ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
អាមេរិក

តើ​លីប៊ីកំពុង​​ធ្លាក់​ខ្លួន​សាជាថ្មី ទៅក្នុង​សង្រ្គាមស៊ីវិល?

media ក្រុមប្រដាប់អាវុធ​របស់​ទាហាន​ជាតិលីប៊ី (LNA) របស់​សេនាប្រមុខKhalifa Haftar សម្រុក​វាយប្រហារ​ទៅរករដ្ឋធានី​ទ្រីប៉ូលី ថ្ងៃអាទិត្យ​ទី ៧​មេសា​២០១៩ ©REUTERS/Esam Omran Al-Fetori

ទោះមាន​ការអំពាវនាវ​ពីក្រុមប្រឹក្សា​សន្តិសុខ និង​សហគមន៍​អន្តរជាតិ គូបដិបក្ខ​លីប៊ី នៅ​តែ​បន្ត​ប្រយុទ្ធគ្នា។ កងកម្លាំង​របស់​សេនាប្រមុខ​ហាវតារ ដែល​គ្រប់គ្រង​តំបន់​ភាគ​ខាងកើត បាន​វាយសម្រុក​ចូល​កាន់តែ​ជិត​ដល់​រដ្ឋធានី ទ្រីប៉ូលី ដែលគ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ទទួល​ស្គាល់ ដោយ​អង្គការ​សហប្រជាជាតិ។ នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​លីប៊ី បាន​អំពាវនាវ​សុំ​ឲ្យ​មាន​បទឈប់បាញ់ ២ម៉ោង ដើម្បី រំដោះ បញ្ជូន​ អ្នករបួស និង​ប្រជាជន​ស៊ីវិល​ចេញ​ពី​តំបន់​ភាគខាងត្បូង​រដ្ឋធានី ទ្រីប៉ូលី ដែល​រងការវាយប្រហារ តាមផ្លូវអាកាស​របស់​កងកម្លាំង​របស់​សេនាប្រមុខ ហាវតារ។

 

ការស្រែក​អំពាវនាវ​របស់​សហគមន៍​អន្តរជាតិ​ឲ្យ​មាន​ដំណោះស្រាយ​សន្តិភាព បញ្ចប់​ការប្រយុទ្ធគ្នា​ដ៏ហិង្សា នៅ​លីប៊ី គ្មាន​ផ្តល់​លទ្ធផល​អ្វីនោះ​ទេ។ នៅ​ថ្ងៃ​អាទិត្យ ម្សិលមិញ កងកម្លាំង​ស្មោះស្ម័គ្រ​របស់​សេនាប្រមុខ ហាវតារ បាន​បើក​ការវាយប្រហារ​តាម​ផ្លូវ​អាកាស​ជា​លើកទី១ ទៅលើ​តំបន់​ជាយរដ្ឋធានី ភាគត្បូង ដើម្បី​ជា​ការឆ្លើយតប​នឹង​ការប្រើ​កម្លាំងទ័ព​អាកាស​របស់​រដ្ឋាភិបាល​ក្រុង​ទី្រប៉ូលី កាលពី​ថ្ងៃ​សៅរ៍។

នៅ​ថ្ងៃ​អាទិត្យ ប្រមុខ​រដ្ឋាភិបាល​ក្រុងទ្រីប៉ូលី ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ បាន​ព្រមាន​ពី​សង្រ្គាម​គ្មានអ្នកឈ្នះ ចំណែក មេបញ្ជាការ​កងទ័ព​របស់​លោក បានប្រកាស​បើក​ប្រតិបត្តិការ​ឈ្មោះ ភ្នំភ្លើង​កំហឹង ដើម្បី បោសសម្អាត​ក្រុមជនរំលោភបំពាន និង​កងកម្លាំង​ខុសច្បាស់ នៅគ្រប់​ទីក្រុង របស់​លីប៊ី ដោយ​ចង់​សំដៅ​ទៅ​ដល់​ទាហាន​របស់​សេនាប្រមុខ​ហាវតារ។ តាំង​ពី​ថ្ងៃ​សៅរ៍ ក្រុមប្រដាប់អាវុធ ជាច្រើន​ក្រុម ដែល​ប្រចាំការ​នៅ​ទីក្រុង​ភាគខាងលិច​លីប៊ី ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ប្រចាំការពារ​ជុំ​វិញ រដ្ឋធានី​ទ្រីប៉ូលី។

ការប្រយុទ្ធគ្នា​ដ៏ហិង្សា​រវាង​គូបដិបក្ខ​នៅ​លីប៊ី ជា​ហេតុផលមួយ​ធ្វើ​ឲ្យ​អាមេរិក ប្រកាស​ដកកងទ័ព​របស់​ខ្លួន​ចេញ​ពី​ទឹកដី​លីប៊ី។ តាម​សេចក្តីប្រកាស​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ របស់​មេបញ្ជាការដ្ឋាន​អាមេរិក​សម្រាប់​តំបន់​អាហ្វ្រិក កងទ័ព​អាមេរិក​នឹង​ត្រូវ​ដកចេញ ជា​បណ្តោះអាសន្ន​ពី​លីប៊ី។

ប្រទេស​ជង្រុកប្រេង​ដូចជា លីប៊ី បាន​ធ្លាក់ខ្លួន ក្នុង​ភាពវឹកវរ និង​អសន្តិសុខ ចាប់តាំង​ពី​អូតង់​គាំទ្រ​ក្រុមប្រឆាំង​លីប៊ី ដើម្បី​ផ្តួល​មេដឹកនាំ​ផ្តាច់ការ​លីប៊ី កាដាហ្វី នៅ​ឆ្នាំ ២០១១។ នៅក្រោយ​ការដួលរំលំ​របបកាដាហ្វី កងទ័ព​អាមេរិក​សម្រាប់​តំបន់​អាហ្វ្រិក មាន​វត្តមាន​នៅ​ក្នុងទឹកដី​លីប៊ី ដើម្បី ឈរជើង ប្រចាំ​ការពារ ធានា​សន្តិសុខ​ឲ្យ​អ្នកតំណាងទូត ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវជន ហើយ​និង​ចូលរួម​ពង្រឹង​សន្តិសុខ នៅក្នុង​តំបន់​អាហ្វ្រិក៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ