អានតួអត្ថបទ
អាមេរិក

លោកដូណាល់ ត្រាំ៖​« សន្តិសុខ​របស់​ពលរដ្ឋ​អាមេរិក​ជា​អាទិភាព​ដាច់ខាត​របស់​ខ្ញុំ »

នៅ​សហរដ្ឋអាមេរិក បន្ទាប់​ពី​បាន​រក​ឃើញ​កញ្ចប់បញ្ជើ​បង្កប់​ដោយ​ជាតិផ្ទុះ​ផ្ញើ​ទៅ​កាន់​ឥស្សរជន​នយោបាយ​សំខាន់ៗ ដូច​យ៉ាង​អតីត​ប្រធានាធិបតី​លោក​អូបាម៉ា លោក​ប៊ីល គ្លីនតុន ឬ​លោកស្រី​គ្លីនតុន​មក លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​រួបរួមជាតិ​ជា​ធ្លុង​មួយ និង​ច្រានចោល​រាល់​អំពើ​ហិង្សានយោបាយ។ ដោយ​មិន​និយាយ​ចំ​ឈ្មោះ​លោក​អូបាម៉ា ឬ​លោកស្រី​គ្លីនតុន លោក​ត្រាំ​បាន​ចាត់​ទុក​ការ​ធានា​សន្តិសុខ​ឲ្យ​ពលរដ្ឋ​អាមេរិក​ជា​អាទិភាព​របស់​លោក និង​ថា លោក​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​ឲ្យ​ការ​ស៊ើបអង្កេត​ប្រពឹត្ត​ទៅ​ដោយ​រលូន។

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ
លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

« សន្តិសុខ​របស់​ពលរដ្ឋ​អាមេរិកាំង​ជា​អាទិភាព​ដាច់ខាត​របស់​ខ្ញុំ។ ខ្ញុំ​ទើប​បាន​បញ្ចប់​កិច្ចប្រជុំ​មួយ​ជាមួយ FBI ជាមួយ​ក្រសួង​យុត្តិធម៌ ជាមួយ​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង និង​ជាមួយ​ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​និយាយ​ទៅ​កាន់​លោក អ្នក​ពេល​នេះ កញ្ចប់​ដែល​មាន​បង្កប់​ដោយ​ជាតិផ្ទុះ​កំពុង​ត្រួតពិនិត្យ​ដោយ​ក្រុមអ្នកជំនាញ​ដ៏​ចំណានៗ​ផ្នែក​ជាតិផ្ទុះ។

ចំណែក​ការ​ស៊ើបអង្កេត​មួយ​យ៉ាង​ស៊ីជម្រៅ និង​ម៉ត់ចត់​របស់​រដ្ឋអំណាច​សហព័ន្ធ​ក៏​កំពុង​ដំណើរការ​ដែរ។ រដ្ឋាភិបាល​នឹង​ធានា​ថា អ្នកទទួល​ខុសត្រូវ​នៅ​ក្នុង​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​នេះ​នឹង​ត្រូវ​ចាប់​បញ្ជូន​ទៅ​កាន់​តុលាការ។ យើង​នឹង​ប្រឹងប្រែង​ស្វែង​រក​ការ​ពិត​ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់ ទោះ​ត្រូវ​ចំណាយ​ថវិកា​ប៉ុន្មាន​ក៏​ដោយ។

ខ្ញុំ​សូម​បន្ថែម​ថា នៅ​ក្នុង​កាលៈទេសៈ​ដូច​ដែល​យើង​កំពុង​ជួប​ប្រទះ​ពេល​នេះ យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​រួបរួម​គ្នា និង​ផ្ញើ​សារ​មួយ​ម៉ឹងម៉ាត់ ច្បាស់លាស់ និង​ដោយ​គ្មាន​មន្ទិល​ថា អំពើ និង​ការ​គំរាមកំហែង​ហិង្សានយោបាយ ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ គ្មាន​កន្លែង​នៅ​លើ​ទឹកដី​អាមេរិកាំង​ទេ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ