ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT

ប្រធានាធិបតី​អ៊ីរ៉ង់​ព្រមានប្រាប់​ទ័ព​បរទេស​ឲ្យ​​​​នៅ​ឆ្ងាយ​ពី​ឈូងសមុទ្រពែរ្ស៍

ប្រធានាធិបតី​អ៊ីរ៉ង់​លោកហាសាន់ រូហានីនៅថ្ងៃ​បុណ្យ​កងទ័ពជាតិថ្ងៃអាទិត្យ​ទី ២២ កញ្ញា ២០១៩ ©Official Iranian President website/Handout via REUTERS

ប្រធានាធិបតី​អ៊ីរ៉ង់ លោកហាសាន់ រូហានី នៅថ្ងៃ​អាទិត្យទី​២២ កញ្ញា  បាន​ព្រមាន​ប្រាប់​កងទ័ព​បរទេស ឲ្យ​ស្ថិតនៅ​ឲ្យ​ឆ្ងាយ​ពីតំបន់​ឈូងសមុទ្រពែរ្ស។ ចូលរួម​ក្នុងទិវា​ការពារជាតិ ដែល​រំលឹក​ពី​ការឈ្លានពាន​របស់ទីក្រុង​បាកដាដ និង​សង្រ្គាមអ៊ីរ៉ាក់-អ៊ីរ៉ង់ ប្រមុខដឹកនាំ​អ៊ីរ៉ង់ បានពន្លយ​ឲ្យ​ដឹងដែរថា លោក​នឹង​បង្ហាញ​ផែនការ​សន្តិភាព​នៅក្នុង​តំបន់ នៅក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅ​សប្តាហ៍​ក្រោយនេះ។

អ៊ីរ៉ង់​ដំឡើង​សំឡេង​ប្រឆាំង​នឹង​ការបញ្ជូន​ទ័ពអាមេរិក​ទៅ​អារ៉ាប៊ី សាអូឌីត។  នៅថ្ងៃ​សៅរ៍ ប្រមុខឆ្មាំបដិវត្តន៍​អ៊ីរ៉ង់ បាន​ព្រមាន​ថា ប្រទេស​ណា​ហ៊ាន​វាយប្រហារ​អ៊ីរ៉ង់ ប្រទេស​នោះនឹង​ក្លាយ​ជា​សមរភូមិប្រយុទ្ធ។ នៅថ្ងៃអាទិត្យ ដល់វេន​ប្រធានាធិបតី​អ៊ីរ៉ង់ លោក​ហាសាន់ រូហានី ដែល​ចេញមុខ​បរិហារ​វត្តមាន​ទ័ព​បរទេស នៅ​តំបន់​ឈូង​សមុទ្រ​ពែរ្ស៍ នៅក្រោយ​អាមេរិក​ប្រកាស​បញ្ជូន​ទ័ព​បន្ថែម​ទៅ​អារ៉ាប៊ី សាអូឌីត កាលពីថ្ងៃ​សុក្រ។ សម្រាប់​ប្រធានាធិបតី អ៊ីរ៉ង់ កងទ័ព​បរទេស នាំតែ​បញ្ហា ការឈឺចាប់ ទុក្ខវេទនា និង​បង្ក​អសន្តិសុខ​ដល់​តំបន់។

នៅ​ថ្ងៃ​អាទិត្យ​នេះ នៅក្នុង​ឱកាស​ថ្លែង​ទៅកាន់​កងទ័ព​អ៊ីរ៉ង់ ដែល​ចូលរួម​ក្នុង​ក្បួនព្យុហយាត្រា រំលឹកការឈ្លានពាន ធ្វើសង្រ្គាម​ជាមួយ អ៊ីរ៉ាក់ កាលពី ៣៩​ឆ្នាំមុន ប្រមុខដឹកនាំ​អ៊ីរ៉ង់​បាន​ប្រកាស​ដែរ​ថា លោក​នឹង​បង្ហាញ ផែនការ​សន្តិភាព​នៅឈូងសមុទ្រពែរ្ស៍ នៅក្នុង​អង្គមហាសន្និបាត អង្គការ​សហប្រជាជាតិ នៅ​សប្តាហ៍ក្រោយនេះ។ លោក​ប្រធានាធិបតី​អ៊ីរ៉ង់​នឹង​ទៅដល់​ទីក្រុង​ញូវយ៉ក នៅថ្ងៃ​ចន្ទ ដើម្បី​ចូលរួម​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ។ តាមគម្រោង លោក​នឹង​ឡើង​ថ្លែង​សុន្ទរកថា នៅលើវេទិកា​អង្គការសហប្រជាជាតិ​នៅថ្ងៃពុធ។

នៅថ្ងៃអាទិត្យ ប្រធានាធិបតី អ៊ីរ៉ង់ លោកហាសាន់ រូហានី មិន​បាន​និយាយ​លម្អិត​ច្រើន ពី​ផែនការ​សន្តិភាព​របស់​លោក​នោះ​ទេ។ លោក​គ្រាន់តែ​ថា នៅ​ក្នុង​មហាសន្និបាត របស់​អង្គការ​សហប្រជាជាតិ នៅ​សប្តាហ៍​ក្រោយនេះ លោក​នឹង​បង្ហាញ ផែនការ​មួយ​ស្តីពី​ការសហការ​នៅ​ក្នុង​តំបន់ ដើម្បី​រក្សា​សន្តិសុខ នៅ​ឈូង​សមុទ្រ​ពែរ្ស៍ និង​នៅ​សមុទ្រ​អូម៉ង់ ដែល​ជា​ច្រក​ដ៏​សំខាន់​មួយ នៃចរាចរណ៍​ដឹកប្រេង អន្តរជាតិ។

សម្រាប់​ប្រធានាធិបតី​អ៊ីរ៉ង់ សន្តិសុខ​នៅក្នុង​ឈូងសមុទ្រពែរ្ស៍ ត្រូវ​កកើត​ចេញ​ពី​ខាង​ក្នុង ពោល​គឺ​ត្រូវ​ធានា​ឡើង​ដោយ​ក្រុម​ប្រទេស​នៅក្នុង​តំបន់។ ចំណែក​កងទ័ព​បរទេស គឺគ្រាន់​ជាប្រភព​នៃ​បញ្ហា និង​អសន្តិសុខ​សម្រាប់​ប្រជាជន និង​តំបន់​ឈូងសមុទ្រពែរ្ស៍​ទៅ​វិញទេ។ កងទ័ព​បរទេស​ដែល​ប្រធានាធិបតី អ៊ីរ៉ង់​ចង់សំដៅ គឺ​ច្បាស់ណាស់ ថា ជា​កងទ័ព​អាមេរិក ដែល​អាមេរិក​កំពុង​បញ្ជូន​បន្ថែម​ទៀត ទៅអារ៉ាប៊ី សាអូឌីត និង​អេមីរ៉ាត អារ៉ាប់រួម នៅក្រោយ ការវាយប្រហារ​ទៅលើ​ស្ថានីយ៍ផលិតប្រេង​អារ៉ាប៊ី សាអូឌីត ដែល​អាមេរិក និង​ប្រទេស​សាមីខ្លួន ចោទ​ទម្លាក់​កំហុស​ដាក់​អ៊ីរ៉ង់។ តាម​ប្រធានាធិបតី​អ៊ីរ៉ង់ បើសិន​មាន​ការសហការ​ជាមួយ បណ្តា​ប្រទេស​នៅក្នុង​តំបន់ នោះ​អ៊ីរ៉ង់ នឹង​អាច​នាំមុខ រក្សា សន្តិសុខ នៅតំបន់​សមុទ្រពែរ្ស។ ប្រទេស​ក្នុង​តំបន់ ដែល​ប្រធានាធិបតី​អ៊ីរ៉ង់ ចង់​សំដៅ ចង់​សហការ​ជាមួយ គឺ សុទ្ធតែ​ជា​ប្រទេស​គូសត្រូវ​របស់​អ៊ីរ៉ង់ ដូចជា អារ៉ាប៊ី សាអូឌីត អេមីរ៉ាត អារ៉ាប់រួម ឬ​ក៏​បារ៉ែន​ដែល​ស្ថិតនៅ​ឈូង​សមុទ្រពែរ្ស និង​សមុទ្រ​អូម៉ង់។

តើ​អ៊ីរ៉ង់ អាចសហការ​ជាមួយ​ប្រទេស​គូសត្រូវ​បាន​យ៉ាងម៉េច?

ប្រធានាធិបតី​អ៊ីរ៉ង់​នៅថ្ងៃ​អាទិត្យនេះ បាន​និយាយ​ថា នៅ​ក្នុង​កាលៈទេសៈ​ដ៏​សំខាន់ និងរសើប ដូច​សព្វថ្ងៃនេះ អ៊ីរ៉ង់ ចង់​ប្រាប់​ទៅ​ប្រទេស​ជិតខាង​របស់​អ៊ីរ៉ង់​ថា អ៊ីរ៉ង់ បោះ​ដៃ មិត្តភាព និង​ភាតរៈ ទៅកាន់ពួកគេ។ សម្រាប់​ប្រមុខដឹកនាំ​អ៊ីរ៉ង់ អ៊ីរ៉ង់​សុខចិត្ត​បំភ្លេច​ចោល កំហុស​ឆ្គង ដែល​ប្រទេស​ទាំងនោះ ធ្លាប់​បាន​ប្រព្រឹត្ត​នៅក្នុងអតីតកាល ព្រោះដោយសារតែ​នៅក្នុង​កាលៈទេសៈ​បច្ចុប្បន្ននេះ ​សត្រូវ​របស់​អ៊ីស្លាម និងតំបន់​ដើមបូព៌ា ដូចជា​អាមេរិក និង​ក្រុមមានមនោគមវិជ្ជាជ្រុលនិយម​ជ្វីហ្វ (អ៊ីស្រាអែល)​កំពុង​តែ​កេង​យក​ចំណេញ ពី​ការដែល​អ៊ីរ៉ង់​កំពុង​ឈ្លោះ ជាមួយ​ប្រទេស​ជិតខាង។

អារ៉ាប៊ី សាអូឌីត អន់ចិត្ត ដែល​ឃើញ​អាមេរិក អល់អែក

អារ៉ាប៊ី សាអូឌីត​អាច​នឹង​យល់ព្រម​មក​សហការ ជាមួយ​អ៊ីរ៉ង់ វិញ ដោយ​ក្នុង​ហេតុផលថា ទី ១ អារ៉ាប៊ី សាអូឌីត លែង​សូវ​ជឿទុកចិត្ត​ថា នឹង​បាន​ទទួលការការពារ​ពី​អាមេរិក ដូចមុន។ អារ៉ាប៊ី សាអូឌីត បាន​ឃើញ​ច្បាស់ ការរារែក ជាបន្តបន្ទាប់ របស់​រដ្ឋបាល​លោកដូណាល់ ត្រាំ​ដែល​បាន​បដិសេធ​មិន​វាយប្រហារ​យោធាលើ​អ៊ីរ៉ង់។

នៅក្រោយ​ការវាយប្រហារ​ទៅលើ​ទីតាំង​ផលិតប្រេង​អារ៉ាប៊ី សាអូឌីត លោកដូណាល់ ត្រាំ ធ្លាប់​ប្រកាស​ថា អាមេរិក​នឹង​ចាត់វិធានការ​ក្តៅ ទៅ​អ៊ីរ៉ង់ ដើម្បី​សងសឹក​ឲ្យ​សម្ព័ន្ធមិត្ត​របស់ខ្លួន។ ប៉ុន្តែ នៅទីបំផុត ដូច​លើកមុន ដែរ គឺ​នៅក្រោយ អ៊ីរ៉ង់ បាញ់ទម្លាក់ យន្តហោះដ្រូន​របស់​អាមេរិក លោកដូណាល់ ត្រាំ​បាន​បដិសេធ​មិន​ធ្វើ​សង្រ្គាម វាយប្រហារ​លើ​អ៊ីរ៉ង់ ប៉ុន្តែ ជ្រើសរើស​ផ្លូវ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​វិញ។

មួយវិញទៀត ការវាយប្រហារ​ទៅលើ​ស្ថានីយ៍ចម្រាញ់ប្រេង ដ៏សំខាន់​របស់​អារ៉ាប៊ី សាអូឌីត​កាលពីថ្ងៃ​ទី ១៤​កញ្ញា​កន្លងទៅ បង្ហាញ​ពី​ចំណុចខ្សោយ​នៃ​ប្រព័ន្ធការពារ​មីស៊ីល​របស់​អារ៉ាប៊ី សាអូឌីត បើប្រៀបធៀប នឹង​កម្លាំង​មីស៊ីល​របស់​អ៊ីរ៉ង់។ អារ៉ាប៊ី សាអូឌីត​អាច​សុខចិត្ត ងាក​មក​ចុះសម្រុង​ជាមួយ អ៊ីរ៉ង់ វិញ ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច ព្រោះ​ថា ការនាំចេញប្រេង ត្រូវ​បាន​រអាក់រអួល​និង​គ្រោះថ្នាក់ខ្លាំង ចាប់តាំង​ពី​មាន​ព្រឹត្តិការណ៍​វាយប្រហារ​ទៅលើ​កប៉ាល់ដឹកប្រេង ជាច្រើនលើក នៅ​ឈូងសមុទ្រ​ពែរ្ស៍ ដែល​ភាគច្រើនជា​របស់​ប្រទេសអារ៉ាប៊ី សាអូឌីត។ គេនៅមិនទាន់​រកឃើញ​មុខឧក្រិដ្ឋជន​ដែល​វាយប្រហារ​ទៅលើ​កប៉ាល់​ដឹកប្រេង នៅ​ឈូងសមុទ្រពែរ្ស៍ ប៉ុន្តែ គេ​សំគាល់​ឃើញថា ហេតុការណ៍​នេះ​កើតកាន់តែញឹកញាប់ បន្ទាប់ពី​អាមេរិក​បាន​សម្រេច​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​អ៊ីរ៉ង់ និង​បាន​បញ្ជូន​នាវាចម្បាំង​ជាច្រើន​គ្រឿង​ទៅ​ឈូងសមុទ្រ។ សម្រាប់​អាមេរិក និង​អ៊ីរ៉ង់ គឺ​អ៊ីរ៉ង់​ដែល​ជា​អ្នកលួចវាយប្រហារ​ទៅលើ​កប៉ាល់ដឹកប្រេង​កន្លងមក។

ដូច្នេះ បើសិន​អ៊ីរ៉ង់ ចង់​ឲ្យ​មានផែនការ សហការ ដើម្បី​រក្សា​សន្តិសុខ នៅ​តំបន់​សមុទ្រ​ពែរ្ស៍ សមុទ្រ អូម៉ង់ នោះ គឺ​ច្បាស់ណាថា សន្តិសុខ​នឹងអាច​កើតទៅបាន ព្រោះគឺ អ៊ីរ៉ង់ ដែល​ជា​អ្នកនៅពីក្រោយា ការវាយប្រហារ​ទៅលើកប៉ាល់ ដឹកប្រេង​កន្លងមក។

អាមេរិកអាច​យល់​ឃើញ​ដូច្នេះ និង​អាច​សុខចិត្ត​ចរចា សម្របសម្រួល​ជាមួយ អ៊ីរ៉ង់​វិញ។ ឈ្លោះ ជាមួយ​អ៊ីរ៉ង់​នៅពេលនេះ គឺ​មិនផ្តល់​ប្រយោជន៍​ដល់​អាមេរិក​នោះទេ ជាពិសេស​លោកដូណាល់ ត្រាំ។ ដរាបណា​លោកដូណាល់ ត្រាំ សម្រេចចិត្ត​មិន​វាយប្រហារ​យោធា ទៅលើ​​អ៊ីរ៉ង់ អ៊ីរ៉ង់​គឺ​នៅ​តែ​មាន​ប្រៀប និង​បន្តធ្វើ​ព្យុះផ្គរ ដើម្បី​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ ដែល​នេះ​មិនមែន​ជា​រឿងល្អទេស សម្រាប់​ប្រជាជន​អាមេរិកាំង ដែល​ជាម្ចាស់សំឡេងឆ្នោត នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី ឆ្នាំ ២០២០ ដែល លោក​ដូណាល់ ត្រាំ កំពុង​ឈរឈ្មោះ​សម្រាប់​អាណត្តិ​ថ្មី៕

សាន់ រូហានី ម្តង ដែល​ចេញមុខ​បរិហារ​វត្តមាន​ទ័ព​បរទេស នៅ​តំបន់​ឈូង​សមុទ្រ​ពែរ្ស៍ នៅក្រោយ​អាមេរិក​ប្រកាស​បញ្ជូន​ទ័ព​បន្ថែម​ទៅ​អារ៉ាប៊ី សាអូឌីត កាលពីថ្ងៃ​សុក្រ។ សម្រាប់​ប្រធានាធិបតី អ៊ីរ៉ង់ កងទ័ព​បរទេស នាំតែ​បញ្ហា និង​អសន្តិសុខ​ដល់​តំបន់។ នៅ​ថ្ងៃ​អាទិត្យ​នេះ នៅក្នុង​ឱកាស​ថ្លែង​ទៅកាន់​កងទ័ព​អ៊ីរ៉ង់ ដែល​ចូលរួម​ក្នុង​ក្បួនព្យុហយាត្រា រំលឹកការឈ្លានពាន ធ្វើសង្រ្គាម​ជាមួយ អ៊ីរ៉ាក់ កាលពី ៣៩​ឆ្នាំមុន ប្រមុខដឹកនាំ​អ៊ីរ៉ង់​បាន​ប្រកាស​ដែរ​ថា លោក​នឹង​បង្ហាញ ផែនការ​សន្តិភាព​នៅឈូងសមុទ្រពែរ្ស៍ នៅក្នុង​អង្គមហាសន្និបាត អង្គការ​សហប្រជាជាតិ នៅ​សប្តាហ៍ក្រោយនេះ។

ប្រធានាធិបតី អ៊ីរ៉ង់ លោកហាសាន់ រូហានី មិន​បាន​និយាយ​លម្អិត​ច្រើន ពី​ផែនការ​សន្តិភាព​របស់​លោក​នោះ​ទេ។ លោក​គ្រាន់តែ​ថា នៅ​ក្នុង​មហាសន្និបាត របស់​អង្គការ​សហប្រជាជាតិ នៅ​សប្តាហ៍​ក្រោយនេះ លោក​នឹង​បង្ហាញ ផែនការ​មួយ​ស្តីពី​ការសហការ​នៅ​ក្នុង​តំបន់ ដើម្បី​រក្សា​សន្តិសុខ នៅ​ឈូង​សមុទ្រ​ពែរ្ស៍ និង​នៅ​សមុទ្រ​អូម៉ង់ ដែល​ជា​ច្រក​ដ៏​សំខាន់​មួយ នៃចរាចរណ៍​ដឹកប្រេង អន្តរជាតិ។

សម្រាប់​ប្រធានាធិបតី​អ៊ីរ៉ង់ សន្តិសុខ​នៅក្នុង​ឈូងសមុទ្រពែរ្ស៍ ត្រូវ​កកើត​ចេញ​ពី​ខាង​ក្នុង ពោល​គឺ​ត្រូវ​ធានា​ឡើង​ដោយ​ក្រុម​ប្រទេស​នៅក្នុង​តំបន់។ ចំណែក​កងទ័ព​បរទេស គឺគ្រាន់​ជាប្រភព​នៃ​បញ្ហា និង​អសន្តិសុខ​សម្រាប់​ប្រជាជន និង​តំបន់​ឈូងសមុទ្រពែរ្ស៍​ទៅ​វិញទេ។ កងទ័ព​បរទេស​ដែល​ប្រធានាធិបតី អ៊ីរ៉ង់​ចង់សំដៅ គឺ​ច្បាស់ណាស់ ថា ជា​កងទ័ព​អាមេរិក ដែល​អាមេរិក​កំពុង​បញ្ជូន​បន្ថែម​ទៀត ទៅអារ៉ាប៊ី សាអូឌីត និង​អេមីរ៉ាត អារ៉ាប់រួម នៅក្រោយ ការវាយប្រហារ​ទៅលើ​ស្ថានីយ៍ផលិតប្រេង​អារ៉ាប៊ី សាអូឌីត ដែល​អាមេរិក និង​ប្រទេស​សាមីខ្លួន ចោទ​ទម្លាក់​កំហុស​ដាក់​អ៊ីរ៉ង់។ តាម​ប្រធានាធិបតី​អ៊ីរ៉ង់ បើសិន​មាន​ការសហការ​ជាមួយ បណ្តា​ប្រទេស​នៅក្នុង​តំបន់ នោះ​អ៊ីរ៉ង់ នឹង​អាច​នាំមុខ រក្សា សន្តិសុខ នៅតំបន់​សមុទ្រពែរ្ស។ ប្រទេស​ក្នុង​តំបន់ ដែល​ប្រធានាធិបតី​អ៊ីរ៉ង់ ចង់​សំដៅ ចង់​សហការ​ជាមួយ គឺ សុទ្ធតែ​ជា​ប្រទេស​គូសត្រូវ​របស់​អ៊ីរ៉ង់ ដូចជា អារ៉ាប៊ី សាអូឌីត អេមីរ៉ាត អារ៉ាប់រួម ឬ​ក៏​បារ៉ែន​ដែល​ស្ថិតនៅ​ឈូង​សមុទ្រពែរ្ស និង​សមុទ្រ​អូម៉ង់។

តើ​អ៊ីរ៉ង់ អាចសហការ​ជាមួយ​ប្រទេស​គូសត្រូវ​បាន​យ៉ាងម៉េច?

ប្រធានាធិបតី​អ៊ីរ៉ង់​នៅថ្ងៃ​អាទិត្យនេះ បាន​និយាយ​ថា នៅ​ក្នុង​កាលៈទេសៈ​ដ៏​សំខាន់ និងរសើប ដូច​សព្វថ្ងៃនេះ អ៊ីរ៉ង់ ចង់​ប្រាប់​ទៅ​ប្រទេស​ជិតខាង​របស់​អ៊ីរ៉ង់​ថា អ៊ីរ៉ង់ បោះ​ដៃ មិត្តភាព និង​ភាតរៈ ទៅកាន់ពួកគេ។ សម្រាប់​ប្រមុខដឹកនាំ​អ៊ីរ៉ង់ អ៊ីរ៉ង់​សុខចិត្ត​បំភ្លេច​ចោល កំហុស​ឆ្គង ដែល​ប្រទេស​ទាំងនោះ ធ្លាប់​បាន​ប្រព្រឹត្ត​នៅក្នុងអតីតកាល ព្រោះដោយសារតែ​នៅក្នុង​កាលៈទេសៈ​បច្ចុប្បន្ននេះ ​សត្រូវ​របស់​អ៊ីស្លាម និងតំបន់​ដើមបូព៌ា ដូចជា​អាមេរិក និង​ក្រុមមានមនោគមវិជ្ជាជ្រុលនិយម​ជ្វីហ្វ (អ៊ីស្រាអែល)​កំពុង​តែ​កេង​យក​ចំណេញ ពី​ការដែល​អ៊ីរ៉ង់​កំពុង​ឈ្លោះ ជាមួយ​ប្រទេស​ជិតខាង។

អារ៉ាប៊ី សាអូឌីត អន់ចិត្ត ដែល​ឃើញ​អាមេរិក អល់អែក

អារ៉ាប៊ី សាអូឌីត​អាច​នឹង​យល់ព្រម​មក​សហការ ជាមួយ​អ៊ីរ៉ង់ វិញ ដោយ​ក្នុង​ហេតុផលថា ទី ១ អារ៉ាប៊ី សាអូឌីត លែង​សូវ​ជឿទុកចិត្ត​ថា នឹង​បាន​ទទួលការការពារ​ពី​អាមេរិក ដូចមុន។ អារ៉ាប៊ី សាអូឌីត បាន​ឃើញ​ច្បាស់ ការរារែក ជាបន្តបន្ទាប់ របស់​រដ្ឋបាល​លោកដូណាល់ ត្រាំ​ដែល​បាន​បដិសេធ​មិន​វាយប្រហារ​យោធាលើ​អ៊ីរ៉ង់។

នៅក្រោយ​ការវាយប្រហារ​ទៅលើ​ទីតាំង​ផលិតប្រេង​អារ៉ាប៊ី សាអូឌីត លោកដូណាល់ ត្រាំ ធ្លាប់​ប្រកាស​ថា អាមេរិក​នឹង​ចាត់វិធានការ​ក្តៅ ទៅ​អ៊ីរ៉ង់ ដើម្បី​សងសឹក​ឲ្យ​សម្ព័ន្ធមិត្ត​របស់ខ្លួន។ ប៉ុន្តែ នៅទីបំផុត ដូច​លើកមុន ដែរ គឺ​នៅក្រោយ អ៊ីរ៉ង់ បាញ់ទម្លាក់ យន្តហោះដ្រូន​របស់​អាមេរិក លោកដូណាល់ ត្រាំ​បាន​បដិសេធ​មិន​ធ្វើ​សង្រ្គាម វាយប្រហារ​លើ​អ៊ីរ៉ង់ ប៉ុន្តែ ជ្រើសរើស​ផ្លូវ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​វិញ។

មួយវិញទៀត ការវាយប្រហារ​ទៅលើ​ស្ថានីយ៍ចម្រាញ់ប្រេង ដ៏សំខាន់​របស់​អារ៉ាប៊ី សាអូឌីត​កាលពីថ្ងៃ​ទី ១៤​កញ្ញា​កន្លងទៅ បង្ហាញ​ពី​ចំណុចខ្សោយ​នៃ​ប្រព័ន្ធការពារ​មីស៊ីល​របស់​អារ៉ាប៊ី សាអូឌីត បើប្រៀបធៀប នឹង​កម្លាំង​មីស៊ីល​របស់​អ៊ីរ៉ង់។ អារ៉ាប៊ី សាអូឌីត​អាច​សុខចិត្ត ងាក​មក​ចុះសម្រុង​ជាមួយ អ៊ីរ៉ង់ វិញ ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច ព្រោះ​ថា ការនាំចេញប្រេង ត្រូវ​បាន​រអាក់រអួល​និង​គ្រោះថ្នាក់ខ្លាំង ចាប់តាំង​ពី​មាន​ព្រឹត្តិការណ៍​វាយប្រហារ​ទៅលើ​កប៉ាល់ដឹកប្រេង ជាច្រើនលើក នៅ​ឈូងសមុទ្រ​ពែរ្ស៍ ដែល​ភាគច្រើនជា​របស់​ប្រទេសអារ៉ាប៊ី សាអូឌីត។ គេនៅមិនទាន់​រកឃើញ​មុខឧក្រិដ្ឋជន​ដែល​វាយប្រហារ​ទៅលើ​កប៉ាល់​ដឹកប្រេង នៅ​ឈូងសមុទ្រពែរ្ស៍ ប៉ុន្តែ គេ​សំគាល់​ឃើញថា ហេតុការណ៍​នេះ​កើតកាន់តែញឹកញាប់ បន្ទាប់ពី​អាមេរិក​បាន​សម្រេច​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​អ៊ីរ៉ង់ និង​បាន​បញ្ជូន​នាវាចម្បាំង​ជាច្រើន​គ្រឿង​ទៅ​ឈូងសមុទ្រ។ សម្រាប់​អាមេរិក និង​អ៊ីរ៉ង់ គឺ​អ៊ីរ៉ង់​ដែល​ជា​អ្នកលួចវាយប្រហារ​ទៅលើ​កប៉ាល់ដឹកប្រេង​កន្លងមក។

ដូច្នេះ បើសិន​អ៊ីរ៉ង់ ចង់​ឲ្យ​មានផែនការ សហការ ដើម្បី​រក្សា​សន្តិសុខ នៅ​តំបន់​សមុទ្រ​ពែរ្ស៍ សមុទ្រ អូម៉ង់ នោះ គឺ​ច្បាស់ណាថា សន្តិសុខ​នឹងអាច​កើតទៅបាន ព្រោះគឺ អ៊ីរ៉ង់ ដែល​ជា​អ្នកនៅពីក្រោយា ការវាយប្រហារ​ទៅលើកប៉ាល់ ដឹកប្រេង​កន្លងមក។

អាមេរិកអាច​យល់​ឃើញ​ដូច្នេះ និង​អាច​សុខចិត្ត​ចរចា សម្របសម្រួល​ជាមួយ អ៊ីរ៉ង់​វិញ។ ឈ្លោះ ជាមួយ​អ៊ីរ៉ង់​នៅពេលនេះ គឺ​មិនផ្តល់​ប្រយោជន៍​ដល់​អាមេរិក​នោះទេ ជាពិសេស​លោកដូណាល់ ត្រាំ។ ដរាបណា​លោកដូណាល់ ត្រាំ សម្រេចចិត្ត​មិន​វាយប្រហារ​យោធា ទៅលើ​​អ៊ីរ៉ង់ អ៊ីរ៉ង់​គឺ​នៅ​តែ​មាន​ប្រៀប និង​បន្តធ្វើ​ព្យុះផ្គរ ដើម្បី​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ ដែល​នេះ​មិនមែន​ជា​រឿងល្អទេស សម្រាប់​ប្រជាជន​អាមេរិកាំង ដែល​ជាម្ចាស់សំឡេងឆ្នោត នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី ឆ្នាំ ២០២០ ដែល លោក​ដូណាល់ ត្រាំ កំពុង​ឈរឈ្មោះ​សម្រាប់​អាណត្តិ​ថ្មី៕

ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អ៊ីរ៉ង់

    ឆ្មាំបដិវត្តអ៊ីរ៉ង់ព្រមានថា ប្រទេសណាវាយប្រហារអ៊ីរ៉ង់ ប្រទេសនោះនឹងក្លាយជាសមរភូមិប្រយុទ្ធ

    ស្វែងយល់បន្ថែម

  • អ៊ីរ៉ង់-អាមេរិក

    បន្ទាប់ពីព្រមានប្រើធម៌ក្តៅ អាមេរិកចង់បានធម៌ត្រជាក់ជាមួយអ៊ីរ៉ង់

    ស្វែងយល់បន្ថែម

  • អារ៉ាប៊ីសាអូឌីត ៖ អ៊ីរ៉ង់​នៅ​ពី​ក្រោយ​ការវាយប្រហារ​លើ​ទីតាំង​ផលិតប្រេង

    ស្វែងយល់បន្ថែម

  • អ៊ីរ៉ង់-អាមេរិក-អារ៉ាប៊ីសាអូឌីត-

    អ៊ីរ៉ង់ព្រមានពីសង្គ្រាមទាំងស្រុង បើអាមេរិក ឬអារ៉ាប៊ីសាអូឌីតបើកការវាយប្រហារលើអ៊ីរ៉ង់

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ