អានតួអត្ថបទ
អាមេរិក

លោក​ដូណាល់​ត្រាំ សម្រេច​ដក​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ស្ដី​ពី​អាកាសធាតុ

នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ប្រកាស​ពី​ការ​ដក​ខ្លួន​របស់​អាមេរិក ចេញ​ពី​កិច្ច​ព្រម​ព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​។ អង្គការ​សហប្រជាជាតិ និង​បណ្ដា​ប្រទេស​ធំ​ៗ​លើ​លោក សុទ្ធ​តែ​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក​ត្រាំ​ដូច្នេះ​។ ចំណែក​អតីត​ប្រធានាធិបតី​អាមេរិក អូបាម៉ា ដែល​ជា​អ្នកដាក់​ឲ្យ​អាមេរិក​ចូល​រួម​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ​វិញ បាន​ហៅ​ការ​សម្រេច​ចិត្ត​នេះ​ថា​ជា​ការ​បដិសេធ​អនាគត។

Selon Donald Trump, ici à la Maison Blanche le 1e juin, l'accord de Paris «désavantage les Etats-Unis».
Selon Donald Trump, ici à la Maison Blanche le 1e juin, l'accord de Paris «désavantage les Etats-Unis». REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ការ​ដក​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ស្ដី​ពី​អាកាស​ធាតុ ត្រូវ​បាន​លោក ដូណាល់ ត្រាំ ពន្យល់​ថា ធ្វើ​ឡើង​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​អាមេរិក។ ប្រធានាធិបតី​អាមេរិក​លើក​ឡើង​ថា កិច្ច​ព្រម​ព្រៀង​នេះ ​ផ្ដោត​តិច​តួច​ណាស់​ទៅ​លើ​បញ្ហា​អាកាស​ធាតុ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វាបាន​ផ្ដល់​ឱកាស​ឲ្យ​ប្រទេស​ដទៃ ដូច​ជា ចិន​និង​ឥណ្ឌា ទាញ​យក​ផល​ចំណេញ​ពី​វិស័យ​ឧស្សាហកម្ម និង​បំផ្លាញ​ការងារ​របស់​ប្រជាជន​អាមេរិកាំង។ និង​ថា លោក​មិន​អាច​គាំទ្រ​កិច្ច​ព្រម​ព្រៀង​ដែល​ដាក់​ទណ្ឌកម្ម​លើ​សហរដ្ឋ​អាមេរិក​ដូច្នេះ​បាន​ឡើយ។

ដ្បិត​តែ​សម្រេច​ចិត្ត​ដក​អាមេរិក​ចេញ​ក៏​ពិត​មែន ប៉ុន្តែ​លោក​ដូណាល់​ត្រាំ​បញ្ជាក់​ថា អាមេរិក​នឹង​ពិភាក្សា​ស្វែង​រក​កិច្ច​ព្រម​ព្រៀង​ថ្មី​ណា​មួយ​ដែល​មាន​សមភាព​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ កុំ​ឲ្យ​អាមេរិក​ខាត​បង់​តែ​ឯង​។ បើ​រកបាន​កិច្ច​ព្រម​ព្រៀង​ដូច្នោះ វា​គឺ​ជា​រឿង​ល្អ។ តែបើ​រក​មិន​បាន​ទេ ក៏​មិន​អី​ដែរ​។ នេះ​បើ​តាម​ប្រធានាធិបតី​អាមេរិក​។

សូម​ជម្រាប​ជូន​ថា ការ​ដក​ខ្លួន​របស់​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស បាន​ធ្វើ​ឲ្យ​អង្គការ​សហប្រជាជាតិ ​និង​ប្រទេស​ធំ​ៗ​លើ​ពិភព​លោក​ខក​ចិត្ត​យ៉ាង​ខ្លាំង។ បារាំង កាណាដា អង់គ្លេស ជប៉ុន ចិន និង​សហភាព​អឺរ៉ុប បាន​សម្ដែង​ការ​ខក​ចិត្ត និង​ការ​ខឹង​សម្បារ​។ បណ្ដា​ប្រទេស​ទាំង​នេះ បាន​ចាត់​ទុក​ការ​សម្រេច​របស់​លោក​ត្រាំ ថា​ជា​កំហុស​ដ៏​ធ្ងន់​ធ្ងរ។ សហភាព​អឺរ៉ុប ថែម​ទាំង​បាន​ទាត់​ចោល​សំណើ​របស់​លោក​ត្រាំ ដែល​ចង់​ស្វែង​រក​កិច្ច​ចរចា​ថ្មី​លើ​បញ្ហា​អាកាស​ធាតុ​នេះ​ទៀត​ផង​។

ដោយ​ឡែក លោក អេម៉ានុយអ៊ែល ម៉ាក្រុង ប្រធានាធិបតី​បារាំង​វិញ លោក​បាន​គូស​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​បន្ទាន់​មួយ​ថា បារាំង​នឹង​បន្ត​សហការ​ជាមួយ​អាមេរិក លើក​លែង​តែ​ក្នុង​បញ្ហា​ការ​ប្រែ​ប្រួល​អាកាសធាតុ​។ លោក​បាន​អំពាវនាវ​ដល់​អ្នក​វិទ្យាសាស្ត្រ និង​បរិស្ថាន​និយម ឲ្យ​រួម​គ្នា​ធ្វើ​ឲ្យ​ពិភពលោក​ប្រសើរ​ឡើង​វិញ។

ចំណែក​អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា។ នៅ​ពេល​លោក​ត្រាំ ដក​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស លោក​អូបាម៉ា​ថា អាមេរិក​កំពុង​តែ​ចូល​រួម​ជាមួយ​ប្រជាជាតិ​មួយ​ក្ដាប់​តូច ដែល​បដិសេធ​អនាគត។ សូម​បញ្ជាក់​ថា លោក អូបាម៉ា គឺ​ជា​អ្នក​គាំទ្រ និង​រុញ​ច្រាន​ឲ្យ​អាមេរិក​ចូល​រួម​ក្នុង​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​អាកាស​ធាតុ​ក្រុង​ប៉ារីស​ ឆ្នាំ​២០១៥​៕

លោក​អូបាម៉ា​និយាយ​ថា​ការ​ផ្លាស់​ប្តូរ​នេះ​មាន​ន័យ​ថា​អាមេរិក​ត្រូវ​បាន "ការ​ចូល​រួម​របស់​ប្រជាជាតិ​នានា​ដែល​ក្តាប់​តូច​បដិសេធ​នា​ពេល​អនាគត»។

ប្រទេស​អាល្លឺម៉ង់​បាន​និយាយ​ថា​អាមេរិក​ត្រូវ​បាន "បំផ្លាញ" ភព​ផែនដី​ទាំង​មូល​និង​ជា​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក Jean-Claude Juncker បាន​ហៅ​សេចក្តី​សម្រេច​នេះ ខុស​ធ្ងន់​ធ្ងរ ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ