អានតួអត្ថបទ
សហរដ្ឋអាមេរិក-បច្ចេកវិទ្យា

អ្នកជំនាញ Google៖ទូរស័ព្ទម៉ាក Iphone បានក្លាយជាផ្ទាំងស៊ីបរបស់ក្រុមចោរព័ត៌មានវិទ្យាអស់ជាច្រើនឆ្នាំ

ក្រុម​អ្នកជំនាញ​សន្តិសុខ​របស់ Google បាន​ប្រកាស​ឲ្យ​ដឹង​ថា ទូរស័ព្ទ Iphone បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​របស់​ក្រុមចោរ​ព័ត៌មានវិទ្យា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។ តាម​ក្រុម​អ្នកជំនាញ Google ដដែល ក្រុមចោរ​ព័ត៌មានវិទ្យា​បាន​ប្រើ​ Virus ម្យ៉ាង​ដាក់​ចូល​ទៅ​ក្នុង Iphone ដើម្បី​មើល ឬ​ទាញ​យក​ទិន្នន័យ​ផ្សេង​នៅ​ក្នុង Iphone ក្នុង​រយៈពេល​យ៉ាង​តិច​បំផុត ២ឆ្នាំ។ គួរ​រម្លឹក​ថា ទូរស័ព្ទ Iphone របស់​ក្រុមហ៊ុន Appel អាមេរិកាំង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រភេទ​ទូរស័ព្ទ​ដែល​មាន​សន្តិសុខ​ជាង​គេ។

តាមអ្នកជំនាញ Google ទូរស័ព្ទម៉ាក Iphone បានក្លាយជាផ្ទាំងស៊ីបរបស់ក្រុមចោរព័ត៌មានវិទ្យាអស់ជាច្រើនឆ្នាំ
តាមអ្នកជំនាញ Google ទូរស័ព្ទម៉ាក Iphone បានក្លាយជាផ្ទាំងស៊ីបរបស់ក្រុមចោរព័ត៌មានវិទ្យាអស់ជាច្រើនឆ្នាំ REUTERS/Elijah Nouvelage/File Photo
ផ្សាយពាណិជ្ជកម្ម

Iphone បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​របស់​ក្រុមចោរ​ព័ត៌មានវិទ្យា​ពី​ឆ្នាំ ២០១៦ ដល់​ខែ​កុម្ភៈ ឆ្នាំ ២០១៩ ពោល​ជា​ខែ​ដែល​ក្រុមហ៊ុន Google បាន​រក​ឃើញ និង​បាន​ទាញសញ្ញាអាសន្ន​ប្រាប់​ក្រុមហ៊ុន Appel។ ដោយ​មិន​បង្អង់​យូរ​ក្នុង​ខែ​កុម្ភៈ​ដដែល Appel ក៏​បាន​បង្កើត​កម្មវិធី​កែតម្រូវ​មួយ​ដើម្បី​ធ្វើ​បន្ទាន់​សម័យ​លើ​កម្មវិធី iOS របស់​ខ្លួន​សម្រាប់​អ្នកប្រើប្រាស់ Iphone ទាំង​អស់។ ក្រុម​អ្នកជំនាញ​ផ្នែក​សន្តិសុខ​របស់​ក្រុមហ៊ុន Google បាន​ឲ្យ​ដឹង​ថា ក្រុមចោរ​ព័ត៌មានវិទ្យា​បាន​ប្រើ​គេហទំព័រ​ដើម្បី​បញ្ចូល Virus ទៅ​ក្នុង​ទូរស័ព្ទ Iphone។ នៅ​ពេល​ដែល Virus នោះ​មាន​វត្តមាន​នៅ​ក្នុង Iphone រួច​ហើយ ក្រុម​ចោរ​ព័ត៌មានវិទ្យា​អាច​ចូល​មើល​ព័ត៌មាន និង​ទិន្នន័យ​ទាំង​អស់​នៅ​ក្នុង Iphone ដូច​ជា រូបថត Contact ទីតាំង​របស់​អ្នក​កំពុង​កាន់ Iphone សារ​ផ្ញើ​ចេញ ទទួល​ចូល​តាម​អ៊ីមែល IMessage WhatsApp ឬ​មួយ Telegram។

លើស​ពី​នេះ ក្រុមចោរ​ព័ត៌មានវិទ្យា​ថែម​ទាំង​អាច​យក​លេខ​សម្ងាត់​ទាំង​អស់​ដែល​មាន​ស្តុក​នៅ​ក្នុង Iphone។ ក្រុម​អ្នកជំនាញ​ផ្នែក​សន្តិសុខ​របស់ Google មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ និង​ពី​ចំនួន​អ្នក​រងគ្រោះ​ទេ។ ទន្ទឹម​គ្នា​នេះ ក្រុមអ្នកជំនាញ Google ដដែល​ក៏​មិន​បាន​ទម្លាយ​ឈ្មោះ និង​ប្រភពដើម​របស់ Virus ដែរ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្តី អ្នក​ជំនាញ​ទាំង​អស់​បាន​និយាយ​សម្លេង​តែ​មួយ​ដូច​គ្នា​ថា ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ រយៈពេល​យូរ និងប្រកប​ដោយ​ជំនាញ​ដូច​នេះ​មិន​អាច​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ចូលរួម​ពី​ប្រទេស​ណា​មួយ​បាន​ទេ។ តើ​ប្រទេស​ណា​មួយ​ទៅ?

គេ​នៅ​មិន​ទាន់​ដឹង​ទេ អ្វី​ដែល​គេ​អាច​និយាយ​បាន ព័ត៌មាន​មួយ​នេះ​បាន​ធ្លាក់​មក ខណៈ​ដែល​ក្រុមហ៊ុន Appel ត្រៀម​ប្រកាស Iphone ស៊េរី​ថ្មី​នៅ​ថ្ងៃទី១០ កញ្ញា​ខាង​មុខ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ