ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/07 12h00 GMT
អាស៊ី

ចិន​បញ្ជូន​កម្លាំង​ កសាង​មូលដ្ឋានទ័ព​ក្រៅ​ស្រុក​លើក​ទីមួយ នៅ​ប្រទេស​ជីប៊ូទី

media នាវាកងទ័ពចិន​ ចេញពីកំពង់​ផែ ចានជាំង ឆ្ពោះ​ទៅ​ប្រទេស​ជីប៊ូទី Reuters

យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ ​ព័ត៌មាន​ចិន​ថ្មី ​នៅ​ថ្ងៃ​ពុធ​ទី១២​កក្កដា​នេះ ​បាន​ឲ្យដឹង​ថា​រដ្ឋាភិបាល​ចិន ​កំពុង​បញ្ជូន​នាវា ​ដែល​មាន​ដឹក​នាយ​ទាហាន ​និង​សម្ភារៈ​ដ៏​សន្ធឹកសន្ធាប់ ​ដើម្បី​ទៅ​កសាង​មូលដ្ឋាន​ទ័ព​ចិន​ នៅ​ក្នុង​ប្រទេស​ជីប៊ូទី ​ក្នុង​តំបន់​ស្នែង​អាហ្វ្រិក។ នេះ​គឺ​ជា​លើក​ទីមួយ​ហើយ ​ដែល​ចិន​ កសាង​មូលដ្ឋាន​ទ័ព ​នៅ​ក្រៅ​ប្រទេស​ខ្លួន។

នាវា​ចិន​ជា​ច្រើន​គ្រឿង ​បាន​ចេញ​ដំណើរ​ពី​កំពង់​ផែ ​ចាន​ជាំង​ ភាគ​ខាង​ត្បូង​ប្រទេស​ចិន ​ហើយ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​ប្រទេស​ជីប៊ូទី ​ដែល​ជា​ប្រទេស​តូច​មួយ ​ស្ថិត​នៅ​តំបន់​ស្នែង​អាហ្វ្រិក។ ​គឺ​ទីនោះ​ហើយ ​ដែល​ចិន ​មាន​គំរោង​សាងសង់​មូលដ្ឋាន​ទ័ព ​ក្រៅ​ប្រទេស​លើក​ទីមួយ​របស់​ខ្លួន។

បើ​តាម​ការ​ចុះផ្សាយ​របស់ ​ទីភ្នាក់ងារ​ព័ត៌មាន​ចិនថ្មី ​បាន​ឲ្យ​ដឹង​ថា ​រដ្ឋាភិបាល​ចិន​ គ្មាន​ចេទនា​​ពង្រាយ​ទ័ព​ ពង្រីក​ឥទ្ធិពល​យោធា​អ្វីទេ។ កម្មវត្ថុ​នៃ​មូលដ្ឋាន​ទ័ព​នេះ ​គឺ​ដើម្បី​ចូលរួម​រក្សា​សន្តិសុខ ​និង​សន្តិភាព​នៅ​តំបន់​អាហ្វ្រិក​ តែ​ប៉ុណ្ណោះ។ ប្រភព​ដដែល​បន្ត​ថា ​មូលដ្ឋាន​ទ័ព​នេះ​ នឹងត្រូវប្រើ​ជា​មូលដ្ឋាន​ឃ្លាំង​ផ្ទុក ​និង​ចាត់​ចែង​សម្ភារៈ ​សម្រាប់​នាវា​របស់​កងទ័ព​ចិន។ ទៅថ្ងៃ​អនាគត​ នាវា​កងទ័ព​ចិន​ទាំង​នោះ ​អាច​នឹង​ត្រូវ​ចេញ​ទៅ​ធ្វើ​អន្តរាគមន៍​ រក្សា​សន្តិសុខ ​និង​សន្តិភាព ​នៅ​ប្រទេស​យេមែន ​និង​សូម៉ាលី ​ជាដើម។

ដោយឡែក ​បើយោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មា​​កងទ័ព​ប្រជាមានិត​ចិន​ បាន​ឲ្យ​ដឹង​ថា ​អនាគត​មូលដ្ឋាន​ទ័ព​ចិន​ នៅ​ជីប៊ូទី​នេះ ​នឹង​អនុញ្ញាតិ​ឲ្យ​ចិន​ អាច​ចូល​រួម​ធ្វើ​ប្រតិបត្តិការ​រក្សា​សន្តិភាព​នៅ​អាហ្វ្រិក ​និង​ជា​ពិសេស ​អាច​ចូលរួម​ទប់​ស្កាត់ ​សកម្មភាព​ចោរកម្ម​តាម​សមុទ្រ ​នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា ​ក្បែរ​ច្រក​ចូល​សមុទ្រ​ក្រហម។

សូម​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ ​សហរដ្ឋ​អាមេរិក ​ បារាំង ​និង​ជប៉ុន ​សុទ្ធតែ​បាន​កសាង​​មូលដ្ឋាន​ទ័ព​ របស់​ខ្លួន​រួច​ហើយ​ នៅ​ប្រទេស​ជីប៊ូទី​នេះ។ បើទោះបី​ ជា​មាន​ការ​អះអាង ​អំពី​កម្មវត្ថុ​មនុស្ស​ធម៌ ​និង​រក្សា​សន្តិភាព​របស់​រដ្ឋាភិបាល​ចិន​ក៏​ដោយ ​ក៏ប៉ុន្តែ ​ការ​នេះ ​មិន​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​សប្បាយ​ចិត្ត​ទេ។ ឥណ្ឌា​ភ័យ​បារម្ភ​ថា ​ចិន​កំពុង​តែ​សម្រេច​នូវ​យុទ្ធសាស្ត្រ​ ”ខ្សែកគុជ”​ របស់​ខ្លួន ​ដើម្បី​កសាង​ឥទ្ធិពល​យោធា​ចិន ​ហ៊ុំព័ទ្ធ​ឥណ្ឌា ​ពី​គ្រប់ទិស ​ទុក​ឲ្យ​ឥណ្ឌា​នៅ​ឯកោ។ យ៉ាងណាមិញ ​ចិន ​កំពុង​តែ​ជំរុញ ​​ចាប់ដៃ​ធ្វើ​សហប្រតិបត្តិការ​យោធា ​ជាមួយ​ភូមា ​បង់ក្លាដែស ​និង​ស្រីលង្ការ​ ដែល​សុទ្ធ​តែ​នៅ​ជុំវិញ​ឥណ្ឌា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ