ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
អាមេរិក

បេក្ខជន​ប្រធានាធិបតី លោកស្រី​ហ៊ីឡារី គ្លីនតុន ចោទប្រកាន់​ចិន រឿងលួច​ព័ត៌មាន​វិទ្យា​អាមេរិក

media  
លោកស្រី​ហ៊ីឡារី គ្លីនតុន បេក្ខជន​ប្រធានាធិបតី​អាមេរិក​សម្រាប់​ឆ្នាំ ២០១៦​វាយប្រហារ​ចិន ក្នុង​រឿង​លួច​ព័ត៌មាន​វិទ្យា​របស់​បុគ្គលិក​រដ្ឋ​អាមេរិក​៤លាននាក់ ©REUTERS/Dominick Reuter

នៅក្នុង​យុទ្ធនាការ​ឃោសនា បឋម កាលពី​ថ្ងៃ​សៅរ៍ បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការបោះឆ្នោត​អាមេរិក ឆ្នាំ ២០១៦ លោកស្រី​ហ៊ីឡារី គ្លីនតុន មិន​សំចៃ​ពាក្យ រិះគន់ និងចោទប្រកាន់​ទីក្រុង​ប៉េកាំង​ក្នុង​រឿង​ធ្វើ​ចារកម្ម និង​វាយប្រហារ​ព័ត៌មានវិទ្យា របស់​រដ្ឋាភិបាល​អាមេរិក។

 

នៅក្នុង​រដ្ឋញូវហេមស្ហឺរ បេក្ខជន​ប្រធានាធិបតី​អាមេរិក សម្រាប់​ឆ្នាំ ២០១៦ លោកស្រី​ហ៊ីឡារី គ្លីនតុន ត្រូវ​និយាយ​ទៅកាន់​អ្នកគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ ពី​រឿង សិទ្ធិស្មើ​គ្នា និង​នយោបាយ​ការពារ​ប្រយោជន៍​ប្រជាជន​អាមេរិកាំង​ថ្នាក់ កណ្តាល។ ប៉ុន្តែ ពាក្យ​ឃោសនា​របស់​លោកស្រី​ហ៊ីឡារី គ្លីនតុន ត្រូវ​បាន​គ្របដណ្តប់​ដោយ​សំណុំរឿង​ចារកម្ម របស់​ចិន។

 
អតីត​រដ្ឋមន្រ្តី​ការបរទេស​របស់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា លោកស្រី​ហ៊ីឡារី គ្លីនតុន​បាន​រិះគន់ និង​ចោទប្រកាន់​ដោយ​ចំហរ ប្រទេស​ចិន​ថា បាន​លួច​ទិន្នន័យ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​រដ្ឋាភិបាល​អាមេរិក ដើម្បី​យក​ទៅ​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន។ “កុំ​ច្រលំ​ឲ្យ​សោះ។ ចិន​ដឹងថា ខ្លួន​កំពុង​ស្ថិតនៅក្នុង​ការប្រកួតប្រជែង ដូច្នេះ ចិន​នឹងធ្វើ​អ្វី​គ្រប់បែបយ៉ាង​ដើម្បី ខ្លួន​ឈ្នះៗ”។ នេះ​ជា​សំដី​របស់​លោកស្រី ​ហ៊ីឡារី គ្លីនតុន​ដែល​គេ​លឺ​និយាយ​ទៅកាន់​អ្នកគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ។

លោក​James Clappter​ប្រធាន​ស៊ើបការណ៍​សម្ងាត់​ជាតិ បាន​និយាយ​កាលពីថ្ងៃ​ខែ​មិថុនា មុន​ថា ចិន​នាំមុខ​គេ នៅក្នុង​បញ្ជី​ជនសង្ស័យ ដែល​បាន​ចូលលួច​យក​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​បុគ្គលិក រាប់លាន​នាក់​របស់​រដ្ឋាភិបាល​អាមេរិក។ អ្នកជំនាញ ព័ត៌មានវិទ្យា​អាមេរិក​បាន​វាយតម្លៃ​ថា ការលួច​យក​ទិន្នន័យ​យ៉ាងតិច របស់​បុគ្គលិក ៤លាននាក់ របស់​រដ្ឋាភិបាល​អាមេរិក ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​របស់​ចិន ដើម្បី បង្កើត ទិន្នន័យ​រឹងមាំ​មួយ សម្រាប់​ធ្វើ​ចារកម្ម​លើ​រដ្ឋាភិបាល​អាមេរិក។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អាមេរិក​បាន​ចោទប្រកាន់​ចិន​ក្នុងរឿង​ចោរ វាយប្រហារ​ព័ត៌មាន​វិទ្យា ដែល​មួយ​ចំនួន ធ្វើឡើង​ដោយ​មន្រ្តី​កងទ័ព​ចិន។ ទីក្រុង​ប៉េកាំង វិញ បាន​បដិសេធ​ការចោទប្រកាន់ ដែល​ចិន​ចាត់ទុក​ថា ធ្វើឡើង ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ