ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/11 12h00 GMT
អាមេរិក

ស៊ីលី ប្រកាស​អាសន្ន​ក្រោយ​អំពើ​បាតុកម្ម​ហិង្សា​ប្រឆាំង​ការឡើង​ថ្លៃ​មធ្យោបាយ​ធ្វើដំណើរ

media  
ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​មួយ​នៅ​ក្រុង​ Santiago រង​ការ​ដុត​បំផ្លាញ REUTERS/Ramon Monroy

​ភាព​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​ស៊ីលី ក្រោយពី​មាន​ការ​ដំឡើង​ថ្លៃ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ។ ចលនាបាតុកម្មបាន​បង្ក​ជា​ភាព​ចលាចល​​ទូទាំង​រដ្ឋធានី។ ស្ថានីយ៍រថភ្លើង​ក្រោម​ដី រថយន្តក្រុង​ត្រូវ​ផ្អាក​ទាំង​ស្រុង។ ប្រធានាធិបតី​ស៊ីលី បាន​ប្រកាស​នៅព្រឹក​ថ្ងៃ​សៅរ៍​នេះ ដាក់​រដ្ឋធានី​ក្នុង​ភាព​អាសន្ន ក្រោយ​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​រវាង​ក្រុម​បាតុករ​និង​កង​កម្លាំងរក្សា​សណ្តាប់​ធ្នាប់។

ផ្តួ​ចផ្តើម​ដោយ​សិស្ស​និស្សិត ចលនាបាតុកម្ម​​បាន​ផ្ទុះ​ឡើង​តាំង​តែ​ពី​ថ្ងៃទី ៦​តុលា​មក ក្រោយ​ពី​រដ្ឋាភិបាល​ប្រកាស​ដំឡើង​ថ្លៃ​សំបុត្រ​រថភ្លើង​ ប៉ុន្តែ​ស្ថានភាព​ស្រាប់​តែ​ធ្លាក់​ដុនដាប វឹកវរ​ និង​ហិង្សា​ខ្លាំង​នៅរសៀល​ថ្ងៃ​សុក្រ​ម្សិលមិញ ដោយ​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​បាតុករ​និង​កង​កម្លាំង​រក្សា​សណ្តាប់​ធ្នាប់។ បើ​តាម​រូប​ភាព​ របស់​ភ្នាក់ងារ​សារព័ត៌មាន និង​តាម​ប្រព័ន្ធ​សង្គម បាតុករ​ក្នុង​សម្លៀក​បំពាក់​ខ្មៅ​តាំង​​លើ​ដល់​ក្រោម បាន​ចូល​បំផ្លិច​បំផ្លាញ​ហាង​ទំនិញ ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី រថយន្ត​ក្រុង​ ត្រូវ​ដុត​ឆាប​ឆេះ​។ នៅ​ពេល​យប់​អាគារ​ទី ស្នាក់ការ​ធំ​របស់​ក្រុមហ៊ុន​អគ្គីសនី រង​អគ្គីភ័យ ...

ក្នុង​ស្ថានភាព​បែប​នេះ ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​ទាំង ១៦៤​ ត្រូវ​បិទ​ទាំងស្រុក នៅ​ពេញ​មួយ​ចុង​សប្តាហ៍​នេះ។ ​ដោយ​គ្មាន​បង្អង់​ ប្រធានាធិបតី​លោក Sebastian Pinera បាន​ប្រកាស​ដាក់ក្រុង​ទាំង​មូល ក្នុង​ភាព​អាសន្ន​ រហូត​ដល់​មាន​បទ​បញ្ជា​ថ្មី និង​បានប្រកាស​​អំពាវនាវ​​បើក​ការ​ចរចា ដើម្បី​ជួយ​ដោះស្រាយ​បន្ទុក​ដល់​គ្រប់​ពលរដ្ឋ​ដែល​រង​គ្រោះ​ខ្លាំងពី​ការ​ឡើង​ថ្លៃយាន​​ជំនិះ​សាធារណៈ។ លោក​ប្រធានាធិបតី​ក៏​សន្យា​ ដាក់ទោស​ដល់​ក្រុម​ជន​ដៃ​ដល់​ឱ្យ​បាន​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ និង​ការ​ខូច​ខាត​ក្នុង​ក្រុង។

សូម​បញ្ជាក់​ថា​ ដើមហេតុ​ដែល​ជំរុញ​ឱ្យ​មាន​បាតុកម្ម គឺមក​ពីរដ្ឋាភិបាល​សម្រេច​ដំឡើង​ថ្លៃ​​សំបុត្រ​រថភ្លើង​ និង​ឡានក្រុង ពី​ ៨០០ ប៉េសូ ទៅ​៨៣០ ឬ​បើ​គិត​ជា​អឺរ៉ូ (១,០១អឺរ៉ូ​ទៅ​១,០៥) នៅ​ពេល​ម៉ោង​ចេញ​ចូល​ធ្វើការ​។ ជា​ការ​ឡើង​ថ្លៃ​ដ៏​តិច​តួច និង​ជា​និម្មិត្តរូប​បំផុត ប៉ុន្តែ កាលពី​ខែ​មករា​ដើម​ឆ្នាំ ក្រុង​បាន​ដំឡើង​ថ្លៃ​២០​ប៉េសូ​ម្តង​រួច​ហើយ​ ហើយប្រជាពលរដ្ឋ​​ស៊ីលី​រំពឹង​លើ​​មធ្យោបាយ​ធ្វើ​ដំណើរសាធារណៈ​ជា​រថភ្លើង​ក្រោម​ដី​និង​រថយន្តក្រុងខ្លាំង​ណាស់។ បន្ថែម​ពី​លើ​ការដំឡើង​ថ្លៃ​សំបុត្រ​ជំនិះ​ ប្រជាពលរដ្ឋ​មាន​អារម្មណ៍​ថា​អ្វី​ឡើង​ថ្លៃ​ទាំង​អស់ ជីវភាព​របស់​ពួក​គេ​កាន់តែ​លំបាកឡើងៗ។ តម្លៃ​ភ្លើង​ក៏​ឡើង លុយ​កាន់​ធ្លាក់​ថ្លៃ ...ទើប​រាល​ដាល​បង្កើត​ជា​សម្ពាធ​នយោបាយ សម្រែក​ទាមទារ​ឱ្យ​រដ្ឋាភិបាលធ្វើ​កំណែ​ទម្រង់ ប្រព័ន្ធ​ពន្ធដារ ការងារ និង​ចូល​និវត្តន៍​កាន់​តែ​ច្រើន​ឡើងៗ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ