អានតួអត្ថបទ

សហរដ្ឋ​អាមេរិក​បង្កើត​ស្ថាប័ន​ត្រួត​ពិនិត្យការ​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់

ប្រមុខ​ការ​ទូត​អាមេរិក លោក Make Pompeo បាន​ប្រកាស​នៅថ្ងៃព្រហស្បតិ៍​នេះ បង្កើត​ក្រុមការងារ​ថ្មី​មួយ​ស្តីពី​អ៊ីរ៉ង់។ ជា​ការ​ក្រុមការងារ​ដែល​មាន​បន្ទុក​​ត្រួត​ពិនិត្យ​ការ​គោរព​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​ដាក់​លើ​ក្រុង​តេអេរ៉ង់ផង និង​អាច​ចាត់​ចែង​ដាក់​ទណ្ឌកម្ម​រណប​លើ​បណ្តា​ប្រទេស​ផ្សេង​ទៀត ដែល​មិន​គោរព​តាម​អាមេរិក​ផង។

លោក Mike Pompeo រដ្ឋមន្ត្រីការបរទេស​អាមេរិក​ថ្មី
លោក Mike Pompeo រដ្ឋមន្ត្រីការបរទេស​អាមេរិក​ថ្មី REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

ក្រុមការងារ​នេះ​នឹង​ត្រូវ​ដឹកនាំដោយ​អន្តរការី​ពិសេស​ ឈ្មោះ លោក Brian Hook និង​មាន​បន្ទុក​​ដឹកនាំ វាយតម្លៃ និង​សម្របសម្រួល​លើ​គ្រប់​សកម្មភាព​របស់​គ្រប់​ក្រសួង​ដែល​មាន​ពាក់​ព័ន្ធ​នឹង​ការ​ដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​លោក មាយ ប៉ុមប៉េអូ ទៅ​កាន់​អ្នក​សារព័ត៌មាន។

កម្មវត្ថុ​របស់​ក្រុមការងារ​នេះ គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​គ្រប់​បណ្តា​ប្រទេស​ដទៃ​ផ្សេង​ទៀត នាំ​គ្នា​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ដូចអ្វី​ដែល​លោក​ដូណាល់ ត្រាំ បាន​សម្រេច​កាលពី​ខែ​ឧសភា​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អន្តរជាតិ ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ​២០១៥រវាង​អ៊ីរ៉ង់ និង​មហាអំណាច​ទាំង​៥​ព្រមទាំង​អាល្លឺម៉ង់។

សម្រាប់​លោក ប៉ុមបេអូ ក្រុមការងារថ្មី​នេះនឹង​មាន​ទំនួល​ខុស​ត្រូវ​ដាច់ខាត​សម្រេច​ឱ្យ​បាន​ជាមួយ​ពិភពលោក រុញ​ច្រាន​អ៊ីរ៉ង់​ឱ្យ​ប្តូរ​ជំហរ ដោយ​ត្រូវ​សហការ​យ៉ាង​ស្អិត​ល្មួត​ជា​មួយ​នឹង​សម្ព័ន្ធមិត្ត​និង​បណ្តា​ដៃគូរ​​នៅ​លើ​ពិភព​លោក​ទាំង​មូល។

សូម​បញ្ជាក់​ថា​ កាលពីដើម​ខែ​សីហា អាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់​មួយ​ខ្សែ​ដំបូង ដោយ​បិទ​ខ្ទប់​ការ​ផ្ទេរ​ហិរញ្ញវត្ថុ​ និង​ការ​នាំ​ចូល​វត្ថុ​ធាតុ​ដើម ព្រម​ទាំង​ចំណាត់​ការ​ទណ្ឌកម្ម​លើ​វិស័យ​យានយន្ត​ ​ពាណិជ្ជកម្មដឹកជញ្ជូន​ផ្លូវ​អាកាស។ ទណ្ឌកម្មវគ្គ​ទី​ពីរ នឹង​ចាប់​ផ្តើម​នៅ​ខែ​វិច្ឆិកា​ខាង​មុខ ដោយ​ត្រូវ​កាត់​បន្ថយ​ការ​នាំចេញ​​ប្រេង​កាត​ពី​អ៊ីរ៉ង់​​ទៅ​កាន់​ប្រទេស​ផ្សេង​ឱ្យ​ចុះ​ដល់​កំរិត​សូន្យ​នៅ​ថ្ងៃទី ៤​វិច្ឆិកា​តែម្តង។ នេះ​បើ​តាម​ការបញ្ជាក់​បន្ថែម​របស់​លោក​ហុក ដោយ​អះអាង​ទៀត​ថា អាមេរិក​ក៏​ត្រៀម​ខ្លួន​ជា​ស្រេច​នឹង​ដាក់​ទណ្ឌកម្ម​បន្ទាប់​បន្សំ​ទៀត លើ​បណ្តា​ប្រទេស​ណា​ដែល​មិន​គោរព​តាម​ទណ្ឌកម្ម​អាមេរិក។

លោក​ដូណាល់​ត្រាំ​បាន​ប្រកាស​ដើរ​ចេញ​ពី​កិច្ចព្រមព្រៀ​ងនុយក្លេអ៊ែរ​ជា​ឯកតោភាគី​ ឯ​អឺរ៉ុប ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ដែរ ប្រឆាំង​ជា​និច្ច​នឹង​វិធានការ​របស់​អាំមេរិក​។ ចំណាត់ការ​ថ្មីរបស់​អាមេរិក​បែប​នេះ​អាច​នឹង​ធ្វើ​ឱ្យ​មានភាព​តានតឹង​ថ្មី​ជាមួយ​សម្ព័ន្ធមិត្ត​។ ព្រោះ​តាម​ពាក្យ​លោក​ត្រាំ ប្រទេសណា​ចង់​រកស៊ី​ជាមួយ​អ៊ីរ៉ង់​ត្រូវ​អត់​ជាមួយ​អាមេរិក។

ជា​ច្រើន​ច្រើន​សា​មក​ហើយ​ដែល​រដ្ឋាភិបាល​លោក​ត្រាំ បាន​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ឱ្យ​អ៊ីរ៉ង់​ប្តូរ​ផ្លាស់​ឥរិយាបថ​ និង​បាន​ធ្វើ​បញ្ជី​ដ៏​វែង ឱ្យ​ក្រុង​តេអេរ៉ង់​ធ្វើ​តាម ដូច​ជា​ត្រូវ​ឈប់​គាំទ្រ​របប​ស៊ីរី ឈប់​គាំទ្រ​ពួក​ហេស្បូឡា​នៅ​លីបង់ និងបញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​មីស៊ីល និងឈប់​ចាប់​ជនជាតិ​អាមេរិក។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ