ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/12 12h00 GMT
អាស៊ី

អគ្គលេខាធិការរង​អង្គការ​សហប្រជាជាតិ ​ទៅ​កូរ៉េ​ខាង​ជើង​

media លោក Jeffrey Feltman (ឆ្វេង) ទទួល​ការស្វាគមន៍​ពី​តំំណាង​​រដ្ឋាភិបាល​​​កូរ៉េ​​ខាងជើង​ ពេលទៅដល់​​​ព្រលាន​​យន្តហោះក្រុង​ព្យុងយ៉ាង​​ ថ្ងៃទី​​៥ ធ្នូ ​២០១៧​ KIM WON-JIN / AFP

លោកអគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ បានទៅដល់ទីក្រុងព្យុងយ៉ាង រដ្ឋធានីកូរ៉េខាងជើង នៅថ្ងៃអង្គារទី​៥ ធ្នូនេះ ដើម្បីជួបជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង ព្រមទាំងបុគ្គលិកអន្តរជាតិ របស់អង្គការសហប្រជាជាតិ ជាច្រើននាក់ទៀត ដែលកំពុងធ្វើការ លើគំរោងនានា របស់អង្គការសហប្រជាជាតិ។ ទោះយ៉ាងណា គឺមិនអាចដឹងបានទេ ថាលោកអគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ មានគំរោង ទៅជួបជាមួយនឹង លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នោះទេ។

ចេញពីក្រុងប៉េកាំង នៅព្រឹកម៉ោង៥ទៀបភ្លឺ ព្រឹកថ្ងៃអង្គារទី ៥ធ្នូនេះ  លោក Jeffrey Feltman អគ្គលេខាធិការ​រងនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការនយោបាយ បានទៅដល់ទីក្រុងព្យុងយ៉ាង រដ្ឋធានីកូរ៉េខាងជើង ហើយ។ ដំណើរទស្សនកិច្ច របស់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ រយៈពេល៤ថ្ងៃ នៅកូរ៉េខាងជើងនេះ គឺជារឿងដ៏កម្រណាស់។

លោក Stéphane Dujarric អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានឲ្យដឹងថា លោកអគ្គលេខាធិការរង និងជួបនិយាយគ្នា ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងជាច្រើនរូប ស្តីពីបញ្ហាធំៗ ដែលអង្គការសហប្រជាជាតិមានការព្រួយបារម្ភ។ ក្រៅពីនេះ លោកអគ្គលេខាធិការរង នឹងជួបបុគ្គលិករបស់អង្គការអន្តរជាតិជាច្រើន ដែល​ស្ថិតក្នុងក្របខណ្ឌ របស់អង្គការសហប្រជាជាតិ។

បច្ចុប្បន្នមានអង្គការអន្តរជាតិធំៗ ចំនួន៦ ដែលកំពុងអនុវត្តគំរោងមនុស្សធម៌ផ្សេងៗ មានដូចជាកម្មវិធីដើម្បីការអភិវឌ្ឍន៍ UNDP អង្គការគាំព៌ាកុមារ UNICEF អង្គការសុខភាពពិភពលោក OMS កម្មវិធីស្បៀងអាហារ PAM អង្គការស្បៀងពិភពលោក FAO និងមូលនិធិដើម្បីប្រជាជន FNP។ មានបុគ្គលិកអន្តរជាតិ ប្រមាណជាង៥០នាក់ ដែលកំពុងបំពេញការងារ នៅកូរ៉េខាងជើង។

បើតាមប្រភពពីអ្នកនាំពាក្យ ខាងលើ ដំណើរទៅដល់របស់លោកអគ្គលេខាធិការរងនេះ គឺជាការឆ្លើយតប ទៅតាមការអញ្ជើញរបស់កូរ៉េខាងជើង ដែលបានធ្វើឡើង កាលពីមហាសន្និបាទ​នៅខែកញ្ញាកន្លងទៅ។ ទោះបីជាយ៉ាងណា អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ទេ ថាលោក អគ្គលេខា​ធិការរងអង្គការសហប្រជាជាតិ មានគំរោងជួបដោយផ្ទាល់ ជាមួយលោកគីម ជុងអ៊ុន ក្នុងពេលបំពេញទស្សនកិច្ច។ តែមុននឹងចេញដំណើរពីក្រុងប៉េកាំង លោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានជួបពិភាក្សា​ជាមួយ​មន្ត្រីការទូតចិន ជាច្រើននាក់។

គួរបញ្ជាក់ការទៅដល់របស់លោក Jeffrey Feltman នៅព្យុងយ៉ាង គឺធ្វើឡើងប៉ុន្មានថ្ងៃ ក្រោយកូរ៉េខាងជើង បានបាញ់មីស៊ីលអន្តរទ្វីប មានបំពាក់ក្បាលគ្រាប់នុយក្លេអែរ។ កំដៅវិបត្តិនេះ កាន់តែឆេះឡើង បន្ទាប់ពីកូរ៉េខាងត្បូង និងអាមេរិក បានធ្វើសមយុទ្ធយោធា យ៉ាងធំមហិមាមួយ នៅថ្ងៃចន្ទម្សិលមិញ ដោយមានប្រើយន្តហោះចំបាំង ចំនួន២៣០គ្រឿង។ ដោយឡែក ជប៉ុនដែលដល់វេនដឹកនាំ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កំពុងតែខិតខំស្វះស្វែង បើកការប្រជុំពិសេសមួយ នៅថ្ងៃទី ១៥ធ្នូខាងមុខ ដើម្បីពិភាក្សា ពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងនេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ