ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/05 12h00 GMT
អាស៊ី

ពលករខ្មែរ​នៅ​បាងកក និង​ស្ថានការណ៍​បោះឆ្នោត​ថៃ

media តាម​ផ្លូវ​​នៅ​ទីក្រុងបាងកក បុរសម្នាក់ស្លៀកពាក់​ជាSuperman ជំរុញ​ឲ្យ​ប្រជាជនថៃ​ទៅបោះឆ្នោត​។ ថ្ងៃទី​២១ មីនា ២០១៩​ Lillian SUWANRUMPHA / AFP

ការបោះឆ្នោតនៅថៃ គួរតែជាទីចាប់អារម្មណ៍ សម្រាប់កម្ពុជាផងដែរ ពីព្រោះថា ការផ្លាស់ប្តូររបបដឹកនាំ នៅក្នុងប្រទេសជិតខាងមួយនេះ វាអាចនឹងមានឥទ្ធិពល ទៅលើទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។ ជាការពិតណាស់ថា តាមការសង្កេតកន្លងមក យើងឃើញថា កម្ពុជាហាក់ដូចជាអាចសម្របខ្លួនបានច្រើន ទៅនឹងការផ្លាស់ប្តូររបបដឹកនាំនៅថៃ ក៏ប៉ុន្តែ ក៏បានឆ្លងកាត់នូវបញ្ហាស្មុគស្មាញមិនតិចនោះដែរ ជាពិសេស ទាក់ទងនឹងជម្លោះនៅតំបន់ប្រាសាទព្រះវិហារ។ នៅក្នុងការបោះឆ្នោតលើកនេះ ប្រសិនបើនិយាយពីផលប៉ះពាល់ដែលអាចកើតមានឡើង អ្នកដែលមានក្តីកង្វល់ជាងគេ គឺពលករខ្មែរជាច្រើន ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ហើយជាក់ស្តែង ក្តីកង្វល់នេះ គឺពិតជាមានមែន នៅក្នុងគំនិតរបស់ពលករខ្មែរមួយចំនួន ដែលធ្វើការនៅក្នុងទីក្រុងបាងកក។

បទយកការណ៍របស់ សេង ឌីណា ពីទីក្រុងបាងកក 23/03/2019 ស្តាប់
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ