ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/09 12h00 GMT
អាមេរិក

លោកដូណាល់ ត្រាំ៖​«អាមេរិក​នឹង​ផ្តន្ទាទោស​ចាស់ដៃ បើ​រក​ឃើញ​ថា អារ៉ាប៊ីសាអូឌីត​ជា​អ្នក​សម្លាប់​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី»

media  
លោក​ប្រធានាធិបតីអាមេរិក​ដូណាល់ ត្រាំ Fuente: Reuters.

អស់​រយៈពេល​ជាង ១០ថ្ងៃ​ដែល​អ្នកកាសែត​ជនជាតិ​អារ៉ាប៊ីសាអូឌីត​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​បាន​បាត់ខ្លួន បន្ទាប់​ពី​រូប​គាត់​បាន​ចូល​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ប្រចាំ​ទីក្រុង​អ៊ីស្តង់ប៊ូល ប្រទេស​តួកគី។ រឿងរ៉ាវ​មួយ​នេះ​កំពុង​បន្ត​ក្លាយ​ជា​បច្ចុប្បន្នភាព​យ៉ាង​ក្តៅគគុក​រវាង​តួកគី និង​អារ៉ាប៊ីសាអូឌីត រួម​ទាំង​រវាង​អាមេរិក និង​អារ៉ាប៊ីសាអូឌីត។ នៅ​ថ្ងៃ​សៅរ៍ ទី១៣ តុលា ទីក្រុង​អង់ការ៉ា​បាន​សុំ​ទីក្រុង​រីយ៉ាដ​ចូល​ឆែកឆេរ​ក្នុង​ស្ថានកុងស៊ុល តែ​អារ៉ាប៊ីសាអូឌីត​មិន​ឆ្លើយ​អ្វី​ទាំង​អស់។ រីឯ​នៅ​អាមេរិក លោក​ដូណាល់ ត្រាំ​បាន​បញ្ជាក់​ច្បាស់ៗ​ថា បើ​អារ៉ាប៊ីសាឌីត​ពិត​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បាត់ខ្លួន​លោក​ស្ហូហ្ស៊ី​មែន នោះ​នឹង​មាន​ការ​ផ្តន្ទាទោស​ចាស់ដៃ។ ចម្លើយ​របស់​លោក​ត្រាំ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​នា​ថ្ងៃ​សៅរ៍ ទី១៣ តុលា។

« នៅ​ពេល​នេះ រដ្ឋអំណាច​អារ៉ាប៊ីសាអូឌីត​បាន​ឆ្លើយ​បដិសេធ គឺ​បដិសេធ​យ៉ាង​ដាច់​អហង្ការ​តែ​ម្តង។ អ៊ីចឹង​សួរ​ថា តើ​អាច​ជា​ស្នាដៃ​របស់​អារ៉ាប៊ីសាអូឌីត​មែន ឬ? ពិត​ជា​មែន។ ខ្ញុំ​គិត​ថា​នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ គេ​នឹង​អាច​ដឹង​ការ​ពិត​ជុំវិញ​រឿងរ៉ាវ​មួយ​នេះ​ជា​មិន​ខាន។

ពិត​ណាស់ តែ​វា​ស៊ីសង​ថា​តើ​ទណ្ឌកម្ម​ប្រភេទ​ណា?។ ខ្ញុំ​ឲ្យ​ឧទាហរណ៍​មួយ រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​បាន​កម្ម៉ង់ទិញ​គ្រឿងសព្វាវុធ និង​សម្ភារៈបរិក្ខារ​យោធា ហើយ​ប្រទេស​ផ្សេង​ចង់​ទទួល​បាន​កុងត្រា​មួយ​នេះ​ពី​អារ៉ាប៊ីសាអូឌីត។ ប្រទេស​រុស្ស៊ី​ក៏​ចង់​បាន ចិន​ក៏​ចង់​បាន ហើយ​យើង​ក៏​ចង់​បាន​ដែរ។ ទីបំផុត អាមេរិក​ទទួល​បាន​កុងត្រា​មួយ​នេះ ហើយ​យើង​ទទួល​បាន​ផ្តាច់មុខ​តែ​ម្នាក់​ឯង ក្រុមហ៊ុន Boeing ក្រុមហ៊ុន Lokeed។

ខ្ញុំ​មិន​ចង់​ឲ្យ​អាមេរិក​បាត់បង់​ការងារ ហើយ​ខ្ញុំ​ក៏​មិន​ចង់​លះបង់​កុងត្រា​ដែល​មាន​ទឹកប្រាក់​ដ៏​សម្បើម​មួយ​នេះ​ដែរ។ តើ​អ្នក​ដឹង​ទេ​ថា មាន​វិធីសាស្រ្ត​ផ្សេង​ដើម្បី​ពិន័យ។ ពិត​ហើយ ពិន័យ​ជា​ពាក្យ​ធ្ងន់ធ្ងរ​ណាស់។ ការ​បាត់ខ្លួន​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​មាន​បង្កប់​ដោយ​រឿង​ច្រើន ពិសេស​ប្រហែល​ដោយសារ​តែ​រូប​គាត់​ជា​អ្នកកាសែត​ម្នាក់។ អ្វី​ដែល​ខ្ញុំ​បាន​និយាយ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល ក៏​ប៉ុន្តែ បើ​អារ៉ាប៊ីសាអូឌីត​ពិត​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បាត់ខ្លួន​អ្នកកាសែត​អារ៉ាប៊ីសាអូឌីត​រូប​នោះ​មែន នេះ​ពិត​ជា​រឿង​មួយ​គួរ​ឲ្យ​ខ្លាច និង​មិន​អាច​អត់ឱន​ឲ្យ​បាន​ទេ។

អ៊ីចឹង​គេ​ត្រូវ​រង់ចាំ​មើល គេ​ត្រូវ​តាម​ដាន​រឿងរ៉ាវ​មួយ​នេះ​រហូត​ដល់​ចុង​បញ្ចប់ ហើយ​វា​នឹង​អាច​មាន​ការ​ផ្តន្ទាទោស​ចាស់ដៃ »៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ