ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
អាមេរិក

ប្រធានាធិបតីបូលីវី ព្រមបោះឆ្នោតសាឡើងវិញ

media  
ប្រធានាធិបតី​បូលីវី លោក​Evo Morales ប្រកាស​ព្រម​រៀប​ចំ​ការ​បោះឆ្នោត​សា​ជា​ថ្មី​ ទៅកាន់​អ្នក​សារព័ត៌មាន REUTERS/Carlos Garcia Rawlins

ប្រធានាធិបតី​បូលីវី អេវ៉ូ ម៉ូរ៉ាលេស Evo Morales បានប្រកាស​​សន្យា​ នៅ​ថ្ងៃអាទិត្យ​នេះ រៀប​ចំការ​បោះឆ្នោត​ប្រធានាធិបតី​ជា​ថ្មី​ឡើង​វិញ។ សេចក្តីសម្រេច​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី អង្គការ​រដ្ឋ​អាមេរិក​ (OEA) បាន​ចេញ​របាយការណ៍​ ទាមទារ​ឱ្យ​បូលីវី​លុប​ចោល​ការ​បោះឆ្នោត​​ប្រធានាធិបតី​ថ្ងៃទី ២០​តុលា​ ដោយ​ហេតុ​មាន​ភាព​មិន​ប្រក្រតីច្រើន។

"​មានការ​លូកលាន់​​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ទ្រង់ទ្រាយ​ធំ​ដែលរដ្ឋ​បូលីវី​​ត្រូវ​​បើក​អង្កេត​ស៊ីជម្រៅ​​ ថា​តើនរណា​ជា​ពីក្រោយ​ទង្វើ​ដ៏​ធ្ងន់​ធ្ងរ​នេះ” ! នេះ​ជា​សំណេរ​របស់​អ្នក​និពន្ធ​របាយការណ៍​​​នៃ​អង្គការរដ្ឋ​អាមេរិក ដែល​ចាត់​ទុក​លទ្ធផលនាំ​មុខ​របស់​លោក​ម៉ូរ៉ាលេស លើ​គូប្រជែង​ថា​មិន​ទំនង​ទេ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍ អង្គការ​រដ្ឋ​អាមេរិក​ បាន​តម្រូវ​​ឱ្យ​បូលីវី រៀប​ចំ​ការ​បោះឆ្នោត​ប្រធានាធិបតី​ជុំ​ទី​មួយ ជា​ថ្មី​​ឡើង​វិញ ដោយ​មាន​គណៈកម្មការ​ជាតិ​រៀប​ចំ​បោះឆ្នោត​ថ្មី ​ឯ​សម័យ​បោះឆ្នោត​ជុំ​ទី​មួយ​ថ្ងៃ​ទី ២០ តុលា ត្រូវ​ចាត់​ទុក​ជាអាសារ​អត់​បាន​ការ។

សូម​បញ្ជាក់​ថា​ បូលីវី​បាន​រៀប​​ចំ​កា​របោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី ២០​តុលា​ឆ្នាំ ២០១៩ បើ​តាម​លទ្ធផល​បឋម ប្រធានាធិបតី​ផុត​អាណត្តិ​ អេវ៉ូ ម៉ូរ៉ាលេស ជា​អ្នក​ឈ្នះ ជាលើក​ទី​បួន ដោយ​នាំមុខ​គូប្រជែង ១០%។ ប៉ុន្តែ​ក្រុម​អ្នកប្រឆាំងមិន​ទទួល​ស្គាល់​លទ្ធផល និងទាមទារ​ឱ្យ​លោក ម៉ូរ៉ាលេស​ចុះ​ចេញ​ពី​តំណែង។ មួយថ្ងៃ​ឡើង​​ទៀត ​ចលនា​បាតុកម្ម​ប្រឆាំង​បាន​ផ្ទុះ​ឡើង រហូតដល់មានការប៉ះទង្គិច​យ៉ាង​ហិង្សា​ជាមួយអាជ្ញាធរ និង​បាន​នាំបូលីវី​ធ្លាក់​​ក្នុង​វិបត្តិ មាន​ស្លាប់​យ៉ាង​ហោចបីនាក់​និង​របួស​ជាង​​ ២០០​នាក់។

បាតុករ​បូលីវី នៅ​បន្ត​ប្រមូល​ផ្តុំ​គ្នា​ច្រើន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ថ្ងៃទី ៩​វិច្ឆិកា ២០១៩ ®REUTERS/Kai Pfaffenbach

តាំង​ពី​បី​សប្តាហ៍​មក បូលីវី ជាប់គាំង​ជាង​ពេលណាៗ​ទាំងអស់ ! បក្ស​ប្រឆាំង​នៅ​តែ​ប្រមូល​ផ្តុំ​គ្នា​ខ្លាំង ទាមទារ​ឱ្យ​លុប​ចោល​ការ​បោះឆ្នោត​ថ្ងៃ​​២០​តុលា។ ជាងនេះ​ទៅ​ទៀត មួយ​ភាគ​នៃ​កងកម្លាំង​ប៉ូលិស​ក៏​បាន​ងាកមក​រួម​​ដៃជាមួយ​​បាតុករ ងើប​​ប្រឆាំង​នឹង​រដ្ឋាភិបាលដែរ។ តាំង​ពីថ្ងៃ​សៅរ៍មក ប៉ូលិស​ខ្លះ​បង្ហាញ​សកម្មភាព​ប្រឆាំង​នៅ​ក្នុង​តាម​ទីស្នាក់ការ ខ្លះ​បាន​​នាំគ្នា​ចុះ​ថ្នល់​ធ្វើ​បាតុករ។

យល់​ថា​ស្ថានភាព កាន់​តែ​ធ្ងន់ធ្ងរ លោកម៉ូរ៉ាលេស បាន​អំពាវនាវ​ កាលពី​ថ្ងៃសៅរ៍​ឱ្យ​សហគមន៍អន្តរជាតិ​ជួយ​តាមដាន​វិបត្តិបូលីវិ និង​បាន​ស្នើ​សុំ​ឱ្យ​គណបក្ស​នយោបាយ​ធំៗ​ចូល​តុចរចា តែ​ត្រូវ​បាន​ប្រមុខ​បក្សប្រឆាំង​ច្រាន​ចោល​ដោយ​គ្មាន​បង្អង់។ បូក​បន្ថែម​នឹង​របាយការណ៍​របស់​អង្គការ​រដ្ឋ​អាមេរិក​ទៀត លោក​ម៉ូរ៉ាលេស គ្មានជម្រើស​អ្វី​ក្រៅ​អំពី​សន្យា​ព្រម​រៀប​ចំ​ការ​បោះឆ្នោត​​ប្រធានាធិបតី​ឡើង​វិញ និង​បាន​សន្យា​រុះ​រើ​សមាសភាព​គណៈកម្មការ​ជាតិ​​រៀប​ចំ​ការបោះឆ្នោត​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ