ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/11 12h00 GMT
អាមេរិក

សហរដ្ឋ​អាមេរិក ៖ មានការបាញ់រះ ស្លាប់​យ៉ាងហោច​១២នាក់ នៅ​កាលីហ្វនីញ៉ា

media  
ប៉ូលិស​នៅ​មុខ​ក្លឹប Thousand Oaks រដ្ឋ Californiaក្រោយការ​បាញ់​ប្រហារ​ស្លាប់​មនុស្ស​១២​នាក់ REUTERS/Ringo Chiu

​ខ្មាន់កាំភ្លើង​ម្នាក់​បាន​ចូល​ទៅ​បាញ់ប្រហារ​នៅ​ក្នុង​ក្លឹប​រាត្រី ដែល​​ក្រុម​និស្សិត​​តែង​តែ​មក​ជួប​ជុំ​គ្នា​កំសាន្ត នៅ​រៀង​រាល់​យប់​ថ្ងៃពុធ។ ជា​សរុប​មាន​​ស្លាប់​១២​នាក់ ក្នុង​នោះ​​ម្នាក់​ជា​ប៉ូលិល។ ចំនួន​ជន​រងគ្រោះ​ទំនង​ជា​អាច​កើត​ឡើង​ទៀត ព្រោះ​ខណៈ​នេះ គេ​រាប់ឃើញ​មាន​អ្នក​រង​របួស​ជា​ច្រើន​នាក់ផ្សេង​ទៀត កំពុង​ទទួល​ការ​ព្យាបាល​នៅមន្ទីរ​ពេទ្យ។ នៅ​ក្នុង​ពេល​កើត​ហេតុ​នោះ មាន​ភ្ញៀវ​ជា​​យុវវ័យ ជា​ច្រើន​រយ​នាក់កំពុង​ស្ថិត​នៅ​ក្នុងក្លឹប​រាត្រី​ Borderline Bar and Grill។ នេះ​បើ​តាមការ​ជូន​ដំណឹង​របស់​អាជ្ញាធរ​មូលដ្ឋាន។

ខ្មាន់​កាំភ្លើង​ដែល​ទំនង​ជា​បាន​បាញ់​សម្លាប់​ខ្លួន​ឯង មាន​ឈ្មោះ​ថា Ian David Long អាយុ​២៨​ឆ្នាំ និង​ជា​អតីត​​ទាហានអាមេរិក​ក្នុង​ជួរ​កងទ័ព​ជើង​ឆើត​ម៉ារីន។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អាជ្ញាធរ​ប៉ូលិស​ នៅក្នុង​សន្និសីទ​កាសែត​ ដោយ​បន្ថែម​ថា​ខ្មាន់​កាំភ្លើង​មាន​ជាប់​ក្នុង​បញ្ជី​ប៉ូលិស​ចំពោះ​បទ​ល្មើស​តូច​តាច ឬវិបត្តិ​ផ្លូវចិត្ត។

មូលហេតុ​នៃ​ការ​បាញ់ប្រហារ​មនុស្ស ​មិនទាន់​បំភ្លឺ​បានទេ ប៉ុន្តែ​បើ​តាម​សាក្សី​ជា​ច្រើន​បាន​រៀប​រាប់​ថា ខ្មាន់​កាំភ្លើង​បាន​លេច​មុខ​នៅ​ក្នុង​ក្លឹប​រាត្រី Borderline Bar and Grill ក្នុង​សម្លៀក​បំពាក់​​អាវ​រងារ​ពណ៌ខ្មៅ មាន​ពុក​ចង្ការ​វែងៗ​ និង​កាន់​កាំភ្លើង​វែង​មួយដើម។

ពេល​ចូលទៅ​ដល់​ភ្លាម ខ្មាញ់​បាន​បាញ់​ភ្នាក់ងារ​សន្តិសុខមុន​គេ បន្ទាប់​ក៏​រេកាំភ្លើង​ទៅ​​បាញ់​ស្ត្រីម្នាក់​នៅ​បញ្ជរ​ទទួល​ភ្ញៀវ ហើយ​បាញ់​លែង​លើក​ដៃ​រហូត​ដល់​អស់​គ្រាប់។ ពេល​ខ្មាន់​ប្តូរ​ ​គ្រាប់​ថ្មី ទើប​ពួក​គេឆ្លៀត​រត់​ចេញ​ក្រៅ។ បើ​តាម​ប្រភព​សាក្សី​​ផ្សេង​ទៀត លើក​ឡើង​ដោយ​កាសែត Los Angeles Times អះអាង​ថា​ខ្មាន់​កាំភ្លើង​បាន​ចូល​ទៅ​ដល់ក្នុង​ក្លឹប​នៅវេលា​ម៉ោង​១១​កន្លះ​យប់ ត្រូវ​នឹង​ម៉ោង​៧កន្លះ​ម៉ោង​សកល ហើយ​ចាប់​បាញ់​ដោយ​ប្រើ​កាំភ្លើង​ខ្លី។

សាក្សី​ចុះ​ផ្សាយដោយ​សារព័ត៌មាន LA Times ​​បាន​រៀប​រាប់​ថា ខ្មាន់​កាំភ្លើង​បាន​បាញ់​រះ​ប្រមាណ​ជាង​៣០​ដង មនុស្ស​រត់គេច​ចេញ​ពី​ក្លឹប​ហើយ​ក៏​នៅ​តែ​ឮស្នូរ​បាញ់​ទៀត។ ខ្មាន់​កាំភ្លើង​ទំនង​ជា​បា​នគប់​គ្រាប់បែកផ្សែង​ផង នេះ​បើ​តាមសាក្សីខ្លះ​ទៀត ចុះ​ផ្សាយ​ដោយ​CNN។

សាក្សី​​ចុះ​ផ្សាយ​ក្នុង​​សារព័ត៌មាន​អាមេរិក ភាគ​ច្រើន​​ជា​និស្សិត​ ដែល​ស្នាក់​នៅ​រៀន​នៅ​សាកលវិទ្យាល័យ​ជាយក្រុង​ សុទ្ធ​តែ​បាន​រៀប​រាប់​អំពី​ទិដ្ឋភាព​ភ័យ​ស្លន់​ស្លោ​ខ្លាំង​ ក្រោយ​ឮ​ស្នូរ​កាំភ្លើង​ភ្លាម៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ