អានតួអត្ថបទ
អាមេរិក

ពន្ធ​ដែកថែប៖ ទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ត្រាំ លាឈប់ពីតំណែង

នៅ​ថ្ងៃអង្គារ ទី​៦មីនា លោក Gary John ជា​ទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ដូណាល់ ត្រាំ បាន​ប្រកាស​លាឈប់ពីតំណែង។ ការ​ចាកចេញ​នេះ គឺដោយសារតែលោក​មិនគាំទ្រនយោបាយសេដ្ឋកិច្ចជាតិនិយមរបស់ប្រធានាធិបតីអាមេរិក ពិសេស​គឺ​ការ​ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​ដែក​ថែប​និង​អាលុយមីញ៉ូម នាពេល​ថ្មីៗ​នេះ​។

លោក Gary John ៥៧ឆ្នាំ ជាថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុនធនាគារវិនិយោគ Goldman Sachs ហើយ សព្វថ្ងៃ លោកគឺជាអ្នកដឹកនាំក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិអាមេរិក
លោក Gary John ៥៧ឆ្នាំ ជាថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុនធនាគារវិនិយោគ Goldman Sachs ហើយ សព្វថ្ងៃ លោកគឺជាអ្នកដឹកនាំក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិអាមេរិក REUTERS
ផ្សាយពាណិជ្ជកម្ម

លោក Gary John ធ្លាប់មាន​​ទំនាស់ទស្សនៈ​ជាមួយ​​ប្រធានាធិបតីអាមេរិក​ ដែល​លេច​សញ្ញាណ​ប្រេះ​ឆា​គ្នា។ គឺនៅ​​ក្រោយ​ពេល ដែល​​កើត​មាន​អំពើ​ហិង្សា​​អើសអើង​​ជាតិ​សាសន៍​ រវាង​ក្រុម​ពួក​ស្បែកស និង​​ស្បែក​ខ្មៅ នៅ​រដ្ឋ​ Virginia កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៧។

ពេលនោះ​ លោក ត្រាំ បាន​ទម្លាក់កំហុស​និង​ការ​ទទួល​ខុសត្រូវ​ចំពោះបាតុករ​​ទាំងពីរ​ក្រុម។ លោក Gary John វិញ មិន​យល់ដូច្នេះទេ។ លោកគិត​ថា គ្រាន់តែអ្នក​​មាន​គំនិត​រើស​អើង​ជាតិ​សាសន៍គឺអ្នក​ជា​អ្នក​​ខុស​បាត់​ទៅហើយ មិន​ចាំបាច់​ទាល់តែ​បង្ក​អំពើ​ហិង្សា​ដាក់​គ្នា​នោះ។ ហើយ​លោក​​បាន​រិះគន់​ជា​សាធារណៈ​ចំពោះ​ប្រធានាធិបតី​ ដូណាល់ ត្រាំ។ ចំណែក​អ្នក​ជិត​ដិត​នឹង​រូប​លោក ធ្លាប់​បាន​និយាយ​ថា លោក Gary John ចង់​លាឈប់​ពី​តំណែង​ទៀត​ផង។​

មាន​អាយុ​៥៧ឆ្នាំ លោក Gary John ​ជា​ថ្នាក់​ដឹកនាំ​កំពូល​របស់​ក្រុមហ៊ុនធនាគារ​វិនិយោគ​អាមេរិក​លំដាប់​ពិភពលោក Goldman Sachs ។ សព្វ​ថ្ងៃ លោកគឺ​ជាអ្នក​ដឹកនាំ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​អាមេរិក តែ​ការ​លាឈប់ពី​តំណែង​មួយ​នេះ គឺ​នឹងត្រូវធ្វើឡើងជាផ្លូវការនៅសប្តាហ៍ក្រោយ​។

ចំពោះ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ វិញ បន្ទាប់ពី​បា​នទទួល​ដំណឹង​ពីការ​សុំ​លាឈប់​របស់​ទីប្រឹក្សា​សេដ្ឋ​កិច្ច​របស់​ខ្លួន លោក ត្រាំ បា​នសរសេរ​ប្រតិកម្ម​តាម​ Twitter ថា​លោក​នឹង​សម្រេច​ជ្រើស​រើស​តែង​តាំង​ទីប្រឹក្សាសេដ្ឋកិច្ច​ថ្មី មក​ជំនួស​នៅ​ពេល​ឆាប់ៗ​។ លោកត្រាំថា មិ​នខ្វះ​ទេ អ្នក​ដែល​ចង់​បាន​តំណែង​កំពូល​បែបនេះ។​

​យ៉ាងណា​ក៏ដោយ ដំណឹង​នៃការ​ចាកចេញ​ពី​តំណែង​របស់ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចរបស់​អាមេរិក​នេះ គឺ​បាន​ធ្វើ​ឲ្យ​ទី​ផ្សារភាគហ៊ុន​នៅ​អាស៊ី ធ្លាក់​ចុះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ