ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT

FMI ៖ នយោបាយ​ធ្វើសង្គ្រាមពាណិជ្ជកម្ម នឹង​បង្អាក់សេដ្ឋកិច្ចអាមេរិកខ្លួនឯង

FMI ៖ នយោបាយ​ធ្វើសង្គ្រាមពាណិជ្ជកម្ម នឹង​បង្អាក់សេដ្ឋកិច្ចអាមេរិកខ្លួនឯង លោកស្រី Gita Gopinath ប្រធាន​សេដ្ឋកិច្ចនៃ​អង្គការ​មូលនិធិរូបិយវត្ថុអន្តរជាតិ Forum économique mondial/Benedikt von Loebell/CC BY-NC-SA 2.0

    អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ បាន​ព្រមាន​សហរដ្ឋ​អាមេរិក​ ថា សង្គ្រាម​ពាណិជ្ជកម្ម​របស់​រដ្ឋាបាល​ត្រាំប្រឆាំង​នឹង​ចិន តាម​រយៈ​ការ​​ដំឡើង​តម្លៃ​ពន្ធគយ និង​បន្ទាប​ប្រាក់​ដុល្លារ មិន​អាច​ស្តារ​ជញ្ជីង​ពាណិជ្ជកម្ម​ឱ្យ​មាន​លំនឹង​បាន​ទេ។ ផ្ទុយ​ទៅវិញ នយោបាយ​អាមេរិក​បែប​នេះ​អាច​នឹង​បំផ្លាញ​ដំណើរការ​នៃ​ប្រព័ន្ធ​រូបិយវត្ថុ​ពិភពលោក​ផង និង​ពិសេស​បង្អាក់​សេដ្ឋកិច្ច​អាមេរិក​ផ្ទាល់​តែ​ម្តង​ផង។ នេះ​បើ​តាម​យោបល់​របស់​អ្នក​ជំនាញ​សេដ្ឋកិ​ច្ច​។

    សេចក្តី​ព្រមានបាន​​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​មុន​ការ​បើក​ជំនួប​ប្រចាំ​ឆ្នាំ​នៃ​ក្រុម​ធនាគារ​កណ្តាល​​ មក​ពី​​ទូទាំង​ពិភពលោកនៅ​ Wyoming សហរដ្ឋ​អាមេរិក។​

    ក្នុង​ទម្រង់​ប្លែក​ខុស​ពី​សព្វ​មួយ​ដង ប្រធានសេដ្ឋកិច្ច​នៃអង្គការមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​លោកស្រី Gita Gopinath និង​សហការីពីរ​រូប​ផ្សេង​ទៀត បាន​ចេញ​មុខ​ព្រមាន​សហរដ្ឋ​អាមេរិក​ដោយ​ចំៗ​ថា នយោបាយ​សេដ្ឋកិច្ច​របស់​សេតវិមាន​នាពេល​នេះ​ នឹង​​ពន្យឺត​សេដ្ឋកិច្ច​អាមេរិក​ខ្លួន​​ឯងផង និង​សេដ្ឋកិច្ច​ពិភពលោកផង​ ព្រោះ​ក្រុមហ៊ុន​សហគ្រាស​និង​អ្នក​វិនិយោគ​ បាត់​បង់​ទំនុក​ចិត្ត​ ​​ប្រព័ន្ធ​ផលិតកម្ម​នឹង​លែង​មាន​សណ្តាប់ធ្នាប់ តម្លៃ​នឹង​ឡើង​ថ្លៃគ្រប់យ៉ាង​មិន​ថា​សម្រាប់​អ្នក​ផលិត​និង​អ្នក​ទិញ​ទេ។

    បើ​តាម​អ្នក​ជំនាញ​FMI ការ​ដំឡើង​តម្លៃ​ពន្ធ​គយ​ទ្វេភាគី ដើម្បី​ដាក់​ទណ្ឌកម្ម​ចិន មិន​មែន​ជា​មធ្យោបាយ​កាត់​បន្ថយ​គំលាត​ ឬ​វិសមភាព​ជញ្ជីង​ពាណិជ្ចកម្ម​​ឡើយ ពីព្រោះ របស់ផលិតផល​​សំខាន់ៗ​នឹង​ត្រូវ​ពង្វាង​ការ​ផ្តោះប្តូរ​ទៅ​ប្រទេសផ្សេង។ គ្មាន​ទេ​ ការ​​​បក​ត្រលប់​មក​​​ធ្វើ​ផលិតកម្ម​ នៅ​សហរដ្ឋ​អាមេរិក​ ​! រាល់​គ្រប់​ផលិតផល​ធ្វើ​នៅ​ចិន នឹង​ត្រូវ​យក​ទៅ​ផលិត​នៅ​ក្នុង​ប្រទេស​មួយ​ណា​ផ្សេង​ដែល​មាន​តម្លៃពលកម្ម​ថោក​ជាង ហើយ​ការ​នេះវា​នឹង​ជីក​ខួងឱ្យ​មាន​​​​វិសមភាព​ពាណិជ្ជកម្ម​​អាមេរិក​កាន់​តែ​ខ្លាំង​ថែម​ទៀត។

    វិសមភាព​ជញ្ជីង​ពាណិជ្ជកម្ម​នេះ​ ជា​រង្វាស់​ដ៏​សំខាន់​បំផុត​មួយ​របស់​លោក ត្រាំ ក្នុង​ការ​វាយ​តម្លៃ​សុខភាព​សេដ្ឋកិច្ច​អាមេរិក។ សម្រាប់​លោក​ត្រាំ បើ​មាន​ជញ្ជីង​​លម្អៀង​មក​ខាង​អាមេរិក​នោះ​មាន​ន័យ​ជា​សញ្ញា​ទន់​ខ្សោយ​របស់​អាមេរិក​ដែល​ត្រូវ​តែ​កែ​លម្អ​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​ដើម្បី​បំបាត់​វិសមភាព ជាពិសេស​និង​ជាក់ស្តែង​ជាមួយ​ចិន អាមេរិក​របស់​លោក​ត្រាំ​ក៏​បាន​ជ្រើសរើស​ការ​ដំឡើងពន្ធ​គយនាំ​ចូល​។

    ការ​បញ្ចុះ​តម្លៃ​ប្រាក់​ដុល្លារ ដើម្បី​បង្កើន​ភាព​ប្រកួត​ប្រជែង

    ​​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​មក​នេះ លោក​ត្រាំ បាន​បង្ហោះ​សារ​ទ្វីត​ជា​ច្រើន រិះគន់​និង​ចោទ​ថា​តម្លៃ​ប្រាក់​ដុល្លារកំពុង​ឡើង​​ខ្ពស់ខ្លាំង​បំផុត​ជា​ប្រវត្តិសាស្ត្រ​នេះ ជា​អ្នក​ទប់​ការ​នាំ​ចេញ​របស់​អាមេរិក និង​ទប់​មិន​ឱ្យ​អាមេរិក​មាន​អតិផរណា​។ លោក ត្រាំ ថែម​ទាំង​បាន​ទាមទារ​ឱ្យ​ធនាគារ​កណ្តាល​អាមេរិក​ បញ្ចុះ​តម្លៃ​អត្រាការប្រាក់​នាំ​មុខ និង​បន្ទាប​តម្លៃ​ប្រាក់​ដុល្លារ​។ ហេតុផល​របស់​លោក​ត្រាំ គឺ​មក​ពី​មាន​ប្រទេស​ផ្សេង​ច្រើន យក​​អត្រាការប្រាក់​ទាប​ ដូច្នេះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ឈ្នះ​ប្រទេស​ទាំង​នោះ អាមេរិក​ត្រូវ​តែ​មាន​អត្រា​ការប្រាក់ ទាបជាង​គេ​ពួកគេ និង​ ដើម្បី​ឱ្យ​ប្រាក់​ដុល្លារ​ចុះ​ថ្លៃ​បន្តិច។ នេះ​បើតាម​សាររបស់​លោក​ត្រាំ កាលពី​ម្សិលមិញ។

    តាម​ការពិត​ប្រាក់​ដុល្លារ​អាមេរិក​ មិន​បាន​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ជា​ប្រវត្តិសាស្ត្រ​ដូច​អ្វី​ដែល​លោក​ត្រាំ​បាន​មាន​ប្រសាសន៍​ឡើយ។ បើ​តាម​អ្នក​ជំនាញ​សេដ្ឋកិច្ច​របស់​FMI ប្រាក់​ដុល្លារ អាមេរិក​ឡើង​ចុះ​ ដោយ​សារ​តែ​ការនាំ​ចូល​អាមេរិក​មក​ពី​ចិន និង​មក​ពី​ប្រទេស​ផ្សេង​ គិត​បញ្ជី​ជា​ដុល្លារ​មិនមែន​គិត​ជា​តាម​លុយ​របស់​ប្រទេស​នាំ​ចេញ។ ​ដូច្នេះ​ការ​​ដាក់គំនាប​លើ​ធនាគារ​កណ្តាល​ឱ្យ​បញ្ចុះ​អត្រាការ​ប្រាក់ ដើម្បី​ឱ្យ​តម្លៃលុយ​​បាន​ចុះ​ថ្លៃ ​មិន​អាចសម្រេច​ទៅកើត​ឡើយ។ ហើយ​គេ​មិន​អាច​បញ្ចុះ​តម្លៃ​លុយ​ ដោយ​ត្រឹម​បញ្ចុះ​អត្រា​ការ​ប្រាក់ និង​ដើម្បី​មាន​ភាព​ប្រកួត​ប្រជែង​លើ​ទីផ្សារ លុប​បំបាត់​វិសមភាព​ជញ្ជីង​ពាណិជ្ជកម្ម​បាន​​ទេ។ នេះ​ជា​ការព្រមាន​របស់​ FMI។

    តាំង​ពី​ដើម​មក គេនិយាយបន្ទោស​ជា​រហូត​មក ​នយោបាយ​របស់​រដ្ឋាភិបាល​ចិន​ ក្នុង​ការបញ្ចុះ​ប្រាក់​យ័ន​ ឱ្យ​ទាប​ជា​ង​តម្លៃ ដើម្បីរក្សា​ភាព​ប្រកួត​ប្រជែង​ខ្លាំង។​ តែ​នៅ​ក្នុង​របាយការណ៍​ថ្ងៃ​នេះ FMI យល់​ថាជា​ទូទៅ​ ​ ប្រាក់​យ័ន​មាន​តម្លៃ​អនុលោម​ទៅ​នឹង​គ្រឹះ​ឆ្នាំ​២០១៨​ទេ។ ហើយ​នៅ​ថ្ងៃ​នេះ​ស្រាប់​តែ​​​អាមេរិក​ បែរ​ជា​ចង់​បញ្ចុះ​តម្លៃ​ដុល្លារ​ដែរ។ ​បើ​យោល​ទៅលើ​ទម្ងន់​និងភាព​សំខាន់​នៃ​ប្រាក់​ដុល្លារ និងប្រាក់​អឺរ៉ូ​ លើ​ទីផ្សារ ​វិធី​មក​បញ្ចុះ​តម្លៃ​លុយ​ ដោយ​បញ្ចុះ​ការ​ប្រាក់ ដោយ​ទិញ​លុយ​បរទេស​ ឬដោយ​​យក​ពន្ធ​លើ​លំហូរ​សាច់​លុយ​ ​ទំនង​ជា​គ្មាន​ប្រសិទ្ធភាព​ទេ។ ​​នយោបាយរូបិយវត្ថុ​តែ​មួយ​មិនមែន​ជា​វិធានការ​ដែល​អាច​បញ្ចុះ​លុយថ្លៃ​និង​បាន​យូរអង្វែង​ឡើយ​ គឺ​មាន​តែ​ផលអាក្រក់ បែប​​អវិជ្ជមាន​លើដំណើរការ​ប្រព័ន្ធ​រូបិយវត្ថុ​អន្តរជាតិ និង​​នាំ​ផលវិបាកឱ្យ​អាមេរិក​ខ្លួន​ឯងច្រើន​ជាង។

    ​ផលវិបាកជាក់ស្តែង​​ ចំពោះ​​ពលរដ្ឋ​អាមេរិក

    របាយការណ៍​បាន​បញ្ជាក់​បញ្ច្រាស​ទស្សនៈ​របស់​លោក​ត្រាំ។ ផលវិបាក ​បាន​​​រំខាន​ដល់​ជីវិត​ប្រជាពល​រដ្ឋ​អាមេរិក​ខ្លាំង​ណាស់។ បើ​តាមអ្នក​ជំនាញ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ នយោបាយ​ដំឡើងពន្ធ បញ្ចុះ​តម្លៃ​ដុល្លារ​ដើម្បីភាព​ប្រកួត​ប្រជែង មិន​ត្រឹម​តែ​មិន​​អាច​សម្រេច​ទៅ​រួច​បាន​ទេ ថែម​ទាំង​ផលប៉ះពាល់ប្រព័ន្ធ​រូបិយបណ្ណ​ពិភពលោក និង​ពិសេស​សេដ្ឋកិច្ច​អាមេរិក​ផ្ទាល់។ ​​​អ្នក​ជំនាញ​ផ្នែក​ថវិកា​នៅ​សភា​អាមេរិក ដែល​គាំទ្រ​របាយការណ៍​របស់​FMIវិញ បាន​ប្រើ​ពាក្យ​ធ្ងន់ៗ​និង​ចំៗ​ជា​ថា​​សេដ្ឋកិច្ច​ជាតិ​អាមេរិក​រង​ផល​វិបាក​​ធ្ងន់ធ្ងរ​ណាស់។

    ដោយហេតុ​តែ​ការ​ដំឡើង​ពន្ធគយ​ប្រឆាំ​ងនឹង​ចិន ផលវិបាក​មិនមែន​មាន​ត្រឹម​កំរិត​ក្រុមហ៊ុន​សហគ្រាស​ទេ តែគឺជីវភាព​​ប្រជាពលរដ្ឋអាមេរិក​​ផ្ទាល់ក៏​នឹង​ត្រូវ​ធ្លាក់​ចុះ។​ ថវិកា​ចំណាយ​​របស់​គ្រួសារ​ពលរដ្ឋ​អាមេរិក​នឹង​ត្រូវ​កើន​ឡើង​ជា​មធ្យម​ពី​៦០០​ទៅ​១០០​០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ នេះ​ប្រសិន​បើ​អាមេរិក​ចាប់​អនុវត្ត​ពន្ធ​នាំ​ចូល​​ឡើង​ក្នុង​​កំរិត​តែ​១០% លើ​ផលិតផល​ត្រឹម​តម្លៃ​៣០០​ពាន់​លាន​ដុល្លារ។ តែ​បើ​ដំឡើង​ដល់​២៥% នោះ​ពលរដ្ឋ​អាមេរិក​នឹង​ត្រូវ​ការ​ថវិកា​បន្ថែម​ដល់​ទៅ​១៥០០​ដុល្លារជាមធ្យម​ ​សម្រាប់​ចំណាយ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។

    អាមេរិក​នឹង​មាន​ឱនភាព​ថវិកា ១០០០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ និង​ ១២០០​ពាន់​លាន​ជា​មធ្យម​នៅរវាង​ពី​​ឆ្នាំ​២០២០-២៩។ បំណុល​សាធារណៈ​នឹង​កើន​ឡើង​ពី​៧៩%​នៃ​ផលិត​ផល​សរុប​ក្នុង​ស្រុក​នៅ​ឆ្នាំ​២០១៩ ទៅ ៩៥%​នៅ​ឆ្នាំ​២០២៩​។

    កំណើន​សេដ្ឋកិច្ច​អាមេរិក នៅ​ឆ្នាំ​២០១៩​ មាន​ត្រឹម​២,៣%​ ទល់​នឹង​២,៥%​នៅ​ឆ្នាំមុន។ តែ​កំណើន​សេដ្ឋកិច្ច​នឹង​ចាប់​ដើរ​យឺត​ នៅ​ឆ្នាំ​២០២០ ត្រឹម​២,១% និង​ក្នុង​ឆ្នាំ​ជា​បន្ត​បន្ទាប់​ទៅ​មុខ​ មាន​ត្រឹម​១,៨%​ជា​មធ្យម៕


    ទាក់ទង​នឹង​ប្រធានបទ​នេះ

    • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

      លោក​ដូណាល់ត្រាំ បន្ធូរ​ដៃឲ្យ​ចិន តាម​រយៈ​ការ​ព្យួរ​ការដំឡើងពន្ធ ដល់​ពាក់​កណ្តាល​ខែ​ធ្នូ

      ស្វែងយល់បន្ថែម

    • សេដ្ឋកិច្ច​អាមេរិក

      សេដ្ឋកិច្ច​អាមេរិក​ចាប់ផ្តើម​ឲ្យ​សញ្ញា​ដើរយឺតៗ

      ស្វែងយល់បន្ថែម

    • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

      ការចរចា​ពាណិជ្ជកម្ម៖ តើ​ចិន និង​អាមេរិក​នឹង​បិទ​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម ដែរឬទេ?

      ស្វែងយល់បន្ថែម

    • វ៉ាស៊ីនតោន​និង​ប៉េកាំង​ភ្ជាប់​សំដី​​គ្នា​ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម

      ស្វែងយល់បន្ថែម

    • សង្រ្គាមពាណិជ្ជកម្ម៖ អត្រាពន្ធ​ថ្មី ដែល​ចិន​ដំឡើង​ទៅ​លើ​ផលិតផល​អាមេរិក ​ចូល​ជា​ធរមាន

      ស្វែងយល់បន្ថែម

    • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

      ចិន-អាមេរិក៖ ​សង្រ្គាមត្រជាក់ថ្មី​កំពុង​ចាប់ផ្តើម?

      ស្វែងយល់បន្ថែម

    • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

      សង្រ្គាមពាណិជ្ជកម្ម៖ហេតុអ្វីបានជាក្រុមហ៊ុនអាមេរិកចង់រើរោងចក្រពីចិនទៅដាក់នៅកន្លែងផ្សេង?

      ស្វែងយល់បន្ថែម

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ