អានតួអត្ថបទ
ចិន-អេក្វាទ័រ

ចិនសន្យា​ជួយ​វិនិយោគ​អេក្វាទ័រ ចំនួន​១០ពាន់​លាន​ដុល្លារ

លោក​ប្រធានាធិបតី​ចិន ​ ដែល​កំពុង​មាន​វត្តមាន​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង ​បាន​ឆ្លៀត​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើក​ទីមួយ ​ នៅ​ប្រទេស​អាក្វាទ័រ ​ដែលជា​ប្រទេស​ផលិត​ប្រេង​មួយ​ដ៏​សំខាន់។ លោក​ស៊ី ជីនពីង​ បាន​សន្យា​ជួយ​បោះទុន​វិនិយោគ​ក្នុង​ប្រទេស​នេះ ​ចំនួន​១០​ពាន់​លាន​ដុល្លារ ​ហើយ​បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រធានាធិបតី​អាក្វាទ័រ ​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ចំនួន​ជាង​១០​ផ្សេង​ទៀត។

លោក Xi Jinping​ ប្រធានាធិបតី​ចិន​ និង​លោក​​Rafael Corre​a ​ប្រធានាធិបតី​​អេក្វាទ័រ ​នៅ​ក្រុង​គីតូស​ថ្ងៃទី​១៧វិច្ឆិកា​​២០១៦
លោក Xi Jinping​ ប្រធានាធិបតី​ចិន​ និង​លោក​​Rafael Corre​a ​ប្រធានាធិបតី​​អេក្វាទ័រ ​នៅ​ក្រុង​គីតូស​ថ្ងៃទី​១៧វិច្ឆិកា​​២០១៦ REUTERS/Guillermo Granja
ផ្សាយពាណិជ្ជកម្ម

គ្រាន់តែទៅ​ដល់​ក្រុង​គីតូស ​ប្រទេស​អាក្វាទ័រ ​បាន​មួយថ្ងៃ ​លោក​ស៊ី ជីនពីង ​ ប្រធានាធិបតី​ចិន ​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​យុទ្ធសាស្រ្ត​ចំនួន​១១។ ចិន​បាន​សន្យា​បោះទុន​វិនិយោគ​ចំនួន​១០ពាន់​លាន​ដុល្លារ​នៅ​អេក្វាទ័រ។

 
អេក្វាទ័រ ​ ប្រទេស​ផលិត​ប្រេង​មួយ​ដ៏ធំ​នៅ​ទ្វីប​អាមេរិក​ខាងត្បូង ​កំពុង​ជួប​វិបត្តិ ​ហើយ​ត្រូវការ​ជំនួយ​វិនិយោគ​យ៉ាងច្រើន ​ដើម្បី​បង្កើន​សមត្ថភាព​ផលិត​ប្រេង​របស់​ខ្លួន។​ គម្រោង​បង្កើត​រោង​ចក្រ​ចម្រាញ់​ប្រេង​ឆៅ ​ដែល​មាន​សមត្ថភាព​ផលិត​ចំនួន​៣សែន​ធុង​បារីល​ក្នុង​មួយ​ថ្ងៃ ​ត្រូវ​ការ​ប្រាក់​វិនិយោគ​ចំនួន​ប្រមាណ​១៣​ពាន់​លាន។

សូមរំលឹក​ថា ​ប្រធានាធិបតី​ចិន ​ និង​ប្រធានាធិបតី​អេក្វាទ័រ​ ធ្លាប់​បាន​ជួប​គ្នា​ម្តង​រួច​មក​ហើយ ​កាលពី​ឆ្នាំ​២០១៥ ​នៅ​ទីក្រុង​ប៉េកាំង។ កាល​នោះ ​មេដឹកនាំ​ទាំងពីរ​ បាន​សន្យា​ចាប់ដៃ​គ្នា​ធ្វើ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ក្នុង​វិស័យ​ជាច្រើន ​ រួម​មាន​វិស័យ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ វិទ្យាសាស្ត្រ ​នយោបាយ​ការបរទេស ​និង​វិស័យ​វប្បធម៌​ជាដើម។

បច្ចុប្បន្ន ​ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី៣​របស់​អេក្វាទ័រ។ ហើយ​ចិន​គឺ​ជា​ប្រទេស​ទីមួយ ​ ដែល​បាន​បោះទុន​វិនិយោគ​ច្រើន​ជាង​គេ​ក្នុង​ប្រទេស​នេះ។ ចិន ​ក៏​ជា​ម្ចាស់​បំណុល​សាធារណៈ ​របស់​អេក្វាទ័រ ​ចំនួន​២០% ​ផងដែរ។

ក្រៅពី​បាន​សន្យា​បោះ​ទុន​វិនិយោគ​ចំនួន​១០​ពាន់​លាន​ដុល្លារ ​ លោក​ប្រធានាធិបតី​ចិន ​បាន​សន្យា​ផ្តល់​ជំនួយ​ចំនួន​១៥០​លាន​ដុល្លារ ​ដើម្បី​ជួយ​សាងសង់​មន្ទីរពេទ្យ​ពីរ​ ព្រមទាំង​សំណង់​អាគារ​ស្នាក់​នៅ​សម្រាប់​៤០០​គ្រួសារ ​នៅ​តំបន់​ដែល​បាន​រង​ការ​ខូចខាត ​ដោយសារ​គ្រោះ​រញ្ជួយដី ​ កាល​ពី​ឆ្នាំ​២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ