ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/02 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/02 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/02 12h00 GMT
អាស៊ី

កូរ៉េខាង​ជើង​ប្រកាស​ជំរុញ​គោល​នយោបាយ ​ឲ្យ​ប្រជាជាតិ​កូរ៉េ​ទាំងពីរ​រួបរួម​គ្នា

media  
គីម ជុងអ៊ុន​ មេដឹកនាំ​របស់​​កូរ៉េខាងជើង​ KCNA via REUTERS

នៅថ្ងៃព្រហស្បតិ៍ទី២៥ មករានេះ ទីភ្នាក់ងារព័ត៌មានផ្លូវការ តែមួយគត់ របស់កូរ៉េខាងជើង បានប្រកាសថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង សូមអំពាវនាវ ឲ្យប្រជាជនកូរ៉េទាំងអស់ ទាំងខាងជើង ទាំងខាងត្បូង ឲ្យប្រឹងប្រែងជំរុញ ដំណើរការឈានទៅសម្រេចបាន នូវការបង្រួបបង្រួម ប្រជាជាតិកូរ៉េទាំង២។  នេះ គឺជាដំណឹងល្អ និងដ៏កម្របំផុត ស្របពេល ដែលកូរ៉េទាំង២ កំពុងតែសហការគ្នា ក្នុងការប្រកួតកីឡាអូឡាំពិកទឹកកក ដែលនឹងចាប់ផ្តើមឡើង នៅថ្ងៃទី៩កុម្ភៈ ខាងមុខនេះ។

ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង (KCNA) បានផ្សាយថា៖  រដ្ឋាភិបាលកូរ៉េខាងជើង ជឿជាក់ថា ប្រជាជនកូរ៉េទាំងអស់​ ត្រូវតែជួយលើកស្ទួយ និងជំរុញ ឲ្យមានទំនាក់ទំនង ការធ្វើដំណើរទៅវិញទៅមក ព្រមទាំងការសហការនានាគ្រប់រូបភាព រវាងកូរ៉េខាងជើង និង ខាងត្បូង។ ទន្ទឹមនឹងនេះ កូរ៉េខាងជើង ប្តេជ្ញា កម្ទេចចោល រាល់ឧបសគ្គណាទាំងអស់​ ដែលហ៊ានមករារាំង ដល់ដំណើរការបង្រួបបង្រួម ប្រជាជាតិកូរ៉េ​ទាំងពីរនេះ

នៅក្នុងដំណឹងប្រកាសដ៏កម្រនេះ  រដ្ឋាភិបាលកូរ៉េខាងជើង ក៏បានលើកឡើងអំពីការគំរាមកំហែង ប្រើកម្លាំងទ័ព ដែលកូរ៉េខាងជើង ចាត់ទុកថាជាឧបសគ្គធំ ធ្វើឲ្យបងប្អូនទាំង២ មើលមុខគ្នាមិនត្រង់ ហើយមិនអាចឈានទៅមានសន្តិភាពនឹងគ្នាបាន។ កូរ៉េខាងជើង ប្រកាសថា៖ ប្រជាជនកូរ៉េគ្រប់គ្នា ត្រូវតែជួយផ្តល់សន្ទុះ និងថាមពល ដើម្បីកំចាត់ចោលរាល់ភាពតានតឹង និងការគំរាមកំញើញទាំងឡាយ។ កន្លងមក ការធ្វើសមយុទ្ធយោធា ដោយមានការចូលរួម ពីកងទ័ព របស់ប្រទេសផ្សេងមួយទៀតនោះ គឺជាទង្វើដែលបានជះផលអាក្រក់ និងធ្វើឲ្យខូចខាត ដល់ដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមគ្នា

សូមបញ្ជាក់ថា សេចក្តីប្រកាសដំណឹងនេះ គឺធ្វើឡើង នៅក្រោយមានកិច្ចប្រជុំពិសេសមួយ​ រវាងមន្រ្តីរដ្ឋាភិបាលកូរ៉េខាងជើង រួមជាមួយនឹងសមាជិកបក្សកុម្មុយនីស្តកូរ៉េខាងជើង។ ទោះយ៉ាងណា កាសែតផ្លូវការកូរ៉េខាងជើង មិនបាននិយាយលំអិត អំពីការប្រជុំនេះទេ គ្រាន់តែបានអះអាងថា គឺជាការប្រជុំ ដើម្បីគូសវាសបន្ទាត់នយោបាយ ស្របទៅតាមការចង់បាន​របស់លោក “ប្រមុខដឹកនាំដ៏ឆ្លៀសវៃ គីម ជុងអ៊ុន”។

ជាការពិត នៅក្នុងសន្ទរកថា ជូនពរឆ្នាំថ្មី មេដឹកនាំកូរ៉េខាងជើង បានប្រកាសថា ខ្លួនបានត្រៀមខ្លួនជានិច្ច ក្នុងការចរចា ជាមួយភាគីខាងត្បូង ដើម្បីឈានទៅបង្កើតទំនាក់ទំនងល្អ រវាងកូរ៉េទាំងពីរ។ ដូចគ្នាដែរ ការសម្រេចបញ្ជូនគណប្រតិភូកីឡា របស់កូរ៉េខាងជើង ឲ្យទៅចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងារ នៅកូរ៉េខាងត្បូង ក៏បានផ្តើមចេញ ពីសន្ទរកថារបស់ គីម ជុនអ៊ុន នាពេលនោះដែរ។ ដោយឡែក ស្របពេលជាមួយដំណឹងល្អនៅថ្ងៃនេះដែរ គណប្រតិភូកីឡាការនីហុកគី របស់កូរ៉េខាជើង ចំនួន១២នាក់ បានធ្វើដំណើរមកដល់កូរ៉េខាងត្បូងហើយ ដើម្បីហ្វឹកហាត់ ជាមួយក្រុមកីឡាការនីកូរ៉េខាងត្បូង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ