន៍​បែប​សន្តិវិធី។ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ