អានតួអត្ថបទ
បែលហ្ស៊ិក​

បែលហ្ស៊ិក​ចាប់ខ្លួន​មនុស្ស​១២នាក់​ ជាប់​សង្ស័យ​​រៀប​ផែនការ​​​​ភេរវកម្ម​ ​

នៅ​យប់ថ្ងៃសុក្រ​ចូលព្រឹកថ្ងៃសៅរ៍​១៨មិថុនានេះ ​អាជ្ញាធរ​បែលហ្ស៊ិក​បាន​ចាប់ខ្លួន​មនុស្ស​​១២នាក់ ជាប់ង្ស័យថា ​រៀបចំ​ផែនការ​ភេរវកម្ម។ ក្នុង​ពេល​បារាំង​កំពុង​រៀបចំ​ការ​ប្រកួត​​បាល់ទាត់​អឺរ៉ូ សហភាព​អឺរ៉ុប​​បង្កើន​ការ​ប្រុងប្រយ័ត្ន​សន្តិសុខ​ខ្ពស់។

ប៉ូលិស​បែលហ្ស៊ិក
ប៉ូលិស​បែលហ្ស៊ិក AFP PHOTO / BELGA / JAMES ARTHUR GEKIERE
ផ្សាយពាណិជ្ជកម្ម

មនុស្ស​​ដែល​អាជ្ញាធរ​បែលហ្សិក​​ចាប់ខ្លួល​កាលពី​យប់ថ្ងៃសុក្រ​ ជាប់​សង្ស័យ​ថា​ ចង់​បង្ក​​ភេរវកម្ម​ នៅរសៀល​ថ្ងៃសៅរ៍​១៨មិថុនា​នេះ ក្នុង​ពេល​បែលហ្ស៊ិក​ប្រកួត​បាល់ទាត់​ជាមួយ អៀឡង់ សម្រាប់​ការប្រកួត​បាល់ទាត់​អឺរ៉ូ​ឆ្នាំ២០១៦នេះ។ 

ក្នុង​ចំណោម​ជន​សង្ស័យ ​​មាន​​​ជនជាតិ​បែលហ្ស៊ិក​​ម្នាក់ អាយុ​៣០ឆ្នាំ ចាប់ខ្លួន​ពី​បទ​ថា អាច​ជាប់ពាក់ព័ន្ធ​នឹង​ភេរវកម្ម​នៅអាកាសយានដ្ឋាន​​Zaventem ក្រុង​​​Bruxelles កាលពី​ថ្ងៃ២២​មិនា។ ជនសង្ស័យ​រូបនេះ ​ជា​អ្នកបម្រើការ​នៅ​អាកាសយានដ្ឋាន​បែលហ្ស៊ិក និង​ត្រូវ​ជា​មិត្តភក្តិ​​កុមារភាព​របស់​ភេរវជន​ ខាលីត អែលបាក្រាវី។ ភេរវជនអែលប្រាកាវី​នេះ​បា​នចូលរួម​បង្ក​ភេរវកម្ម​នៅ​អាកាសយានដ្ឋាន​បែលហ្ស៊ិក។

អាជ្ញាធរ​បែលហ្ស៊ិក​​បាន​ធ្វើការ​​​ឆែកឆេរ​នៅ​តាម​​ឃុំ​ចំនួន​១៦ ក្នុង​នោះ​មា​នព្រុចសែល​ផងដែរ។ ប៉ុន្តែ ពុំបាន​រកឃើញ​អាវុធ​ រឺ​ក៏​គ្រឿងផ្ទុះ​អ្វីទេ។ កាលពី​ថ្ងៃ​ពុធ​ ប៉ូលិស​ភេរវកម្ម​បានទទួល​ដំណឹង​ថា សកម្មជន​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​បាន​ចាកចេញ​ពីទឹកដី​ស៊ីរី​ហើយ ដើម្បី​បង្ក​ភេរវកម្ម​នៅ​បែលហ្ស៊ិក​និង​បារាំង។

ក្នុងពេល​បារាំង​កំពុង​រៀបចំ​ការប្រកួត​បាល់ទាត់​អឺរ៉ូ ឆ្នាំ​២០១៦ សហភាព​អឺរ៉ុប​ប្រុងប្រយ័ត្ន​សន្តិសុខ​ក្នុង​កម្រិត​​ខ្ពស់​។ បារាំង​នៅ​មិនទាន់​​ភ្លេច​ភេរវកម្ម​ ខែ​វិច្ឆិកា ឆ្នាំ២០១៥​នៅឡើយទេ។ ចំណែក​បែលហ្ស៊ិកវិញ​ក៏រឹតតែ​មិនអាច​ធ្វេស​ប្រហែស​សន្តិសុខ​ដែរ ព្រោះ​ទើបនឹងរងការ​វាយប្រហារ​ភេរវកម្ម​ កាលពី​ថ្ងៃ​២២មិនា​ប៉ុណ្ណោះ។

រដ្ឋាភិបាល​បែលហ្ស៊ិក​បាន​អះអាង​ថា អាជ្ញាធរ​​នៅ​តែ​បន្ត​ការងារ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ប្រឆាំង​​ក្រុមជ្រុលនិយម​​ជានិច្ច ដើម្បី​អាច​អោយ​ប្រជាជន​​​ប្រកប​របរ​ប្រចាំថ្ងៃ​តាម​ធម្មតា​បាន។ តាំង​ពី​ថ្ងៃសុក្រ​មក បែលហ្ស៊ិក​បាន​ពង្រឹង​​ការ​ការពារ​សុវត្ថិភាព​សន្តិសុខ​ដល់​រដ្ឋមន្ត្រី​ខ្លួន​ច្រើនរូប៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ