អានតួអត្ថបទ

ប្រធានាធិបតីវ៉េណេស៊ុយអេឡា​​សន្យា​ពិចារណា​មើល​អនុសាសន៍​​របស់​​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​អ.ស.ប.

លោកស្រី​ មីស្ហែល ប៉ាស្ហឺឡេ ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិទើប​បិទ​បញ្ចប់​ទស្សនកិច្ច​បី​ថ្ងៃ​នៅ​ប្រទេស​វ៉េណាស៊ុយអេឡា។ ក្នុង​ពេល​កំពុង​បំពេញ​ទស្សនកិច្ច​នេះ លោកស្រី​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​ នីកូឡា ម៉ាឌូរ៉ូ និង​មេ​បក្ស​ប្រឆាំង​ ហ័ន ហ្កៃដូ ព្រម​ទាំង​អង្គការ​ការ​ពារសិទ្ធ​មនុស្ស​ជា​ច្រើន​​ទៀត​។ នា​ឱកាស​នេះ ​ក្រុម​ប្រឆាំង ក៏​បាន​ប្រមូល​ផ្តុំ​គ្នា​បញ្ចេញ​សំលេង​ជា​ថ្មី បន្ទាប់​ពី​អាក់ខាន​ធ្វើ​បាតុកម្ម​អស់​រយៈ​ពេល​ជាង​មួយ នៅ​មុខ​ទីស្នាក់ការ​អង្គការ​ដើម្បី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ PNUD នៅទីក្រុង​ការ៉ាកាស។

លោកស្រី Michelle Bachelet និង​លោក Nicolas Maduro ថ្ងៃទី ២១ មិថុនា ២០១៩
លោកស្រី Michelle Bachelet និង​លោក Nicolas Maduro ថ្ងៃទី ២១ មិថុនា ២០១៩ REUTERS/Manaure Quintero
ផ្សាយពាណិជ្ជកម្ម

របាយការណ៍លម្អិតផ្លូវការ​​ស្តី​ពី​បញ្ហា​​សិទ្ធិមនុស្ស នៅ​វ៉េណេស៊ុយអេឡា ​​​នឹង​បង្ហាញ​ឱ្យ​ដឹង​នៅ​ថ្ងៃទី ៥​កក្កដា​ខាង​មុខ ប៉ុន្តែ​មុន​នឹង​ឡើង​យន្តហោះ​ចាក​ចេញ​ពី​វ៉េណេស៊ុយអេឡា លោកស្រី​បាន​ផ្តល់​តុល្យការបណ្តោះ​អាសន្ន​​នៃ​ទស្សនកិច្ច​​របស់​លោកស្រី ដោយ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាលដោះលែង​​សកម្មជន​បក្ស​ប្រឆាំង​ពី​ពន្ធនាគារ និង​សន្យាបង្កើត​ក្រុម​​ប្រតិភូ​សម្រាប់​តានដាន​ស្ថានភាព​សិទ្ធិមនុស្ស​​នៅ​វេណេស៊ុយអេឡា។

01:18

លោកស្រី Michelle Bachelet

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ