ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/08 12h00 GMT
អាមេរិក

វ៉េណេស៊ុយអេឡា​បរិហារ​​លើ​ការ​លូកដៃ​របស់​អាមេរិក​ដោយ​ប្រើ​ទណ្ឌកម្ម និង​ការ​គំរាម​ផ្លូវអាវុធ

media  
ប្រមុខការទូតវ៉េណេស៊ុយអេឡាលោក Jorge Arreaza Reuters

ស្ថានការណ៍​កំពុង​បន្ត​តានតឹង​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា។ ថ្លែង​នៅ​ក្នុង​សម័យប្រជុំ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​នា​ថ្ងៃ​ពុធ ទី២៧ កុម្ភៈ ប្រមុខ​ការទូត​វ៉េណេស៊ុយអេឡា​លោក​ហ្សក អារ៉េហ្សា​បាន​បរិហារ​ពី​ការ​លូកដៃ​របស់​សហរដ្ឋអាមេរិក​ដោយ​ប្រើ​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ការ​គំរាម​ប្រើ​កម្លាំងទ័ព។ តាម​លោក​អារ៉េហ្សា គឺ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស និង​ប្រជាជន​វ៉េណេស៊ុយអេឡា​ស្គាល់​ស្ថានភាព​សេដ្ឋកិច្ច​ដូច​សព្វថ្ងៃ។ លោក​ហ្សក អារ៉េហ្សា​បាន​បន្ថែម​ថា វ៉េណេស៊ុយអេឡា​មិន​បដិសេធ​ជំនួយ​មនុស្សធម៌​តាម​រយៈ​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ទេ និង​រម្លឹក​ពី​ឆន្ទៈ​ចង់​មាន​កិច្ចសន្ទនា​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។

« គ្រប់​ការ​បង្ខិតបង្ខំ​ទាំង​អស់ ទោះ​បី​ធ្វើ​ឡើង​ក្រោម​រូបភាព​ជា​យោធា ឬ​សេដ្ឋកិច្ច មិន​ត្រូវ​យក​ទៅ​ប្រើប្រាស់​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​នៅ​ក្នុង​រដ្ឋអធិបតេយ្យ​ណា​មួយ​ជា​ដាច់ខាត។ ខ្ញុំ​សូម​រម្លឹក​ជា​ថ្មី​នៅ​ទីនេះ​ថា ការ​ប្រើ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សំណាក់​មហាអំណាច​បរទេស​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​មួយ​ដែល​ជាប់ឆ្នោត គឺ​ជា​ទង្វើ​រំលោភបំពាន​ច្បាប់អន្តរជាតិ។

គឺ​ក្រោម​ហេតុផល​នេះ​ហើយ​ដែល​យើង​បរិហារ​ជា​ថ្មី​លើ​ស្ថានការណ៍​មួយ​នេះ។ ហើយ​យើង​សូម​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ពី​ជំហរ​របស់​យើង​ដែល​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចសន្ទនា​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។ កិច្ចសន្ទនា​ជាមួយ​សហរដ្ឋអាមេរិក ?។ បាន រឿង​អី​ថា​មិន​បាន​បើ​មាន​កិច្ចសន្ទនា​រវាង​លោក​ប្រធានាធិបតី​នីកូឡា ម៉ាឌូរ៉ូ និង​សមភាគី​អាមេរិក​លោក​ដូណាល់ ត្រាំ។

វា​ពិត​ជា​មាន​ការ​ខ្វែង​គំនិត​គ្នា ដូច្នេះ​គេ​ត្រូវ​ជួប​ជជែក​គ្នា និង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ស្វែង​ភាព​ចុះ​សម្រុង​គ្នា។ បន្ទាប់​មក គេ​ក៏​ត្រូវ​មាន​កិច្ចសន្ទនា​រវាង​ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ដូច​គ្នា​ដែរ។ យើង​គិត​ថា អង្គការសហប្រជាជាតិ​អាច​ជួយ​ការងារ​បាន​ច្រើន​ដើម្បី​ប្រមូល​គ្រប់​ភាគី​ជម្លោះ​នៅ​វ៉េណេស៊ុអេឡា​ឲ្យ​អង្គុយ​ជជែក​ទល់​មុខ​គ្នា។

បន្ទាប់​មក​ទៀត​យើង​ក៏​គិត​ថា អង្គការ​សហប្រជាជាតិ​ត្រូវ​តែ​បរិហារ​លើ​ទង្វើ​គំរាមកំហែង​ប្រឆាំង​វ៉េណេស៊ុយអេឡា និង​គេ​ត្រូវ​តែ​បិទបញ្ចប់​នូវ​សង្រ្គាម​ប្រភេទ​នេះ »៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ