អានតួអត្ថបទ
រ៉ូហ៊ីងយ៉ា-ភូមា

វិបត្តិរ៉ូហ៊ីងយ៉ា៖ សហភាព​អឺរ៉ុប និង​កាណាដា ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ភូមា​ធំៗ​ ៧នាក់

សហភាពអឺរ៉ុប ព្រមទាំងរដ្ឋាភិបាលកាណាដា ទើបតែបានសម្រេច ដាក់ទណ្ឌកម្មពិន័យ ទៅលើមន្ត្រីភូមា ធំៗចំនួន៧នាក់ ដែលជាប់ពាក់ព័ន្ធ នឹងសកម្មភាពធ្វើទុក្ខបុក​ម្នេញ អំពើហិង្សាបោសសំអាតពូជសាសន៍ ទៅលើសហគមជនជាតិរ៉ូហ៊ីងយ៉ា។ ការដាក់ទណ្ឌកម្មពិន័យនេះ គឺធ្វើឡើង ក្រោយពីមានការអំពាវនាវ ពីសំណាក់ លោកស្រីប្រេសិតពិសេស របស់អង្គការសហប្រជាជាតិ ប្រចាំនៅភូមា។

បុរស​រ៉ូហ៊ីងយ៉ា​១០នាក់ ត្រូួវកងកម្លាំងភូមា ចាប់ចងស្លាបសេក នៅក្នុងភូមិក្បែរព្រំដែនបង់ក្លាដែស។ ថ្ងៃ​ទី២ ខែកញ្ញា ២០១៧
បុរស​រ៉ូហ៊ីងយ៉ា​១០នាក់ ត្រូួវកងកម្លាំងភូមា ចាប់ចងស្លាបសេក នៅក្នុងភូមិក្បែរព្រំដែនបង់ក្លាដែស។ ថ្ងៃ​ទី២ ខែកញ្ញា ២០១៧ REUTERS
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោមមន្ត្រីធំៗភូមា៧នាក់ ដែលជាប់ទណ្ឌកម្មពិន័យនេះ គឺមាន៥នាក់ ជាអគ្គបញ្ជាការកងទ័ព និង២នាក់ទៀត ជាមន្ត្រីនគរបាលមានបុណ្យសក្តិខ្ពស់ ប្រចាំនៅរដ្ឋរ៉ាឃីន ភាគខាងលិចភូមា។ ទណ្ឌកម្មដែលសហភាពអឺរ៉ុប បានសម្រេច នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនាក្រុងលុចហ្សំបួរ កាលពីថ្ងៃចន្ទទី២៥មិថុនា មានជាអាថទិ៍ គឺការបង្កកទ្រព្យសម្បត្តិនឹងចរាចរណ៍ទឹកប្រាក់ នៃគណនីធនាគារ របស់ជនទាំង៧នាក់ ព្រមទាំងការហាមឃាត់ មិនឲ្យជនទាំងនោះ ចូលមកជាន់ទឹកដីអឺរ៉ុប។

ដូចគ្នាដែរ ដោយសហការជាមួយសហភាពអឺរ៉ុប រដ្ឋាភិបាលកាណាដា ក៏ទើបតែបានសម្រេចដាក់ទណ្ឌកម្មពិន័យ ទៅលើមនុស្សទាំង៧នាក់នេះដែរ។ លោកស្រី Chrystia Freeland រដ្ឋមន្រ្តីការបរទេស កាណាដា បានលើកឡើងថា កាណាដា ក៏ដូចជាសហគមអន្តរជាតិ មិនអាចធ្មេចភ្នែក មិនអើរពើបានទេ។ លោកស្រីបន្ថែមថា អំពើហិង្សាដែលកើតមាននៅរដ្ឋរ៉ាឃីន គឺជាអំពើបោសសំអាតពូជសាសន៍ គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបង្កឡើងដោយអាជ្ញាធរភូមា ទៅលើប្រជាជនដើមកំណើតរ៉ូហ៊ីងយ៉ា។

សូមបញ្ជាក់ថា យោងតាមឯកសារផ្លូវការរបស់សហភាពអឺរ៉ុប ទណ្ឌកម្មពិន័យនេះ គឺធ្វើឡើងទៅលើមន្ត្រីអ្នកទទួលខុសត្រូវធំៗមួយចំនួនរបស់ភូមា ដែលនៅពីក្រោយសកម្មភាពហិង្សា នៅរវាង៦ខែចុងក្រោយ ក្នុងឆ្នាំ២០១៧ ក្នុងរដ្ឋរ៉ាឃីន។ សកម្មភាពហិង្សាទាំងនោះមានដូចជា អំពើឃាតកម្ម អំពើរំលោភបំបានផ្លូវភេទ ការដុតផ្ទះ និងដុតភូមិប្រជាជនរ៉ូហ៊ីងយ៉ា ព្រមទាំងការតាមវាយបណ្តេញប្រជាជនជាដើម។

គួរកត់សម្គាល់ថា បើរាបពីដើមឆ្នាំ២០១៧មក មានប្រជាជនរ៉ូហ៊ីងយ៉ា​ប្រមាណ៧សែននាក់ ដែលបានរត់ភៀសខ្លួនចេញពីរដ្ឋរ៉ាឃីន ឆ្លងទៅជំរំនៅក្នុងប្រទេសបង់ក្លាដែស។ រដ្ឋាភិបាកភូមា បានលើកឡើងថា ប្រតិបត្តិការរបស់ទាហាន និងនគរបាលភូមា គឺដើម្បីបោសសំអាតក្រុមជ្រុលនិយមអ៊ីស្លាមភេរវកម្ម។ ដោយឡែក អង្គការសហប្រជាជាតិ បានចាត់ទុក សកម្មភាពទាំងនេះ គឺជាសកម្មភាពបោសសំអាតពូជសាសន៍ ហើយបានទាមទារឲ្យរដ្ឋាភិបាលភូមា បើកផ្លូវឲ្យអង្គការមនុស្សធម៌ចុះទៅជួយប្រជាជនរ៉ូហ៊ីងយ៉ារងគ្រោះ និងបើកឲ្យមានការអង្កេតតាមដានដោយឯករាជ្យ ពីសកម្មភាពហិង្សាព្រៃផ្សៃទាំងនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ