ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
អាមេរិក

បន្ទាប់ពី​បំផ្លាញ​ខ្ទេចខ្ទី​ដីកោះ បាហាម៉ា ព្យុះកំណាច Dorian កំពុង​បក់សំដៅ​ទៅ​ទឹកដី​អាមេរិក

media រូបភាព​វីដេអូ​ថតពីលើអាកាស​ដែល​បង្ហាញរបភាព​ទីក្រុង​កោះ Abaco របស់​ប្រទេសកោះ Bahamas នៅ​ថ្ងៃទី​៣​កញ្ញា នៅក្រោយ រងការបក់វាយបំផ្លាញ​ដោយសារ​ខ្យល់ព្យុះDorian ©social media. Terran Knowles/Our News Bahamas/via REUTERS

ព្យុះកំណាច ដូរីយ៉ង់ Dorian បាន​បង្ក​គ្រោះ​មហន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ ដល់​ជីវិត​មនុស្ស និង​ផ្ទះសម្បែង នៅលើ​ប្រទេស​ដីកោះ បាហាម៉ា។ តាម​តុល្យការ​ចុងក្រោយ​ដែល​ក្រសួង​សុខាភិបាល បាហាម៉ា បាន​ប្រកាស​ឲ្យ​ដឹង កាលពី​ល្ងាច​ថ្ងៃ​ពុធម្សិលមិញ យ៉ាងហោច មនុស្ស​២០នាក់ បាន​ស្លាប់ ចំណែក​ផ្ទះសម្បែង​រាប់រយ​ខ្នង ត្រូវ​បាន​ខ្យល់ព្យុះសង្ឃរា បក់បំផ្លាញ​ខ្ទេចខ្ទីរ។ បន្ទាប់​ពី​ប្រទេស​កោះ បាហាម៉ា ព្យុះកំណាច​Dorian ដែល​បានថមថយ​កម្លាំង​របស់​ខ្លួន មកនៅ​ត្រឹម​កំរិត​លេខ ៣ កំពុងបក់ វិល សំដៅ​ទឹកដី​អាមេរិក ប៉ែក និរតី។

 

នៅក្នុង​សន្និសីទ​កាសែត កាលពី​យប់​ថ្ងៃ​ពុធ រដ្ឋមន្រ្តី​សុខាភិបាល​របស់​ប្រទេស​ប្រជុំកោះ បាហាម៉ា​បាន​បង្កើន​ចំនួន​អ្នកស្លាប់ ដោយសារ​ព្យុះកំណាច Dorian ពី ៧ ទៅ​២០នាក់។ លោក​បាន​ព្រមាន​ពីការបាត់បង់​ជីវិត​មនុស្ស​ច្រើនជាងនេះ ដោយសារ ចំនួន​មនុស្ស បាត់ខ្លួន ដោយសារ​ព្យុះសង្ឃរា នៅ​មាន​ចំនួន​ច្រើន​នៅឡើយ។

តាម​រដ្ឋមន្រ្តី​សុខាភិបាល​បាហាម៉ា ប្រតិបត្តិការ របស់​ក្រុម​ជួយ​សង្រ្គោះ​ដើម្បី រុករក ជនរងគ្រោះ នៅ​តាម​ផ្ទះសម្បែង​ដែល​ជន់លិច ដោយសារ​ព្យុះភ្លៀង ទើប​តែ​ចាប់ផ្តើម នៅតាម​តំបន់​ដែល​រងបក់​បំផ្លាញ ដោយសារ​ព្យុះសង្ឃរា Dorian។

ចាប់តាំង​ពី​ថ្ងៃ​អាទិត្យ ព្យុះសង្ឃរា Dorian ក្នុង​កម្រិត​លេខ ៥ ដែល​ជា​កម្រិត​ខ្លាំងបំផុត​របស់ខ្យល់ព្យុះ ពោល​គឺ​អាច​បក់​ក្នុង​ល្បឿន​ដល់ទៅ ១៨៥​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង បាន​ទន្ទ្រាំ បក់បំផ្លាញ ប្រទេស​ប្រជុំ​កោះ បាហាម៉ា ដែល​ស្ថិតនៅ​ប៉ែក​និរតី នៃ​ប្រទេស​អាមេរិក ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ៦០ភាគរយ​នៃ​Marsh Harbour ដែល​ជា​ទីក្រុង​សំខាន់​មួយ​របស់​ប្រទេស​បាហាម៉ា​ត្រូវ​បាន​បំផ្លាញ​ខ្ទេចខ្ទីរ ដោយសារ​ខ្យល់ព្យុះ។ គិត​មក​ដល់​ថ្ងៃ​ពុធ ព្រលាន​យន្តហោះ​របស់​ទីក្រុង មួយ​នេះ ហើយ​និង​តំបន់​ជុំវិញ ត្រូវ​ជន់លិច ប្រៀប​បាន​នឹង​ទឹកបឹង។

តាម​អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ ផ្ទះ​ជាង ១៣០០​ខ្នង រងការខូចខាត ឬ​បំផ្លាញទាំងស្រុង ចំណែក​អង្គការ​សហប្រជាជាតិ​បាន​លើកឡើង​ពី​ចំនួន​ជនរងគ្រោះ ដល់​ទៅ ៧ម៉ឺននាក់ ដែល​ត្រូវការជំនួយ​មនុស្សធម៌​បន្ទាន់ នៅ​បាហាម៉ា។

ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ផ្តល់​ជំនួយ​អាហាររូបបត្ថម្ភ ដល់​ប្រជាជន​រងគ្រោះ បាហាម៉ា។ ជំនួយ​ដែល​ដំបូងឡើង គ្រោង​ទុក​សម្រាប់​ប្រជាជន​អាមេរិក ដែល​អាច​រងគ្រោះ​ដោយសារ​ខ្យល់ព្យុះ នៅ​ក្នុង​រដ្ឋ​Florida។

បន្ទាប់​ពី​បក់បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ប្រទេស​ប្រជុំ​កោះ បាហាម៉ា ព្យុះសង្ឃរា Dorian នៅ​យប់​ថ្ងៃ​ពុធ បាន​បន្ថយ​កម្លាំង​ឥទ្ធិពល​មក​នៅ​ត្រឹម​កម្រិត​លេខ ២ និង​កំពុង​បក់​សំដៅ ទឹកដី​អាមេរិក​ភាគនិរតី។ នៅក្នុង​បទបង្ហាញ មួយ នៅ​​សេតវិមាន កាលពី​ថ្ងៃ​ពុធ ប្រធានាធិបតី អាមេរិក លោក​ដូណាល់ ត្រាំ បាន​លើកឡើង​ពី​ព្យុះកំណាច​Dorian ដែល​បំផ្លាញ​ឲ្យ​ខ្ទេច​រាបដល់ដី ដែល​បក់យឺតៗ ក្នុង​កម្លាំង​ដ៏ខ្លាំង។

តាម​ឧតុនិយម​អាមេរិកាំង នៅ​យប់​ថ្ងៃ​ពុធ ព្យុះសង្ឃរា Dorian ក្នុង​កម្រិត​លេខ ៣ កំពុង​បក់សំដៅ ទីក្រុង​ឆ្នេរសមុទ្រ Charleston របស់​រដ្ឋ​Caroline ខាងត្បូង។ ខ្យល់ព្យុះ​Dorian បាន​ចុះ​ថមថយ​កម្លាំង​របស់ខ្លួន ប៉ុន្តែ នៅតែ​គ្រោះថ្នាក់​ខ្លាំង។ មជ្ឈមណ្ឌល​ជាតិអាមេរិកាំង ខាងផ្នែក​ខ្យល់ព្យុះ​ដែល​មានទីតាំង​នៅ​ទីក្រុង​Miami បាន​ព្រមាន​ពី​ការឡើង​កំពស់​ទឹកសមុទ្រ ការរលំ បាក់ដី ដោយសារ​ទឹកភ្លៀង​ធ្លាក់ខ្លាំង នៅ​តាម​តំបន់​ឆ្នេរ​ខាងកើត​អាមេរិក៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ