ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/05 12h00 GMT
អាមេរិក

អាមេរិក៖​លោកត្រាំ​ចុះ​ហត្ថលេខា​លើ​កញ្ចប់ថវិកា​ការពារជាតិ​ឆ្នាំ ២០១៩ និង​ការពារ​គម្រោង​បង្កើត​ទ័ពអវកាស

media  
នៅ​អាមេរិក លោកត្រាំ​ចុះ​ហត្ថលេខា​លើ​កញ្ចប់ថវិកា​ការពារជាតិ​ឆ្នាំ ២០១៩ និង​ការពារ​គម្រោង​បង្កើត​ទ័ពអវកាស Reuters

នៅ​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​ចុះ​ហត្ថលេខា​លើ​កញ្ចប់​ថវិកា​ការពារជាតិ​សម្រាប់​ឆ្នាំ ២០១៩ ដែល​មាន​ទឹកប្រាក់​ដល់​ទៅ ៧១៦ ០០០លានដុល្លារ ពោល​កើន​បន្ថែម​ចំនួន ៧% បើ​ធៀប​នឹង​ឆ្នាំ ២០១៨។ ទន្ទឹម​គ្នា​នេះ លោក​ត្រាំ​មិន​ភ្លេច​បញ្ជាក់​ពី​គម្រោង​ចង់​បង្កើត​ឲ្យ​មាន​កម្លាំងទ័ព​អវកាស​ដែល​លោក​យល់​ថា អវកាស​បាន​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​មួយ​ក្រៅ​ពី​សមរភូមិ​លើ​ដី លើ​សមុទ្រ និង​លើ​អាកាស។

នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កញ្ចប់​ថវិកា​ការពារជាតិ​សម្រាប់​ឆ្នាំ ២០១៩ ដែល​មាន​ទឹកប្រាក់​ដ៏​ច្រើន​សម្បើម លោក​ដូណាល់ ត្រាំ​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ដោយ​បញ្ជាក់​ថា ការ​ដំឡើង​ថវិកា​សម្រាប់​វិស័យ​ការពារជាតិ​ជា​កាដូ​សម្រាប់​កងទ័ព​ដែល​បាន​ធ្វើ​ការ​តស៊ូ ប្រយុទ្ធ​ដើម្បី​ការពារ​ប្រទេស និង​ពលរដ្ឋ​អាមេរិក​ជា​រៀងរាល់​ថ្ងៃ។ បើ​ធៀប​នឹង​ឆ្នាំ ២០១៨ កញ្ចប់​ថវិកាការពារជាតិ​សម្រាប់​ឆ្នាំ ២០១៩ មាន​ការ​កើល​ឡើង​ចំនួន ៧% ពោល​មាន​ទឹកប្រាក់​ចំនួន ៧១៦ ០០០លានដុល្លារ ហើយ​បើ​ធៀប​នឹង​ថវិកា​ការពារជាតិ​របស់​ប្រទេស​បារាំង គឺ​មាន​ទ្វេដង។

នៅ​ក្នុង​ទឹកប្រាក់​ទាំង ៧១៦ ០០០លានដុល្លារ មាន ៦៩ ០០០លានដុល្លារ​សម្រាប់​ចំណាយ​នៅ​ក្នុង​កិច្ចសហប្រតិបត្តិការ​នៅ​ក្រៅ​ប្រទេស។ លោក​ត្រាំ​យល់​ថា មហាអំណាច​របស់​អាមេរិក​ត្រូវ​ផ្អែក​លើ​អានុភាព​នៃ​កម្លាំងទ័ព​របស់​អាមេរិក។

« ការ​រស់រាន​មាន​ជីវិត​របស់​ពលរដ្ឋ​អាមេរិក និង​ការ​រស់រាន​មាន​ជីវិត​នៃ​សេរីភាព​របស់​អាមេរិក គឺ​ផ្អែក​លើ​អានុភាព​នៃ​កម្លាំង​ទ័ព​របស់​អាមេរិក។ គ្មាន​សត្រូវ​ណា​មួយ​លើ​ផែនដី​នេះ​អាច​ប្រៀបផ្ទឹម​នឹង​អានុភាព សមត្ថភាព និង​សេចក្តីក្លាហាន​របស់​កម្លាំងទ័ព​អាមេរិក​បាន​ឡើយ »។

ទន្ទឹម​គ្នា​នេះ លោក​ត្រាំ​មិន​ភ្លេច​ការពារ​គម្រោង​បង្កើត​កម្លាំងទ័ព​អវកាស​ដែល​លោក​យល់​ថា អវកាស​បាន​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​ដូច​សមរភូមិ​លើ​ដី លើ​សមុទ្រ និង​លើ​អាកាស​ដែរ។

« អវកាស​បាន​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​មួយ ហើយ​វត្តមាន​ជា​លក្ខណៈ​ធម្មតា​របស់​អាមេរិក​នៅ​ក្នុង​អវកាស គឺ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ គេ​ត្រូវ​ការ ការ​ត្រួតត្រា​របស់​អាមេរិក​នៅ​ក្នុង​អវកាស »។

នៅ​ត្រង់​ចំណុច​នេះ លោក​ត្រាំ​បាន​បញ្ជាក់​ពី​ការ​ចង់​ប្រជែង​ទល់​នឹង​ប្រទេស​ចិន និង​ធានា​ដោយ​សុទិដ្ឋិនិយម​ថា អាមេរិក​មាន​អានុភាព​ជាង ខ្លាំង​ជាង និង​ឆ្លាត​ជាង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ