អានតួអត្ថបទ

ប្រេស៊ីល ស្លាប់​យ៉ាងហោច​៩​នាក់ និង​បាត់ខ្លួន​ជាច្រើន​រយ​នាក់ ក្នុង​គ្រោះ​បាក់​ទំនប់

មាន​ស្លាប់​យ៉ាង​ណាស់​៩ នាក់ និងប្រមាណ​២០០​នាក់​បាត់​ខ្លួន ក្នុង​គ្រោះបាក់​ទំនប់​ នៅតំបន់​​អណ្តូង​រ៉ែ​ដ៏​ធំ​មួយ​ ក្នុង​រដ្ឋ Minas Gerais ប្រទេស​ប្រេស៊ីល​ នា​ថ្ងៃទី​សុក្រ​ទី ២៥​មករា ២០១៩។ ជា​ទំនប់​ទប់​កាក​សំណល់​នៃ​ឧស្សាហកម្ម​រ៉ែ។ គ្រោះ​ថ្នាក់​បែប​នេះ និង​របស់​ក្រុមហ៊ុន​រ៉ែ​តែ​មួយ ធ្លាប់​កើត​មាន​ម្តង​កាលពី​បី​ឆ្នាំ​មុន ដែល​កាលណោះ​បាន​បង្ក​ឱ្យ​ស្លាប់​១៩​នាក់ និង​មហន្តរាយ​បរិស្ថាន​យ៉ាង​ធ្ងន់​ធ្ងរ​សម្រាប់​ប្រេស៊ីល។

ក្រុមសង្គ្រោះ​កំពុងធ្វើ​ប្រតិបត្តិ​ការ​ស្វែង​អ្នក​រួច​ពី​ស្លាប់ ក្រោយ​ការ​បាក់​ទំនប់​ទប់​សំណល់​ឧស្សាហកម្ម​រ៉ែ
ក្រុមសង្គ្រោះ​កំពុងធ្វើ​ប្រតិបត្តិ​ការ​ស្វែង​អ្នក​រួច​ពី​ស្លាប់ ក្រោយ​ការ​បាក់​ទំនប់​ទប់​សំណល់​ឧស្សាហកម្ម​រ៉ែ REUTERS/Washington Alves TPX IMAGES OF THE DAY
ផ្សាយពាណិជ្ជកម្ម

​ជា​ទំនប់​ទប់​ ​កាក​សំណាល់​នៃ​ផលិតកម្ម​ចម្រាញ់​រ៉ែ ដែល​មានផ្ទុក​សំរាម​ក្នុង​​បរិមាណ​​ប្រហែល​ជាង​​១៣​លាន​ម៉ែត្រ​គូប។ ការ​ដាច់​ទំនប់នេះ បាន​ធាក់​​ដី​ភក់ជា​សំរាម​ឧស្សាហកម្ម​​រ៉ែ​ ទៅ​កប់គ្រប​​តំបន់និង​រុក្ខជាតិ​​ជុំ​វិញ​ទាំង​មូល ឱ្យ​ឡើង​ពណ៌​ត្នោត។

​អាជ្ញាធរ​តំបន់ បាន​ពង្រាយ​កម្លាំង​ ជា​​ក្រុម​ពន្លត់​អគ្គីភ័យ ប៉ូលិស យោធា ជា​ច្រើន​រយ​នាក់ ព្រម​ទាំង​ឧទ្ធម្ភាចក្រ​ជា​ច្រើន​សិប​គ្រឿង ដើម្បី​ធ្វើ​ប្រតិបត្តិការ​សង្គ្រោះ ប៉ុន្តែ​​គេ​មាន​សង្ឃឹម​តិច​តួច​បំផុតក្នុង​ការ​រក​ឃើញ​​អ្នក​រួច​ពី​ស្លាប់។​

ទំនប់​ធ្លាយ ការ​ហូរ​បាក់ដី កម្លាំង​ភក់​ហូរ​បុក​ និង​បំផ្លាញ​ខ្ទេច​គ្មាន​សល់​អ្វី​ទេ ! នេះ​បើ​តាម​ការ​រៀប​រាប់​របស់​សាក្សី​ម្នាក់ និង​បើ​តាម​រូបភាព​វីដេអូ​បង្ហោះ​ក្នុង​ប្រព័ន្ធ​សង្គម។

គ្រោះ​ថ្នាក់​បាន​កើត​ឡើង​នៅ​វេលា​ដែលបុគ្គលិក​កម្មករ​ជាង​បីរយ​នាក់ កំពុងសម្រាក​ទទួល​ទាន​បាយ​ថ្ងៃ​ត្រង់​ ក្នុង​សាលអាហារ ក្នុង​នោះ​មាន​តែ​ប្រមាណ​១​០០​នាក់​បាន​រត់​គេច​រួច​ ព្រោះ​កម្លាំង​ទឹកហូរ​បាក់​​ទំនប់​មានស​ន្ធឹក​ខ្លាំងពេក។ នេះ​បើ​តាមសេចក្តី​បញ្ជាក់​របស់​អគ្គនាយក​​ក្រុមហ៊ុន​ទៅ​កាន់​អ្នក​​កាសែត ដោយ​ទទួល​ស្គាល់​ថា​ចំនួន​ជនរងគ្រោះ​ពិត​ជា​មាន​ច្រើន​ខ្លាំង និង​ច្រើន​ជាង​គ្រោះ​បាក់​ទំនប់​កាលពី​បី​ឆ្នាំ​មុន​ទៅ​ទៀត តែ​ពុំ​សូវ​មាន​ផល​ប៉ះពាល់ចំពោះ​​បរិស្ថាន​ទេ។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៥ ទំនប់​ទប់​កាក​សំណល់​ឧស្សាហកម្ម​រ៉ែ​មួយ​ផ្សេង​ទៀត របស់​ក្រុមហ៊ុន​Valeដដែល​នេះ តែ​ស្ថិត​នៅ​តំបន់​ផ្សេង​​​ចម្ងាយ​ប្រមាណ​១៥០​គីឡូម៉ែត្រ​ពី​គ្នា​ បាន​ដាច់​ និង​សម្លាប់​ជីវិត​មនុស្ស​១៩​នាក់ ព្រមទាំងបំផ្លាញ​បរិស្ថាន​យ៉ាង​ធ្ងន់​ធ្ងរបំផុត​មិន​ធ្លាប់​មាន​​ក្នុង​ប្រវត្តិ​របស់​ប្រេស៊ីល។

គេ​នៅ​មិនទាន់​ដឹង​អំពី​មូល​ហេតុ​ដែល​នាំ​ឱ្យ​ដាច់​ទំនប់​នេះ​ទេ ប៉ុន្តែ​បើ​តាម​ព័ត៌មាន​ដែល​សារព័ត៌មាន​យើង​ទទួល​បាន​ ទំនប់​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ជួសជុល​ ដោយ​ហេតុ​តែ​មាន​ការ​លេច​ជ្រាប​ តាំង​ពី​ជា​ច្រើន​ខែ​មក​ហើយ។​ រដ្ឋាភិបាល​ប្រេស៊ីល​បាន​ដឹង​អំពី​ស្ថានភាព​ដ៏​គ្រោះ​ថ្នាក់​នៃ​ទំនប់​នេះ​តាំង​ពី​ខែ​ធ្នូ​២០១៨​មក។ តាម​ការ​ពិត​ ភ្នាក់ងារ​​សង្គម​ស៊ីវិល​​ បាន​ចាត់​ទុក​គម្រោងពង្រីក​ឧស្សាហកម្ម​រ៉ែ​របស់​ក្រុមហ៊ុនVale ​​ជា​តំណាង​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​ ព្រោះ​មាន​​បញ្ហា​បច្ចេកទេស​​ តែ​គម្រោង​នៅ​តែ​ត្រូវ​អនុម័ត​ដដែល។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ