អានតួអត្ថបទ
ប្រេស៊ីល-សហរដ្ឋអាមេរិក

ប្រេស៊ីលរឹតចំណង​ជាមួយ​អាមេរិក​ដើម្បីប្រយោជន៍​សេដ្ឋកិច្ច​និងនយោបាយ

លោកស្រីDilma Rousseff ប្រធានាធិបតី​ប្រេស៊ីល​បាន​មកដល់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃសៅរ៍ ដើម្បីធ្វើ​ទស្សនកិច្ច​ដែលធ្លាប់​ត្រូវ​បាន​ពន្យារ​ពេល​ជាយូរ​មកហើយ ក្នុងគោលដៅ​ស្វែងរក​ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពី​រឿងអាស្រូវ​ពី​ការលួច​ស្តាប់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក កាលពីជិត​ពីរ​ឆ្នាំមុន។ 

ប្រធានាធិបតី ប្រេស៊ីល លោកស្រី ឌែលម៉ា រ៉ូសែហ្វ​ដែល​ត្រូវ​បំពេញ​ទស្សនកិច្ច​នៅ អាមេរិក ក្រោយ​ពី លើក​ផ្អាក​ដោយសារ​ចារកម្ម លួចស្តាប់​របស់​ទីភ្នាក់ងារ​ស៊ើបកការណ៍​សម្ងាត់​អាមេរិក NSA
ប្រធានាធិបតី ប្រេស៊ីល លោកស្រី ឌែលម៉ា រ៉ូសែហ្វ​ដែល​ត្រូវ​បំពេញ​ទស្សនកិច្ច​នៅ អាមេរិក ក្រោយ​ពី លើក​ផ្អាក​ដោយសារ​ចារកម្ម លួចស្តាប់​របស់​ទីភ្នាក់ងារ​ស៊ើបកការណ៍​សម្ងាត់​អាមេរិក NSA ©REUTERS/Bruno Domingos
ផ្សាយពាណិជ្ជកម្ម

កាលពី​ពាក់កណ្តាល ឆ្នាំ២០១៣ ការទំលាយ​ការសម្ងាត់​ដោយលោក Edward Snowdon អតីតអ្នក ផ្តល់ប្រឹក្សា​ឲ្យទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក អំពី​កម្មវិធី​ស៊ើបការណ៍ដ៏ធំ​របស់អាមេរិក បាន បណ្តាល​ឲ្យមាន​ភាពសោះកក្រោះ​នៃទំនាក់ទំនង​រវាង​ប្រទេសទាំងពីរនិង​បានជំរុញឱ្យ​លោកស្រី​ប្រធានា ធិបតីRousseff មានបំណង​ចង់ស្ថារ​និងរៀបចំ​សណ្ដាប់ធ្នាប់​ឡើងវិញ​នៃ​ដំណើរការ​របស់​អ៊ិនធឺណិត ដើម្បី​ទប់ស្កាត់​កំុឲ្យ​ការរំលោភបំពាន​បែបនេះ​កើតមាន​ឡើង​ជាថ្មី​ម្តងទៀត។

 
នាទស្សនកិច្ច​រយៈពេល​ប្រាំថ្ងៃ​នៅ​សហរដ្ឋអាមេរិក​រហូតដល់ថ្ងៃពុធ​សប្តាហ៍នេះ លោកស្រី​ប្រធានាធិបតី​នឹង​ជួបជាមួយ លោកប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា នៅឯ​សេវិមាន ដើម្បី​បិទបញ្ចប់​ភាពល្អក់កករ និងផ្តើម​ស្តារ និង​រឹតចំណង​ទ្វេភាគី​រវាងប្រេស៊ីល និងអាមេរិក។

ក្នុងគោលដៅ​ទាក់ទាញ​វិនិយោគ ដើម្បីបង្កើន​សន្ទុះជាថ្មី​ដល់ប្រេស៊ីល​ដែលជា​សេដ្ឋកិច្ច​ទី៧ នៃពិភពលោក លោកស្រី​ប្រធានាធិបតី ក្នុង​កាលវិភាគ​ទស្សនៈកិច្ច​ដ៏ចង្អៀត ក៏នឹងធ្វើ​ការបង្ហាញ​គោលនយោ បាយ​សេដ្ឋកិច្ច នៅចំពោះមុខ​វិនិយោគិន​ជាច្រើន​ក្រុម នៅទីក្រុង​ញូវយ៉ក វ៉ាស៊ីនតោន និងសាន់ហ្វ្រាន់ ស៊ីស្កូ រួមទាំងទស្សនៈកិច្ច​នៅឯ​ទីស្នាក់ការ​របស់ Google និងមជ្ឈមណ្ឌល​ស្រាវជ្រាវ Nasa ជាមួយនឹង ឧស្សាហកម្ម​វិស័យ​យានអវកាស។

បើតាម​ការវិភាគ​របស់​លោក Carlos Melo អ្នកវិភាគ​នយោបាយ​ម្នាក់ ដែល​បាននិយាយ​ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP ថា៖ ដំណើរ​ទស្សនៈកិច្ចនេះ​មានសារៈសំខាន់​ណាស់​ក្នុងន័យ​នយោបាយ ទាំងនយោបាយ​ផ្ទៃក្នុង និង​នយោបាយ​ការបរទេស។ ការថតរូប​រវាង​លោកស្រី​ប្រធានាធិបតីRousseff និង​លោកអូបាម៉ា​មាន អត្ថន័យ​នយោយបាយ​ចំពោះ​ប្រទេស​ប្រេស៊ីល សម្រាប់​ជានិមិត្តរូប​បង្ហាញថា លោកស្រី​ជាប្រធានាធិបតី នារី​ដែលមានស្មារតី​បើកចំហរ​ទៅកាន់​ពិភពលោក ពិសេស​ក្នុងវិស័យ​ដ៏មាន​សារៈសំខាន់។

បើតាម​នយោបាយ​ការទូត​ប្រេស៊ីល វិស័យសំខាន់ៗ​ទាំងនោះ គឺគិតចាប់តាំងពី​ការផ្លាស់ប្តូរ​អាកាសធាតុ រហូតដល់​ការធ្វើកំណែទម្រង់​របស់​អង្គការសហប្រជាជាតិ និង​ការស្វែងរក​ផលប្រយោជន៍​ផ្នែកសេដ្ឋកិច្ច ឲ្យបាន​យ៉ាងឆាប់រហ័ស​តាមដែល​អាចធ្វើបាន។ ហើយលោក Armando Monteiro រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​បរទេស ក៏បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក​គឺជាគោលដៅ​នាំចេញ​ផលិតផល​ឧស្សាហកម្ម​ដ៏ចំបង ព្រម ទាំងផ្តល់នូវ​ទស្សនវិស័យ​គួរឱ្យចាប់អារម្មណ៍​នៅក្នុងរយៈពេល​ខ្លី និងមធ្យម។

គួររំលឹកថា សហរដ្ឋអាមេរិក គឺជាដៃគូ​ពាណិជ្ជកម្ម​ដ៏ធំលំដាប់ទី២​របស់ប្រេស៊ីល បន្ទាប់ពី​ចិន ជាមួយ​នឹង បំលាស់ប្តូរ​ពាណិជ្ជកម្ម​ដល់ទៅ​៦២ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៤ និងជាវិនិយោគិន​បរទេសសំខាន់​ជាង គេជាមួយនឹង​ទឹកប្រាក់​១១៦ពាន់​លានដុល្លារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ