ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
អាស៊ី

អគ្គស្នងការ​សិទ្ធិ​មនុស្ស នៃ​អង្គការ​សហប្រជាជាតិ ទាមទារ​ឲ្យ​ស៊ើបអង្កេត លើ​អំពី​ហិង្សា​នៅ​តំបន់​កាឆឺមៀរ

media សមត្ថកិច្ចឥណ្ឌា ចាំបង្រ្កាបបាតុកម្មរបស់​ក្រុម​ឥស្លាម តំបន់​កាឆឺមៀរ ក្រុុង​ស្រីនគរ ថ្ងៃទី​៨ មិថុនា ២០១៨ REUTERS/Danish Ismail

លោក Zeid Ra'ad Al Hussein អគ្គស្នងការជាន់ខ្ពស់ ទទួកបន្ទុកកិច្ចការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានទាមទារ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ឲ្យមានការបើក ការស៊ើបអង្កេតអន្តរជាតិមួយ ស្តីពីអំពើហិង្សា ដែលបានកើតមានឡើង កាន់តែខ្លាំងទៅៗ បង្កឡើងដោយកងកម្លាំងឥណ្ឌា និងកងកម្លាំងប៉ាគីស្ថាន នៅឯតំបន់កាឆឺមៀរ។

ការទាមទារនេះ គឺបន្ទាប់ពីឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានធ្វើរបាយការណ៍មួយ ស្តីអំពីអំពើហិង្សាធ្ងន់ធ្ងរ ជាច្រើនខែកន្លងមកនេះ នៅតំបន់កាឆឺមៀរ ដោយមានករណីសម្លាប់មនុស្ស ដល់ទៅ១៤៥ករណី។

តំបន់កាឆឺមៀរ ស្ថិតក្នុងជំលោះដណ្តើមគ្នាកាន់កាប់ រវាងប៉ាគីស្ថាន និងឥណ្ឌា។ នៅខាងផ្នែកគ្រប់គ្រងដោយឥណ្ឌា មានផ្ទុះនូវការតវ៉ាពីសំណាក់ក្រុមអ៊ីស្លាមកាឆឺមៀរ ដែលទាមទារឯករាជ្យពីឥណ្ឌា ឬជាក្រុមដែលមានទំនោរទៅរកប៉ាគីស្ថាន ព្រោះដោយកាន់សាសនាអ៊ីស្លាមដូចគ្នា។

ប្រសាសន៍​​លោក អគ្គ​ស្នងការ​សិទ្ធិ​មនុស្ស​​នៃ​អង្គការសិទ្ធិមនុស្ស​
សេចក្តីប្រែសម្រួល ដោយ ម៉ម ពិសី 14/06/2018 ស្តាប់

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ