ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
អាមេរិក

ក្រោយ​​សម្លុត​វាយប្រហារ លោក ដូណាល់ ត្រាំ ស្នើ​ចរចា​ជាមួយ​អ៊ីរ៉ង់ ដោយ​គ្មាន​លក្ខខណ្ឌ

media  
លោក ដូណាល់ ត្រាំ ស្នើ​ជួបចរចា​ជាមួយ​មេដឹកនាំ​អ៊ីរ៉ង់ ដោយ​គ្មាន​លក្ខខណ្ឌ REUTERS/Carlos Barria

ជាមួយ​នឹង​ការ​បញ្ជាក់​ជា​ថ្មី ថា​ពិត​បានសម្រេច​​​មិន​​វាយប្រហារ​លើ​អ៊ីរ៉ង់​ នៅ​នាទី​ចុងក្រោយ​ លោក​ដូណាល់ ត្រាំ បាន​ប្រកាស ​​នៅថ្ងៃសុក្រ​ម្សិលមិញ ចង់​ជួប​​​​ចរចា​ជាមួយមគ្គុទេសក៍​សាសនា​អ៊ីរ៉ង់ អាយ៉ាតូលា​ ខាមេណី ឬក៏​​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី ក៏​បាន។ ជា​សំណើ​សុំ​ជួប ដោយ​គ្មាន​ដាក់​លក្ខខណ្ឌអ្វី​ជា​មុន​ទាំង​អស់។

តាម​រយៈ​ការ​បង្ហោះ​​សារ​ជា​ច្រើន​តាម​ប្រព័ន្ធ​សង្គម និង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាមេរិក​មួយ​ លោកប្រធានាធិបតី​អាមេរិក​បាន​បញ្ជាក់​ថា​ពិត​ជា​បាន​ដក​បទ​បញ្ជា​ស្តី​ពី​ការ​វាយប្រហារ​អ៊ីរ៉ង់​ ដើម្បី​សង​សឹង​ការ​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​អាមេរិកវិញ​មែន ព្រោះ​មិន​ចង់​ឃើញ​មាន​ការ​បាត់​បង់​ជីវិតមនុស្ស​ច្រើន។ ចំនួន​ជន​រងគ្រោះស្លាប់​​ច្រើនអាច​មានដល់​ទៅ​១៥០​នាក់ ដែល​មិន​សមមាត្រ​នឹង​ការ​បាញ់​ទម្លាក់​ដ្រូន​ទេ។ លោក​ ​មិន​ដែល​ស្វែង​រកការ​​ធ្វើ​សង្គ្រាមឡើយ​ ! ព្រោះ​សង្គ្រាម ​ប្រសិន​បើ​មាន​​ជាមួយ​អ៊ីរ៉ង់មែន នោះ​នឹងបំផ្លាញ​​ខ្ទេច​ខ្ទី​គ្មាន​សល់​ ដែល​​ពុំ​ធ្លាប់​ជួប​ពី​មុន​ឡើយ។

ហេតុ​ដូច្នេះ​ហើយ បាន​ជា​លោក ដូណាល់ ត្រាំ ស្នើ​ចង់​ជួប​ចរចា​ជាមួយ​មគ្គុទេសក៍​សាសនា​អ៊ីរ៉ង់ លោក អាយ៉ាតូលា ខាមេណី ឬ​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី ដោយ​គ្មានដាក់​លក្ខខណ្ឌ​អ្វី​ជា​មុន​សោះ។ នេះ​បើ​តាម​ប្រភព​ទូរទស្សន៍​​អាមេរិក​ដដែល។ មេដឹកនាំ​អ៊ីរ៉ង់​ធ្លាប់​បាន​បដិសេធ​មិន​ចរចា​ជាមួយ​វ៉ាស៊ីនតោន ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ប៉ុន្តែ​នៅពេលនេះ បើ​តាម​ប្រភព​អ៊ីរ៉ង់ សំណើ​របស់​លោក​ត្រាំ លើក​នេះ ​ត្រូវ​បាន​បញ្ជូន​ឱ្យ​​ថ្នាក់​ដឹកនាំ​ទាំង​ពីរ​ហើយ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ថ្មី។

លុប​ការ​វាយប្រហារ​ និង​ស្នើ​ការ​ចរចា ប៉ុន្តែ​អាមេរិក​នៅ​តែ​បន្ត​រក្សា​គំនាប​​​គំរាមកំហែង​ចង់​ធ្វើ​សង​សឹក​អ៊ីរ៉ង់​គ្រប់​ពេលវេលា​ដដែល។ ប្រឈម​នឹង​ស្ថានការណ៍​បែប​នេះ​ និង​​ដើម្បី​ជា​កិច្ចការពារ រដ្ឋ​បាល​សហព័ន្ធ​អាកាសចរណ៍​អាមេរិក​​បាន​ប្រកាស​ហាមឃាត់​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល​អាមេរិក​មិន​ឱ្យ​ធ្វើ​ការ​ហោះ​ហើរ​ក្នុង​ដែន​អាកាស​គ្រប់គ្រង​ដោយ​អ៊ីរ៉ង់​ទេ។ មិន​តែ​ប៉ុណ្ណោះ យោធា​អាមេរិក​ក៏​កំពុង​ត្រៀម​ជម្រៀស​បុគ្គលិក​របស់ខ្លួន​ប្រមាណ​ជិត​៤០០​នាក់​ចេញ​ពី​មូលដ្ឋាន​ទ័ព​អាមេរិក​ប្រចាំ​​នៅ​អ៊ីរ៉ាក់។

គឺ​ក្នុង​បរិបទ​នៃ​ភាព​តាន​តឹង និង​ពុះ​កញ្ជ្រោល​ខ្លាំង​ ដែល​សេតវិមាន​បាន​ប្រកាស​​​តែងតាំង​រដ្ឋមន្ត្រី​​ការពារ​ជាតិ​​ថ្មី​ មក​ជំនួស​តំណែងលោក ចែម ម៉ាទីស ដែល​បាន​លាលែង​ចេញ​ពី​តំណែងកាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៨។ ​លោក ម៉ារក៍ អេសស្ពែរ អាយុ​៥៥​ឆ្នាំ ជា​អតីត​យោធា​ធ្លាប់​ចូល​ប្រយុទ្ធ​ក្នុង​សមរភូមិ​នៅ​អ៊ីរ៉ាក់ កាលពី​ឆ្នាំ​១៩៩១ និង​ជា​រដ្ឋមន្ត្រីការពារ​ជាតិ​​ស្តី​ទី​តាំងពី​ថ្ងៃអង្គារ​មក ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស្តីទី​មុន​មិន​ព្រម​ទទួល​តំណែង​ដោយ​មូលហេតុ​គ្រួសារ។ប៉ុន្តែ​ដំណើរការ​តែង​តាំង​រដ្ឋមន្ត្រី​ត្រូវការ​ប្រើ​ពេល​យូរ​ និង​ត្រូវ​រង់ចាំ​កា​រអនុម័ត​ពីព្រឹទ្ធ​សភា​សិន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ