អានតួអត្ថបទ
អាមេរិក-អារ៉ាប៊ីសាអូឌីត

លោកដូណាល់ ត្រាំ៖« ខ្ញុំ​មិន​ទុក​ឲ្យ​ចិន និង​រុស្ស៊ី​យក​លុយ​ពី​អារ៉ាប៊ីសាអូឌីត​ទេ »

នៅ​សហរដ្ឋអាមេរិក លោក​ដូណាល់ ត្រាំ​បាន​រម្លឹក​ជា​ថ្មី​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១១ តុលា​ពី​ការ​ចង់​ដឹង​រឿងរ៉ាវ​ពិត​ជុំវិញ​ការ​បាត់ខ្លួន​អ្នកកាសែត​ជនជាតិ​អារ៉ាប៊ីសាអូឌីត​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​តាំង​ពី​ថ្ងៃទី២ តុលា​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ូល ប្រទេស​តួកគី។ « យើង​នឹង​ធ្វើ​ការ​សិក្សា​លើ​បញ្ហា​នេះ​ឲ្យ​បាន​ល្អិតល្អន់​ជា​ទីបំផុត។ ខ្ញុំ​មិន​ចូលចិត្ត​រឿងរ៉ាវ​បែប​នេះ​ទាល់​តែ​សោះ » នេះ​ជា​ការ​បញ្ជាក់​ជា​ថ្មី​របស់​លោក​ត្រាំ។ តាម​លោក​ត្រាំ ក្រុម​អ្នកស៊ើបអង្កេត​អាមេរិក​កំពុង​ធ្វើ​ការ​ជា​មួយ​ប្រទេស​តួកគី និង​អារ៉ាប៊ីសាអូឌីត​ដើម្បី​ដឹង​ស្វែង​រក​ការ​ពិត​ជុំវិញ​ការ​បាត់ខ្លួន​លោក​ហ្សាម៉ាល់។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ត្រាំ​ហាក់​មិន​ចង់​និយាយ​ដល់​ការ​លុប ឬ​ព្យួរ​កុងត្រា​អាវុធ​រ៉ាប់ពាន់លានដុល្លារ​ដែល​អាមេរិក​មាន​ជាមួយ​អារ៉ាប៊ីសាអូឌីត​ទេ។ សម្រាប់​លោក​ត្រាំ អាមេរិក​មិន​អាច​ទុក​ឲ្យ​ចិន និង​រុស្ស៊ី​យក​លុយ​ពី​អារ៉ាប៊ីសាអូឌីត​ជំនួស​អាមេរិក​ឡើយ។

លោកដូណាល់ ត្រាំ៖« ខ្ញុំ​មិន​ទុក​ឲ្យ​ចិន និង​រុស្ស៊ី​យក​លុយ​ពី​អារ៉ាប៊ីសាអូឌីត​ទេ »
លោកដូណាល់ ត្រាំ៖« ខ្ញុំ​មិន​ទុក​ឲ្យ​ចិន និង​រុស្ស៊ី​យក​លុយ​ពី​អារ៉ាប៊ីសាអូឌីត​ទេ » Reuters
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​មិនមែន និង​គ្មាន​បំណង​ណា​មួយ​ដើម្បី​ទៅ​រារាំង​ប្រទេស​មួយ​ដែល​បាន​ចំណាយ​លុយ​រាប់សិប​ពាន់លាន​ដុល្លារ​ដែល​ជា​ទឹកប្រាក់​ដ៏​សម្បើម​អស្ចារ្យ ហើយ​បែរ​ជា​ទុក​ឲ្យ​ប្រទេស​រុស្ស៊ី និង​ប្រទេស​ចិន​ជា​អ្នក​ប្រមូល​យក​លុយ​ទាំង​អស់​នោះ​ទេ។ ប្រទេស​អារ៉ាប៊ីសាអូឌីត​ចំណាយ​លុយ​ចំនួន ១១០ ០០០លានដុល្លារ​ដើម្បី​ទិញ​គ្រឿងសព្វាវុធ និង​សម្ភារៈបរិក្ខារ​យោធា និង​ទិញ​របស់របរ​ជា​ច្រើន​ផ្សេង​ទៀត​របស់​អាមេរិក។

ខ្ញុំ​មិន​ចូលចិត្ត​លើ​គំនិត​ដែល​ចង់​ឲ្យ​មាន​ការ​លប់ចោល​កុងត្រា​វិនិយោគ​ក្នុង​ទឹកប្រាក់​ដល់​ទៅ ១១០ ០០០លានដុល្លារ​ដែល​អាមេរិក​មាន​ជាមួយ​អារ៉ាប៊ីសាអូឌីត​ឡើយ។ ហេតុផល​គឺ​សាមញ្ញ អារ៉ាប៊ីសាអូឌីត​នឹង​ងាក​ទៅ​ចាយវាយ​ជាមួយ​រុស្ស៊ី និង​ចិន​វិញ។ បើ​យើង​ជ្រើស​យក​ផ្លូវ​លុប ឬ​ព្យួរ​កុងត្រា​ជាមួយ​អារ៉ាប៊ីសាអូឌីត អារ៉ាប៊ីសាអូឌីត​ប្រាកដ​ជា​និយាយ​ថា OK យើង​ឈប់​ទិញ​ពី​ក្រុមហ៊ុន​អាមេរិក Boeing ឬ​ពី​ក្រុមហ៊ុន Lokeed ហើយ​ទៅ​ទិញ​ពី​រុស្ស៊ី និង​ពី​ចិន​វិញ​ម្តង។

ដូច្នេះ​សម្រាប់​យើង តើ​នេះ​អាច​ជា​រឿង​ល្អ​ទេ?។ គេ​ពិត​ជា​មាន​មធ្យោបាយ ឬ​ផ្លូវ​ផ្សេង​ដើម្បី​ដោះស្រាយ​បញ្ហា »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ