ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/10 12h00 GMT
អឺរ៉ុប

សហរដ្ឋ​​អាមេរិក​​ថា​​ចោរ​​បាន​​លួច​​ទិន្នន័យ​​របស់​​មន្ត្រី​​រដ្ឋាភិបាល​​៤លាន​​នាក់​

media  
សហរដ្ឋ​​អាមេរិក​​ថា​​ចោរ​​បាន​​លួច​​ទិន្នន័យ​​របស់​​មន្ត្រី​​រដ្ឋាភិបាល​​៤លាន​​នាក់​។ REUTERS/Javier Galeano

រដ្ឋាភិបាល​អាមេរិក​បាន​ឱ្យ​ដឹង​ពី​ម្សិលមិញ​ថា ចោរ​ព័ត៌មាន​វិទ្យា​បាន​ចូលលួច​ទិន្នន័យ​ផ្ទាល់ខ្លួន​នៃបុគ្គលិក និង​អតីតបុគ្គលិក​យ៉ាង​ហោច​ណាស់​បួនលាន​នាក់​នៃ​រដ្ឋាភិបាល​សហពន្ធ តាម​រយៈ​ការ​វាយប្រហារ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ដ៏​ធំ​មួយ​ដែល​គេ​សង្ស័យ​ថា​ជា​ស្នាដៃ​ចិន។

ទាក់ទង​នឹង​ការ​លួច​ទិន្នន័យ​ក្នុង​កុំព្យូទ័រ​របស់​អតីត​បុគ្គលិក និង​បុគ្គលិ​រដ្ឋាភិបាល​សហព័ន្ធ ការិយា​ល័យ​គ្រប់គ្រង​បុគ្គលិក​បាន​និយាយ​ថា​ខ្លួន«នឹង​ផ្តល់​ដំណឹង​ទៅ​ឱ្យ​មនុស្ស​ប្រហែល​៤លាន​នាក់​បន្ទាប់​ពីឧបទ្ទវ​ហេតុ»ដែល​គេ​បាន​ដឹង​ក្នុង​ខែ​មេសា​កន្លង​ទៅ។ ការិយាល័យ​នេះ​បាន​បន្ថែម​ថា ព័ត៌មាន​ផ្សេងៗទៀត«អាច​ត្រូវ​លាត​ត្រដាង»។ក្រសួង​មុខងារ​សាធារណៈ​របស់​អាមេរិក​តែងតែ​ដោះស្រាយ​រាប់​សែន​បញ្ហា​ទាក់ទង​នឹង​ការ​លុប​ទិន្ន​ន័យ​​សន្តិសុខ​​សំខាន់ៗ​ និង​​ការ​​ជ្រាវ​​យក​​សាវតារ​​ពី​​អនាគត​​បុគ្គលិក​​រាល់ៗ​​ឆ្នាំ​។

ភ្លាមៗ​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា និង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ផ្សេងទៀត ឬ​ក្រុម​ចារកម្ម រងគ្រោះ​ដោយសារ​ការលប​ចូល​យក​ព័ត៌មាន​នោះ​ដែរ​ឬ​យ៉ាង​ណាទេ។

កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ និង​ប្រព័ន្ធផ្សព្វផ្សា​អាមេរិក​ឯ​ទៀតៗ បាន​ស្រង់​សម្ដី​មន្ត្រី​រដ្ឋាភិបាល​ដែលនិយាយ​ថា ចោរ​ព័ត៌មាន​វិទ្យា​ចិន​បាន​ស្ថិត​នៅ​ពី​ក្រោយ​ការ​បំពាន​នេះ។

ទីភ្នាក់​ងារ​F.B.I និង​ក្រសួង​សន្តិសុខ​មាតុភូមិ ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ដឹកនាំ​ការ​ស៊ើបអង្កេត។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ FBI និយាយ​ថា​ខ្លួន«នឹង​បន្ត​ស្រាវជ្រាវ​រក​មុខ​ជន​ទាំងឡាយ​ណា​ដែល​គំរាម​តាម​អ៊ីនធើណិត​ឱ្យ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​ពួកគេ»។

ភ្នាក់ងារ​ F.B.I មិន​បាន​បង្ហើប​ប្រាប់​អំពី​អត្តសញ្ញាណ ឬ​ចេតនា​របស់​ជនល្មើស​ទេ ប៉ុន្តែ​ចង្អុល​ប្រាប់​ទៅ​អ្នក​ពាក់ព័ន្ធ​នូវ​វិធានការណ៍​នានា​ដែល​អាច​ប្រឆាំង​ការ​លួច​អត្តសញ្ញាណ ឬ​ការពារ​ទប់ទល់​នឹង​ការបន្លំ ហើយ​រដ្ឋាភិបាល តាមរយៈភាគី​ទី៣ នឹង​ចំណាយ​ប្រាក់​មួយ​លាន​ដុល្លារ​លើ​សេវាកម្ម​ប្រឆាំង​ការ​លួច​អត្ថសញ្ញាណ ដោយ​ឥតគិត​ថ្លៃ។

អ្នកស្រី កាថឺរីន អាជូឡឺតា (Katherine Archuleta) ប្រធាន​ការិយា​ល័យ​គ្រប់គ្រង​បុគ្គលិក បាន​ថ្លែង​ថា«ការ​ការពារ​ទិន្នន័យ​របស់​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​ទល់​នឹង​ការវាយ​ប្រហារ​ពី​ចោរ​ព័ត៌​មានវិទ្យា​គឺ​ជា​អាទិភាព​ខ្ពស់​បំផុត»។

ដោយ​ប្រកាស​ថា​បុគ្គលិក​រដ្ឋាភិបាល​នឹង​បាន​ទទួល​ដំណឹង​ចាប់​ពី​ថ្ងៃ​ទី៨​ខែមិថុនា​ទៅ​ប្រសិន​បើ​ម៉ាស៊ីន​កុំព្យូទ័រ​ពួកគេ​ឆ្លងមេរោគ ទីភ្នាក់​ងារ​របស់​អ្នក​ស្រី​បាន​ឱ្យ​ដឹង​ថា ចោរ​ទំនង​ជា​បាន​ចាប់​ផ្តើម​ជ្រៀត​ចូល​កាល​ពី​ចុង​ឆ្នាំ​មុន ហើយ«តោង​ម៉ាស៊ីន​កុំព្យូទ័រ​ពួក​គេ​មុន​ពេលពួក​យើង​ដំឡើង​កម្មវិធី​ត្រួតពិនិត្យ​សន្តិសុខ​ដែល​ខ្លាំង​ជាង​មុន»៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ