អានតួអត្ថបទ
ការរើសអើងប្រកាន់ពូជសាសន៍

លោកអូបាម៉ា លើក​ឧទាហរណ៍ ក្រុម​បាល់ទាត់​បារាំង ​ជា​គំរូ​នៃ​ការ​មិន​រើសអើង​ប្រកាន់​ពូជសាសន៍

កាលពីថ្ងៃទី១៧ កក្កដា លោកអូបាម៉ា បានថ្លែងសន្ទរកថា ចំពោះមុខអ្នកស្តាប់​ប្រមាណ ១៥០០០នាក់ នៅឯពហុកីឡាដ្ឋានក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង ក្នុងកម្មវិធីរំលឹកដល់ខួបលោកនែលសុន ម៉ានដេឡា ដែលជាវីរៈបុរសតស៊ូ ដើម្បីសិទ្ធិសេរីភាពនៃប្រជាជនស្បែកខ្មៅ។ ឆ្លៀតក្នុងឱកាសនោះ លោកអូបាម៉ា បានលើក​យកក្រុមកីឡាករបាល់ទាត់ជំរើសជាតិបារាំង មកធ្វើជាឧទាហរណ៍ ជាគំរូល្អ នៃ​ផលវិជ្ជមាន ដែលបានមកពីការមិនរើសអើងប្រកាន់ពូជសាសន៍ ការផ្តល់ឱកាស ផ្តល់សិទ្ធិ​ ទទួលស្គាល់តំលៃ ឲ្យទៅមនុស្សម្នាក់ៗ មិនថាស្បែកស ឬ ស្បែកខ្មៅ។

លោកBarack Obama ក្នុងពេល​ថ្លែងសុន្ទរកថា ​នៅក្រុង​Johannesburg ប្រទេស​អាហ្វ្រិក​ខាងត្បូង ថ្ងៃ​ទី​១៧ ​កក្កដា​ ២០១៨
លោកBarack Obama ក្នុងពេល​ថ្លែងសុន្ទរកថា ​នៅក្រុង​Johannesburg ប្រទេស​អាហ្វ្រិក​ខាងត្បូង ថ្ងៃ​ទី​១៧ ​កក្កដា​ ២០១៨ REUTERS/Siphiwe Sibeko
ផ្សាយពាណិជ្ជកម្ម

លោក អូបាម៉ា បានលើកឡើង អំពីចរន្តគំនិតជាតិនិយមជ្រុល ប្រកាន់ពូជសាសន៍ មើលងាយមនុស្សដូចគ្នា ដែលកំពុងតែរីកសាយភាពខ្លាំង គួរឲ្យបារម្ភ។ គំនិតនយោបាយ ដែលផ្តោតលើការស្អប់ខ្ពើមគ្នា ប្រកាន់គ្នា រើសអើងគ្នា គឺជាបទពិសោធន៍ដ៏អាក្រក់ ដែលពិភពលោក បានឆ្លងកាត់។

មនុស្សជាតិ ត្រុវចេះក្រេបយកផលវិជ្ជមាន នៃភាពចំរុះជាតិសាសន៍ ស្មើភាពគ្នារវាងមនុស្សគ្រប់រូប។ លោកអូបាម៉ា បានលើកពីគំរូ ក្រុមជំរើសជាតិបារាំង ដែលភាគច្រើន មានកីឡាករស្បែកខ្មៅនោះ គឺតំណាងឲ្យបារាំង ដែលមិនរើសអើងប្រកាន់ពូជសាសន៍ ហើយគឺភាពចំរុះជាតិសាសន៍នេះហើយ ដែលបាននាំជោគជ័យ និងកិត្តិយសដល់បារាំងទាំងមូល។

ចរន្តគំនិតនយោបាយ ដែលផ្តោតលើភាពភ័យខ្លាច កំពុងតែលេចរូបរាង្គឡើង ហើយបច្ចុប្បន្ននេះ ពួកយើងកំពុងស្ថិតនៅផ្លូវខ្វែង ជំពើបនឹងគំនិតអវិជ្ជមានទាំងនោះ។ ក៏ប៉ុន្តែ ខ្ញុំជឿលើទស្សនវិស័យរបស់លោក ម៉ាន់ដេឡា។ គឺទស្សនវិស័យនៃភាពស្មើភាពគ្នា ទស្សនវិស័យនៃយុត្តិធម៌ ទស្សនវិស័យនៃសិទ្ធិសេរីភាពពេញលេញ និងជាគំនិតប្រជាធិបតេយ្យចំរុះជាតិសាសន៍ ដែលកសាងឡើង ពីលើគ្រិះនៃ ការសន្យាទទួលស្គាល់ថា មនុស្សគ្រប់រូប កើតមកមានសិទ្ធិស្មើគ្នា មានតំលៃដូចគ្នា ដោយមិនអាចប្រកែកបានជាដាច់ខាត។នៅពេលណា ដែលគោលគំនិតដ៏ឧត្តមទាំងអស់នេះ ត្រូវបានមនុស្សគិត យល់ឃើញ និងទទួលស្គាល់ដូចៗគ្នា នោះផលវិជ្ជមាន ផលចំណេញសម្រាប់សង្គម នឹងស្តែងឲ្យឃើញភ្លាមៗដែរ ព្រោះថាសង្គមមនុស្សយើង ត្រូវការសមត្ថភាព ត្រូវការថាមពល និងត្រូវការទេពកោសល្យ ចំរុះផ្សេងៗគ្នាទាំងនេះ របស់មនុស្សគ្រប់រូប ដែលជាមែកធាងរបស់សង្គមយើង។បើសិនអ្នកមិនជឿទេ អញ្ជើញទៅសួរ ក្រុមកីឡាករជម្រើសជាតិបារាំងមើលចុះ! ក្រុមកីឡាករជម្រើសជាតិបារាំង ទើបតែបានយកឈ្នះ លើកពានរង្វាន់បាល់ទាត់ពិភពលោក។ កីឡាករបាល់ទាត់បារាំងទាំងនោះ បើយើងមើលតែរូបរាង្គ ពណ៌សំបុរពីក្រៅ គឺពួកគេមិនសម ថាមានដើមកំណើតជា Gaulois ដែលជាបុព្វបុរសរបស់បារាំងទេ។ តែអ្វីដែលមិនអាចប្រកែកបាន គឺកីឡាករទាំងនោះ ជាជនជាតិបារាំងទាំងអស់គ្នា។

01:44

សំរង់សន្ទរកថាលោកអូបាម៉ា ប្រែសំរួលដោយ ម៉ម ពិសី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ