ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
អាស៊ី

ប៉េកាំង និង តូក្យូ​បង្កើត​ទូរស័ព្ទ​ក្រហម ដើម្បី​ទាក់ទង​គ្នា ពេល​មាន​អាសន្ន

media 中日领导人会见。 ជំនួប​រវាងលោក​នាយក​រដ្ឋមន្រី​ចិន វេន ជាបាវ និង​សមភាគី​ជប៉ុន​លោក ហាតូយ៉ាម៉ា នៅ​តូក្យូ 路透社

លោក​នាយក​រដ្ឋមន្ត្រី​ចិន​Wen Jiabao និង​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Hatoyama បាន​សម្រេច​បង្កើត​ខ្សែ​ទូរស័ព្ទ​ក្រហម​មួយ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​អាច​ទាក់ទង​គ្នា​ជា​បន្ទាន់​ បាន នៅ​ពេល​ណា​ដែល​មាន​រឿង​អាសន្ន​កើត​ឡើង។ សេចក្តី​សម្រេចចិត្ត​នេះ ត្រូវ​បាន​ធ្វើ​ឡើង នា​ឱកាស​ជំនួប​កំពូល​រវាង​មហា​អំណាច​អាស៊ី​ទាំង​ពីរ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​តូក្យូ(Tokyo) ប្រទេស​ជប៉ុន ក្នុង​ថ្ងៃ​ចន្ទ​នេះ។

សេចក្តី​រាយការណ៍​របស់ តាន់ ហ្សង់-ហ្វ្រង់ស័រ 31/05/2010 - ដោយ តាន់ ហ្សង់-ហ្វ្រង់ស័រ ស្តាប់

ទូរស័ព្ទ​ក្រហម​មួយ​ខ្សែ​នេះ នឹង​បើក​លទ្ធភាព​ឲ្យ​មាន​ការ​ទាក់ទង​គ្នា​ផ្ទាល់​រវាង​ថ្នាក់​ដឹកនាំ​នយោបាយ​ចិន និង​ថ្នាក់​ដឹកនាំ​នយោបាយ​ជប៉ុន តែ​មិន​អនុញ្ញាត​ឲ្យ​មាន​ការទាក់ទង​គ្នា​ផ្ទាល់​រវាង​ថ្នាក់​ដឹកនាំ​យោធា​នៃ​ប្រទេស​ទាំងពីរ​ឡើយ។

 
ការ​បង្កើត​ខ្សែ​ទូរស័ព្ទ​ពិសេស​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ​ពី​មាន​ឧប្បត្តិហេតុ​បន្តិចបន្តួច​កើត​ឡើង​ជា​ច្រើន​ដង រវាង​កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​ទាំង​ពីរ នៅ​ម្តុំ​តំបន់​ត្រួត​គ្នា​នៃ​ព្រំដែន​ទឹក​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​សមុទ្រ​ចិន។ នៅ​ទី​នោះ ចិន​និង​ជប៉ុន​ដណ្តើម​គ្នា​រុករក​ប្រេងកាត​ និង​ឧស្ម័ន ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ។ ជប៉ុន​ចោទ​ចិន ថា​បាន​ផ្តើម​ជា​ឯកតោភាគី​ប្រតិបត្តិការ​រុករក​ថាមពល ដោយ​បាន​ចូល​មក​ជិត​តំបន់​ត្រួត​គ្នា​នេះ​ពេក ហើយ​ទាមទារ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​មួយ ដើម្បី​ធ្វើ​អជីវកម្ម​រួម​គ្នា។

នៅ​ខែ​មិថុនា​ឆ្នាំ​២០០៨ ប្រទេស​ទាំង​ពីរ​បាន​សាកល្បង​ធ្វើ​ការ​ចរចា​ជាមួយ​គ្នា​រួច​ម្តង​ហើយ តែ​មិន​បាន​សម្រេច។
នៅ​ថ្ងៃ​ចន្ទ​ទី​៣១​ឧសភា​នេះ លោក​នាយក​រដ្ឋមន្ត្រី​ចិន និង​លោក​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​បាន​ចុះ​សម្រុង​គ្នា​ថា នឹង​ធ្វើ​ការ​ចរចា​ជាមួយ​គ្នា​ឡើង​វិញ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ជប៉ុន​ដែល​នៅ​តែ​មិន​ទុក​ចិត្ត​ចិន និង​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក បារម្ភ​ខ្លាំង​ចំពោះ​ការ​លេច​ត្រដែត​ឡើង​យ៉ាង​លឿន​រហ័ស​របស់​មហាយក្ស​ចិន និង​ជាពិសេស​ចំពោះ​ការ​កើន​ឡើង​ជា​លំដាប់ នៃ​ប្រាក់​ចំណាយ​នៅ​លើ​វិស័យ​យោធា​របស់​ប្រទេស​នេះ៕

 

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ