ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/10 12h00 GMT
អាស៊ី

កូរ៉េខាងត្បូង ប្រកាស​​សាកប្រើ ប្រព័ន្ធ​បច្ចេកវិទ្យាទូរស័ព្ទ​​5G​ មុនគេ ​ក្នុង​ឆ្នាំ​២០១៨

media  
លោកChang-Guy Hwang អគ្គនាយក​របស់​ក្រុមហ៊ុន​ទូរគមនាគម​កូរ៉េ​ខាងត្បូង​KT ក្នុងពេល​ធ្វើ​បទបង្ហាញស្តី​ពី​បច្ចេកវិទ្យា​5G REUTERS/Paul Hanna

ដូច​ជា​រៀងរាល់​ឆ្នាំ ​នៅ​ទីក្រុង​បាសេឡូណា ​ប្រទេស​អេស្ប៉ាញ ​វេទិកា​ពិភពលោក ​នៃ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត ​ទើបតែ​ចាប់​ផ្តើម​បើកទ្វារ ​កាល​ពី​ថ្ងៃ​ចន្ទទី​២៧​កុម្ភៈ។​ វេទិកា​នេះ ​គឺ​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ធំៗ ​ក៏ដូច​ជា​ក្រុមហ៊ុន​ផលិត​និង​គ្រប់គ្រង​បណ្តាញ​បច្ចេកវិទ្យា​ ដែល​ប្រើប្រាស់​ជាមួយ​ទូរស័ព្ទ​ចល័ត ​អាច​បញ្ចេញ​ផលិតផល ​រឺក៏​បច្ចេកវិទ្យា​ថ្មី​របស់​ខ្លួន។ អ្វីដែល​ថ្មី​សម្រាប់​វេទិកា​ឆ្នាំ​នេះ ​គឺ​ការ​ប្រកាស​របស់​ក្រុមហ៊ុន​គ្រប់គ្រង​បណ្តាញ​ទូរគមនាគម​កូរ៉េ​ខាងត្បូង ​ដែល​បាន​សន្យា​ថា ​នឹង​ចាប់​ផ្តើម​សាក​ប្រើ​មុន​គេ​បង្អស់ ​នូវ​បច្ចេកវិទ្យា​5G ​នៅ​រវាង​ឆ្នាំ​២០១៨។

ខណៈ​ដែល​បណ្តាញ​ទូរស័ព្ទ​4G ​នៅ​មិន​ទាន់​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់ ​ឲ្យ​បាន​ទូលំទូលាយ ​ គ្រប់​ប្រទេស​ផង​នោះ ​ ស្រាប់​តែ​ពេល​នេះ ​ កូរ៉េ​ខាងត្បូង​បាន​សន្យា​ថា ​គេ​នឹ​ង​បើក​ធ្វើ​ការ​សាកល្បង​ ដាក់​ឲ្យ​ប្រើប្រាស់ ​បច្ចេកវិទ្យា​បណ្តាញ​ទូរស័ព្ទ​ជំនាន់​ទី៥ ​រឺ​ហៅកាត់​ថា​ ប្រព័ន្ធ​5G

 
កាល​ពី​ថ្ងៃ​ចន្ទ ​ទី​ ២៧ កុម្ភៈ ​ក្នុង​វេទិកា​ទូរស័ព្ទ​ចល័ត​ពិភពលោក ​នៅ​ក្រុង​បាសេឡូណា​ ប្រទេស​អេស្ប៉ាញ ​លោក ​ អគ្គនាយក​ក្រុមហ៊ុន​ទូរគមនាគម​កូរ៉េ​ខាងត្បូង ​(KT) បាន​ប្រកាស​ឲ្យ​ដឹង​ថា ​កូរ៉េ​ខាងត្បូង​ នឹង​ជា​ប្រទេស​ដំបូង​គេ​បង្អស់ ​ដែល​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា 5G ​នៅ​ឆ្នាំ​២០១៨ ហើយ​ប្រព័ន្ធ​5G ​នឹង​ធ្វើឲ្យ​​គ្រប់គ្នា​ស្ញប់ស្ញែង​ ​ដោយសារ​ល្បឿន​របស់​វា។។ កូរ៉េ​ខាង​ត្បូង ​នឹង​ឆ្លៀត​ឱកាស​ដែល​ខ្លួន​ ធ្វើ​ជា​ម្ចាស់​ផ្ទះ ​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងារ ​ដើម្បី​ដាក់​ប្រើ​ប្រាស់​សាកល្បង​បច្ចេកវិទ្យា​ថ្មី​នេះ។

សូម​បញ្ជាក់​ថា ​បច្ចេកវិទ្យា​ដែល​ប្រើប្រាស់​ក្នុង​ទូរស័ព្ទ​ចល័ត​បច្ចុប្បន្ន ​បាន​ឆ្លង​កាត់​ការ​ធ្វើ​ទំនើបកម្ម ​ចំនួន​៤​ជំនាន់​មក​ហើយ ​ហើយ​ដែល​បច្ចេកវិទ្យា​ចុង​ក្រោយ​គេ​នេះ ​មាន​ឈ្មោះ​ថា​ 4G។ ​តែ​យ៉ាងណា ​ភាព​ខុសគ្នា ​នៅ​តែ​មាន​ខ្លាំង​ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ​ដោយ​ប្រទេស​ខ្លះ​តំបន់​ខ្លះ ​ កុំថា​ឡើយ​ដល់​ទៅ​ប្រព័ន្ធ​ 4G ​សូម្បីតែ​ប្រព័ន្ធ​3G ​ក៏​មិនទាន់​មាន​ប្រើ​ ឲ្យ​បាន​ទូលំ​ទូលាយ​ផង​ទេ។ អ្វីៗ​គឺ​វា​អាស្រ័យទៅ​លើ​ការ​បោះទុន​វិនិយោគ ​ពី​សំណាក់​ក្រុមហ៊ុន​គ្រប់គ្រង​ប្រព័ន្ធ​ទូរស័ព្ទ ​ដើម្បី​រៀបចំ​ដំឡើង​បណ្តាញ​ទំនើប​នេះ។

ការ​ធ្វើ​ទំនើបកម្ម ​ទៅ​លើ​ប្រព័ន្ធ​បណ្តាញ​ទូរស័ព្ទ​នេះ​​ គឺ​ដើម្បី​ធ្វើ​ឲ្យ​វា​មាន​ល្បឿន​កាន់​តែ​លឿន​រហ័ស ​ ដើម្បី​ឆ្លើយតប​ ទៅនឹង​ការ​រីកឡើង ​នៃ​ការ​ប្រើប្រាស់​អ៊ីនធើនែត ​ព្រម​ទាំង​កម្មវិធី ​Applications ​នានា ​ដែល​ទំនើប​ថ្មី​ តែ​មាន​ទំហំ​ធំ។ សម្រាប់​ប្រព័ន្ធ ​4G ​​គឺ​មាន​ល្បឿន​ប្រមាណ​ជា​៣០០mbit ​ក្នុង​មួយ​វិនាទី ​ក៏​ប៉ុន្តែ​ជាមួយ​នឹង​ប្រព័ន្ធ ​5G ​ថ្មី​នេះ ​គឺអាច​មាន​ល្បឿន ​រហូត​ដល់​ gbit ​ក្នុង​មួយ​វិនាទី

តែយ៉ាងណា ​ការ​ប្រកាស​របស់​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង ​គឺ​គ្រាន់​ជា​ការ​ប្រើប្រាស់​សាកល្បង​ប៉ុណ្ណោះ។ ការ​ដាក់​ឲ្យ​ប្រើ​នៅ​លើ​ទីផ្សារ​ នឹង​ត្រូវ​រំពឹង​ទុក​នៅ​រវាង​ឆ្នាំ​២០២០​ឯណោះ។ ការ​បោះពួយ​ទៅ​មុន​គេ ​របស់​កូរ៉េ​ខាងត្បូង ​គឺ​ជា​យុទ្ធសាស្ត្រ​ដ៏​ឈ្លាសវៃ ​ព្រោះ​កូរ៉េ​ខាងត្បូង ​នឹង​ក្លាយ​ជា​អ្នក​នាំមុខ​គេ​ ដើម្បី​រៀបចំ​ស្តង់ដារ​ថ្មី ​នៃ​ប្រព័ន្ធ​5G ​នេះ ​ មុន​នឹង​លក់​ចែកចាយ​វា​ ទៅ​តាម​ប្រទេស​ដ៏ទៃ។ គួរ​កត់​សម្គាល់​ផងដែរ​ថា   ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ ​ដែល​មាន​ភ្ញាប់​ជាមួយ​បណ្តាញ​អ៊ីនធើនែត​ល្បឿនលឿន ​ បាន​កើនឡើង​កាន់​តែ​ខ្លាំង។ យោង​តាម​តួលេខ​ប៉ាន់​ស្មាន ​នៅចុង​ឆ្នាំ​២០១៧​នេះ ​មនុស្ស​ប្រមាណ​ជា​៥ពាន់​លាន​នាក់ ​ទូទាំង​សកលលោក​ និង​មាន​ទូរស័ព្ទ​ដៃ​ប្រើប្រាស់៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ