ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/09 12h00 GMT
អាស៊ី

សង្រ្គាមពាណិជ្ជកម្ម៖ អាមេរិក​ ស្នើឲ្យ​ចិន​ត្រលប់​មក​ចរចា​គ្នា​វិញ

media  
លោក Steve Mnuchin រដ្ឋមន្ត្​រីហិរញ្ញវត្ថុ​ អង្គុុយ​ចន្លោះ​​លោក​ដូណាល់ ត្រាំ និង​លោក​ចារ៉េត គូឆនែ កូន​ប្រសារ​លោកដូណាល់ត្រាំ Reuters

រដ្ឋាភិបាលអាមេរិក បានស្នើទៅរដ្ឋាភិបាលចិន ឲ្យចាប់ផ្តើមវិលត្រលប់ មកចរចាសាជាថ្មី ស្តីពីករណីតំឡើងពន្ធនាំចូលរៀងខ្លួន ដើម្បីបញ្ចៀស កុំឲ្យមានសង្រ្គាមពាណិជ្ជកម្ម រវាងមហាអំណាចទាំង២។ ការប្រកាសនេះចង់បើកការចរចាសារជាថ្មីនេះ ត្រូវបានតំណាងរដ្ឋាភិបាលចិនអបអរសាទរ។ គួររំលឹកថា ក្រោយការដែលលោក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធ២៥% លើផលិតផលចិន រដ្ឋាភិបាលចិន​ បានគំរាមតបវិញ ថានឹងដំឡើងពន្ធលើផលិតផលអាមេរិក ព្រមទាំងដាក់សំពាធទៅលើក្រុមហ៊ុនអាមេរិក ដែលរកស៊ីនៅចិន។ ការគំរាមតបវិញនេះ កំពុងធ្វើឲ្យក្រុមហ៊ុនអាមេរិក ភ័យបារម្ភជាខ្លាំង។

លោក Larry Kudlow ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមាន​ បានបញ្ជាក់នៅលើកញ្ចក់ទូរទស្សន៍ Fox Business Network កាលពីថ្ងៃពុធទី១២កញ្ញា ថា លោករដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ Steve Mnuchin បានផ្ញើរលិខិតមួយ ទៅកាន់ថ្នាក់ដឹកនាំរដ្ឋាភិបាលចិន ដើម្បីស្នើឲ្យ​ចាប់ផ្តើម​ការចរចាសំណុំរឿងពាណិជ្ជកម្មសាជាថ្មី។

បើតាមប្រភព ពីអ្នកស្និទនឹងសំណុំរឿងនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បានផ្ញើរលិខិតមួយទៅកាន់លោក Liu He ដែលជាអនុប្រធានាធិបតីចិន និងជាទីប្រឹក្សាសេដ្ឋកិច្ច របស់លោកស៊ី ជិនពីង។ នៅថ្ងៃទី១៣ កញ្ញានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា ខ្លួនពិតជាបានទទួលលិខិតរបស់រដ្ឋាភិបាលអាមេរិកពិតមែន ហើយរដ្ឋាភិបាលចិន សូមសំដែងការអបអរ ចំពោះសំណើនេះ។

សូមរំលឹកថា នៅរវាងចុងខែសីហាកន្លងទៅ ភាគីទាំង២ បានព្យាយាមចរចាគ្នារួចម្តងហើយ តែមិនបានសម្រេច ចេញជាលទ្ធផលអ្វីទាំងអស់។ តែយ៉ាងណា ការចាប់ផ្តើមចរចាសាជាថ្មីនេះ មិនប្រាកដថា នឹងអាចពន្យាការអនុវត្តពន្ធពិន័យ ដែលលោកដូណាល់ ត្រាំ បានប្រកាសនោះទេ។

គួររំលឹកដែរថា ក្នុងពេលឆាប់ៗខាងមុខនេះ លោកដូណាល់ ត្រាំ នឹងត្រូវសម្រេចអនុវត្តការដាក់ពន្ធពិន័យ ទៅលើផលិតផលចិន​ ដែលគិតជាទឹកប្រាក់ប្រមាណជា​២០០​ពាន់​លានដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីសប្តាហ៍មុននេះ លោកដូណាល់ ត្រាំ បានគំរាមបន្ថែមទៀតថា នៅមិនទាន់ចប់ត្រឹមនេះទេ លោកនឹងបន្តដំឡើងពន្ធ លើផលិតផលចិនផ្សេងទៀត ដែលគិតជាទឹកប្រាក់ប្រមាណ២៦៧ពាន់​លានដុល្លារ។

ដោយឡែក នៅសហរដ្ឋអាមេរិក ក្រុមតំណាងសហគ្រាសអាមេរិកជាច្រើននាក់ បានសំដែងការព្រួយបារម្ភ ចំពោះហានិភ័យ ដែលកើតចេញពីសង្រ្គាមពាណិជ្ជកម្ម ដែលលោកដូណាល់ ត្រាំបានបញ្ឆេះនេះ​។ សហព័ន្ធសហគ្រាសអាមេរិកជាង៦០ បានរួមគ្នា បង្កើតសម្ព័ន្ធភាពមួយ ដោយដាក់ឈ្មោះថា សហរដ្ឋអាមេរិកដើម្បីពាណិជ្ជកម្មសេរី។ សម្ព័ន្ធភាពនេះ នឹងដើរតួប្រយុទ្ធប្រឆាំងជាសាធារណៈ ទៅនឹងគោលនយោបាយសេដ្ឋកិច្ច​​ បិទទ្វារបែបអត្មានិយម របស់លោកដូណាល់ត្រាំ។

យ៉ាងណាមិញ បើតាមការវិភាគ ការអំពាវនាវសុំឲ្យចិនមកចរចាវិញ​នេះ គឺដោយសាររដ្ឋាភិបាល​លោកដូណាល់ ត្រាំ ចង់សម្រួលស្ថានការណ៍ជ្រួលច្របល់ ក្នុងសេដ្ឋកិច្ចអាមេរិក។ របាយការណ៍ស្ថិតិ បានស្តែងឲ្យ​ឃើញរួចទៅហើយ អំពីផលវិបាក នៃការដំឡើងពន្ធទៅវិញទៅមកនេះ។ ក្រុមហ៊ុនអាមេរិកប្រមាណ៦០% បានទទួលស្គាល់ថា ការសម្រេចដំឡើងពន្ធដល់​ទៅ២៥% ទៅលើម៉ាស៊ីនផលិតកម្មចិន ព្រមទាំងទំនិញធាតុផ្សំបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលផលិតនៅចិន បានធ្វើឲ្យក្រុមហ៊ុនអាមេរិក លំបាករួចទៅហើយ។ ចំណែកសហគ្រាសអាមេរិក ប្រមាណជិត៦០% ផ្សេងទៀត ក៏ទទួលស្គាល់​​ ពីផលវិបាក នៃការដំឡើងពន្ធនាំចូល ពីសំណាក់រដ្ឋាភិបាលចិនដែរ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ