ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ប្រសិទ្ធភាពនៃសេចក្តីស្នើច្បាប់ថ្មីរបស់ព្រឹទ្ធសមាជិកអាមេរិក ដើម្បីចាត់វិធានការបន្ថែមមកលើរដ្ឋអំណាចខ្មែរ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៤៣
កាលពីថ្ងៃទី៩ កុម្ភៈកន្លងទៅ សមាជិកព្រឹទ្ធសភាអាមេរិកចំនួន៥រូប បានតាក់តែងនូវសេចក្តីស្នើច្បាប់ថ្មីមួយស្តីពីគណនេយ្យភាព និងប្រសិទ្ធភាពនៃជំនួយសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៨នេះ។ វិធានការណ៍ថ្មីនេះ ស្ថិតក្នុងដៃអង្គនីតិប្បញ្ញត្តិនៅឡើយហើយមិនទាន់អាចអនុវត្តក្នុងក្របខ័ណ្ឌអង្គនីតិប្រតិបត្តិឬរដ្ឋាភិបាលអាមេរិកនោះទេ។ តើសេចក្តីស្នើច្បាប់ថ្មីនេះ ជះឥទ្ធិពលនិងមានប្រសិទ្ធភាពប៉ុណ្ណាមកលើរដ្ឋាភិបាលកម្ពុជា?