ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/03 12h00 GMT
អាមេរិក

រដ្ឋចំនួន១៦​ប្តឹង​ទៅ​តុលាការ​រឿង​លោកត្រាំ​ប្រកាស​អាសន្ន​ជាតិ

media  
ពលរដ្ឋ​អាមេរិក​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ញូវយ៉ក​ប្រឆាំង​នឹង​ការ​ប្រកាស​អាសន្នជាតិ​ដើម្បីបាន​ថវិកា​ទៅ​​សង់​ជញ្ជាំងព្រំដែន​ © Reuters

សម្ព័ន្ធ​១៦​រដ្ឋ ដឹកនាំ​ដោយ​រដ្ឋ​កាលីហ្វនីញ៉ា បាន​ចាប់​ផ្តើម​នីតិវិធី​ប្រឆាំង​នឹងការ​ប្រកាស​អាសន្ន​ជាតិ​ ​របស់​​លោក​ ដូណាល់ ត្រាំ។ ​ពាក្យ​បណ្តឹង​ ប្រឆាំង​នឹង​ក្រិត្យ​របស់​ប្រធានាធិបតី​ដែល​ប្រកាស​អាសន្ន​ជាតិ​ដើម្បី​បាន​ថវិកា​ទៅ​សាង​សង់​ជញ្ជាំង​អន្តោប្រវេសន៍​នៅ​តាម​ព្រំដែនជាមួយ​ម៉ិចស៊ិក ត្រូវ​បានដាក់​ជូន​​ទៅ​​តុលាការហើយ​​ នៅ​ថ្ងៃចន្ទទី ១៨ កុម្ភៈ។

រដ្ឋ​អ្នក​សេរីនិយម​បំផុត កាលីហ្វនីញ៉ា ​បាន​ស្វ័យប្រកាសឈរ​ធ្វើ​មេ​ដឹកនាំ​ចលនា​​​ប្រឆាំង​នឹង​លោក​ដូណាល់ ដែល​បាន​ប្រកាស​អាសន្ន​ជាតិ​។ ​រដ្ឋ​កាលីហ្វនីញ៉ា ព្រមទាំង​រដ្ឋ​ដែល​មាន​ប្រពៃណី​ជា​​អ្នក​ប្រជាធិបតេយ្យ​​ចំនួន​១៥​ផ្សេង​ទៀត បានដាក់​​ពាក្យ​បណ្តឹង​​ទៅកាន់​តុលាការ​សហព័ន្ធ​នៅ​រួច​ហើយ។ រដ្ឋអាជ្ញា​បាន​ចោទ​លោក​ដូណាល់ ត្រាំ អំពី​បទបំពានដណ្តើម​​​អំណាច​ពី​សភា​ ដោយ​គ្មាន​ខ្មាស់ និង​ពីបទ​​ប្រឌិត​វិបត្តិ​​អន្តោប្រវេសន៍​ គ្រប់យ៉ាង​ដើម្បី​អាច​យក​​ថវិកា​៧ទៅ​៨​ពាន់​លាន​ដុល្លារ​ទៅ​សាង​សង់​ជញ្ជាំង​ប្រឆាំង​នឹង​អន្តោប្រវេសន៍​ដែល​លោក​ធ្លាប់​បាន​សន្យា​ក្នុង​ពេលឃោសនា​បោះឆ្នោត។

ថវិកា​រាប់ពាន់​លាន​ដែល​សភាមិន​យល់​ព្រម​ផ្តល់​តាម​សំណើ​របស់​លោកប្រធានាធិបតី​នេះ នឹងត្រូវ​ដក​ហូត​ចេញ​ពី​កញ្ចប់​ថវិកា​របស់​យោធាផង និង​ពី​មូល​និធិ​សម្រាប់​ជួយសង្គ្រោះ​ពេល​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ផង ព្រមទាំង​ពី​ក្នុង​កញ្ចប់​លុយ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀនផង។ គ្រោះ​ធម្មជាតិ និង​គ្រឿង​ញៀន​ ជា​បញ្ហា​ដ៏​ចំបង​ពីរ​ដែល​កាលីហ្វនីញ៉ា​ កំពុង​ប្រឈម​ខ្លាំង​ជា​ពិសេស​តែ​ម្តង​នាពេល​នេះ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សម្រាប់​អាជ្ញាធរ​កាលីហ្វញ៉ា ចាត់​ទុក​ការ​ដក​ហូត​ថវិកា​ទៅ​សាង​សង់​ជញ្ជាំង គឺ​ជា​ការ​ខាតបាត់​បង់​ និង​ជា​ការលួច​ចំណែក​វិភាគទាន​ពី​​ប្រជាពលរដ្ឋ។

ដោយ​ឈរ​លើ​គោលការណ៍គ្រឹះ​នេះ​ឯង ដែល​រដ្ឋ​អាជ្ញា​រដ្ឋ​កាលីហ្វញ៉ា តវ៉ា​ប្រឆាំង​នឹង​វិធានការ​របស់​លោកត្រាំ បាន​ផ្លូវ​ច្បាប់។ កាលីហ្វនីញ៉ា​ថែម​ទាំង​ឆ្លៀត​ជាន់​ប្តឹងនឹង​លោក​ប្រធានាធិបតី ​អំពី​ការ​រំលោភច្បាប់​ស្តី​ពី​ការ​ការពារ​បរិស្ថាន​ទៀត។ បើ​តាម​ភាគីកាលីហ្វនីញ៉ា គ្មាន​ការ​​វាយ​តម្លៃ​អំពី​ផលប៉ះពាល់​នៃ​ការ​សង់ជញ្ជាំង​ចំពោះ​បរិស្ថានទេ​ ជា​មុន​ទេ។

ក្រៅ​អំពី​បណ្តឹង​របស់​រដ្ឋ​ទាំង​១៦ សភា​អាមេរិក​ដែល​ដឹកនាំ​ដោយ​អ្នក​ប្រជាធិបតេយ្យ​ បាន​សន្យា​ថា​នឹង​ធ្វើ​គ្រប់​យ៉ាង​ ក្នុង​ន័យ​​បង្ក​ភាព​ស្មុគស្មាញ​ដល់​ដំណើរការ​​បង្វិល​ថវិកា​​រដ្ឋ​យក​ទៅ​សាង​សង់​ជញ្ជាំង​ម៉ិចស៊ិក។ ជញ្ជាំង​ដ៏​ឥត​ប្រយោជន៍​និង​អសីលធម៌ សម្រាប់ក្រសែ​ភ្នែក​របស់​​ក្រុម​បក្ស​ប្រឆាំង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ