ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
អាមេរិក

ប្រធានាធិបតីស៊ីលី ប្រកាសព្រម​ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញសល់​ពី​របប​​ផ្តាច់ការ

media បាតុករ​ស៊ីលី​ ប្រមូលផ្តុំ​គ្នា​ដ៏​ច្រើន​សន្ធឹកសន្ធាប់ដដែល​ប្រឆាំង​នឹង​​រដ្ឋាភិបាល​ ថ្ងៃទី ៨ វិច្ឆិកា ២០១៩ REUTERS/Pablo Sanhueza

សំណើ​ថ្មី​របស់​ប្រធានាធិបតី​នឹង​ធ្វើ​វិបត្តិ​សង្គម​អង្រួន​​ប្រទេស​ ​អស់​រយៈពេល​បី​​សប្តាហ៍​កន្លង​មក ស្ងប់ស្ងាត់​​ទៅ​វិញ​ទេ ? នៅទី​បំផុត បី​សប្តាហ៍​ក្រោយ​​ចលនា​បាតុកម្ម​​ប្រឆាំង​ដែល​មិន​ព្រមស្រកស្រុត រដ្ឋាភិបាលស៊ីលី ​បាន​ទទួល​ព្រម​ធ្វើ​អ្វី​ដែល​ជា​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ។ នៅ​ល្ងាច​មិញ​ លោក Pinara ប្រធានាធិបតី​ស៊ីលី បាន​ប្រកាស​រៀប​ចំ​​​គ​ម្រោង​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​ជាតិ ដែលបាន​តាក់តែង​ឡើង​តាំងពី​ដឹកនាំ​ផ្តាច់ការ​ Pinochet ពី​ឆ្នាំ​១៩៧៣-១៩៩០។

នៅក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុង​ស្រុក លោក​ប្រធានាធិបតី​ស៊ីលី បាន​ប្រកាស​ថា​កំពុង​រៀប​ចំ​​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ ដោយ​គ្រោងធ្វើ​ការ​ប្តូរ​ផ្លាស់​ជា​ច្រើន​ចំណុច​ មាន​ជា​អាទិ៍​ការ​កំណត់​និយម​ន័យ​ “សិទ្ធិ​របស់​បុគ្គល​ និងការ​គោរព​សិទ្ធិ​នោះ​”។ កាតព្វកិច្ច​រដ្ឋ និង​ការ​រៀប​ចំ​​យន្ត​ការ​ឱ្យ​ប្រជាពលរដ្ឋ​បាន​រួម​ចំណែក​កាន់​តែ​ប្រសើរ​ឡើង ក៏​នឹង​ត្រូវ​​​ធ្វើ​វិសោធនកម្ម​​ដែរ។

បើ​តាម​លោក​ប្រធានាធិបតី គម្រោង​កំណែទម្រង់​រដ្ឋធម្មនុញ្ញ ដែល​នឹង​ត្រូវ​ឆ្លង​កាត់​ការ​តស៊ូ​មតិ​នៅសភា និង​អនុម័ត​ដោយ​សភា​ ក៏​នឹង​ត្រូវ​​​​លើកយក​​ទៅ​​​ពិគ្រោះ​ជាមួយ​ប្រធានាធិបតី​អាណត្តិ​មុន​ គឺ​លោកស្រី Bachelet ហើយនឹង​អាច​​មាន​សំណើ​ថ្មី​បន្ថែម។  កាលពី​ឆ្នាំ ២០១៨ ពីរបី​ថ្ងៃ​ក្រោយ​ឡើង​កាន់​តំណែង​ជា​ប្រមុខ​ដឹកនាំ​​ប្រទេសភ្លាម លោក ពីណារ៉ា បាន​អះអាង​ថា​រដ្ឋាភិបាល​ថ្មី​មិន​មើលទេ​គម្រោងធ្វើ​កំណែទម្រង់​​រដ្ឋធម្មនុញ្ញ​​របស់​ប្រធានាធិបតី​មុន ដែល​ផ្តោត​ខ្លាំង​ទៅ​លើ​ ការ​ការ​ពារ​ឱ្យ​មិន​មាន​ការ​រំលោភ​សិទ្ធិមនុស្ស ការពារ​សិទ្ធិ​ទទួល​បានការ​ព្យាបាល​សុខភាព-សិក្សាអប់រំ និងមាន​សមភាព​ប្រាក់​ខែ​រវាង​ស្ត្រី​និង​បុរស។

សូម​បញ្ជាក់​ថា ចលនា​បាតុកម្មស៊ីលី​បាន​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​ទី ១៨​តុលា ដោយ​ហេតុ​តែ​មាន​ការ​ដំឡើង​ថ្លៃ​សំបុត្រ​រថភ្លើង​​ក្រុង​ តែ​បាន​រាល​ដាល​ទៅ​ជា​ការ​ប្រហារ​វិសមភាព​សង្គម ក្នុង​វិស័យ​អប់រំ សុខភាព​ ​ការ​ចូលនិវត្តន៍​ និង​ក្លាយ​ជា​សភា​ប្រជាជន​ទាមទារ​ឱ្យមាន​ការ​ប្តូរ​ផ្លាស់​រដ្ឋធម្មនុញ្ញ​​ ដ៏ចំណាស់ បន្សល់​ទុក​តាំង​ពី​សម័យ​ស៊ីលី​ផ្តាច់ការ​មក។ តាំង​ពី​របប​ពីណូស្ហេ ដួល​រលំ​ទៅ រដ្ឋធម្មនុញ្ញមាន​មាត្រា​ជាង​៤០​ ​បាន​រង​ការ​កែប្រែ​និង​ធ្វើ​វិសោធនកម្ម​ ចំនួន​ជាង​២០០​ដងហើយ។ ខាង​បាតុករ​វិញ ការ​ប្រមូល​ផ្តុំ​នៅ​បន្ត​មាន​ទៀត នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ប៉ុន្តែ​ក្នុង​ទម្រង់​តូច​និង​ស្ងប់​ស្ងាត់​ជាង​មុន។ ប្រជាពលរដ្ឋ​បានចាប់​ជួប​ប្រជុំ​គ្នា​ ដើម្បី​តស៊ូ​មតិ​ជុំ​វិញ​អនាគត​រដ្ឋធម្មនុញ្ញ​ថ្មី។ ប្រជាមតិ​ថ្នាក់​មូលដ្ឋាន ស្តី​ពី​បញ្ហា​នេះ នឹង​ត្រូវ​រៀប​ចំនៅ​ដើម​ខែ​ធ្នូ ក្នុង​ឃុំ​សង្កាត់​ភាគ​ច្រើន​នៃ ប្រទេស៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ