អានតួអត្ថបទ
គៀកហ្ស៊ីស្តង់​

ប្រជាមតិដើម្បីស្ថិរភាព​នយោបាយនៅ​គៀកហ្ស៊ីស្តង់​នៅថ្ងៃអាទិត្យនេះ​

ប្រជាមតិ​នៅ​ថ្ងៃ​អាទិត្យ​ទី២៧​មិថុនា ​នេះ​នៅ​ប្រទេស​ គៀកហ្ស៊ីស្តង់​ត្រូវ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​ចាត់ទុក​ថា​មាន​សារៈសំខាន់​ ខ្លាំងណាស់​ដើម្បី​ឲ្យ​មាន​ស្ថិរភាព​ឡើងវិញ​នៅ​ក្នុង​អតីត​សាធារណរដ្ឋ​សូវៀត ​នេះ​ដែល​កំពុង​មាន​អំពើ​ហិង្សា​ចាប់​ពី​ថ្ងៃ​ទី១០​មិថុនា​មក​ម៉្លេះ។​ បំរាម​គោចរ​ត្រូវ​បាន​លើក​ម្សិលមិញ​ទោះបី​ជា​គេ​មាន​អារម្មណ៍​នៅ​តែ​ភ័យ​ ខ្លាច​​នៅឡើយ​នៅ​ប៉ែក​ខាងត្បូង​ប្រទេស​ជាទី​ដែល​បណ្តា​ជន​ដើម​កំណើត​Ouzbek​ បាន​ទទួល​រង​ការ​ឈ្លានពាន​សម្លាប់រង្គាល​ក្តី។​ សម្រាប់​អង្គការ​មនុស្ស​ធម៌​ ការ​ធ្វើ​ប្រជា​មតិ​នៅ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​អាចមាន​ហានិភ័យ​បង្ក​ បំផុស​ឲ្យ​មាន​ភាព​តាន​តឹង​ឡើងវិញ។ 

នៅ​ទីក្រុង​ Bishkek,រដ្ឋធានី​នៃ​ប្រទេស​ kirghizistan,ការិយាល័យ​បោះឆ្នោត​បាន​ត្រូវ​រៀបចំ​ដើម្បី​ធ្វើ​ប្រជាមតិ​នៅ​ថ្ងៃ​អាទិត្យ​ទី២៧​មិថុនា​២០១០
នៅ​ទីក្រុង​ Bishkek,រដ្ឋធានី​នៃ​ប្រទេស​ kirghizistan,ការិយាល័យ​បោះឆ្នោត​បាន​ត្រូវ​រៀបចំ​ដើម្បី​ធ្វើ​ប្រជាមតិ​នៅ​ថ្ងៃ​អាទិត្យ​ទី២៧​មិថុនា​២០១០ ©Reuters / Vladimir Pirogov
ផ្សាយពាណិជ្ជកម្ម

01:52

សេចក្តីរាយការណ៍​របស់​ វីនស្តុន រតនា

គោលដៅ​របស់​អាជ្ញាធរ​នៅ​ទីក្រុង​Bichkek​គឺ​ទទួល​សន្លឹក​ឆ្នោត​គាំទ្រ​ប្រជាមតិ​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​អនុម័ត​យក​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​ផ្តល់​ទម្ងន់​ច្រើន​ជាងមុន​ទៅឲ្យ​អ្នក​តំណាង​រាស្ត្រ​និង​ដែល​កម្រិត​បុព្វសិទ្ធិ​របស់​ប្រធានា​ធិបតី។

 
រដ្ឋាភិបាល​ថ្មី​ដែល​បាន​ឡើង​កាន់រដ្ឋ​អំណាច​ដោយ​សារការ​បះបោរ​របស់​ប្រជាជន​ដែល​ត្រូវ​បាន​បង្ក្រាប​​ក្នុងថ្លុក​ឈាម​នៅ​ខែ​មេសាមុន​ប្រាថ្នា​ខណ្ឌបញ្ចប់​ការ​ប្រព្រឹត្ត​ខុស​គន្លង​នៃ​របប​ប្រធានាធិបតី។​ ពីរដងហើយ​ដែល​ប្រធានាធិបតី​ត្រូវបាន​ពួក​បាតុករ​ដេញ​កំចាត់​ទម្លាក់ពី​អំណាច​គឺ​នៅ​ឆ្នាំ២០០៥​និង​នៅ​ឆ្នាំ២០១០នេះ។​ ប៉ុន្តែ​នៅ​លើក​នេះ​លោក​ប្រធានាធិបតី​ធ្លាក់​ពី​អំណាច​Bakiev​ត្រូវ​ជាប់ចោទ​ថា​បាន​បង្ក​ចលាចល​នៅ​ប៉ែក​ខាងត្បូង​ប្រទេស​ចាប់​តាំងពី​បាន​និរទេស​ខ្លួន​ទៅ​នៅ​Biélorussieមក។ស្របតាមអាជ្ញាធរនៃប្រទេសការប៉ះទង្គិចគ្នារវាងក្រុមជាតិពន្ធុបានបណ្តាលឲ្យមានស្លាប់មនុស្សជិតពីរពាន់នាក់។អាជ្ញាធរប្រុងនឹងអំពាវនាវរុស្ស៊ីឲ្យមកជួយខ្លួនមុននឹងអះអាង​​ថា​ អាច​ពឹង​ផ្អែក​ទៅលើ​កម្លាំង​ផ្ទាល់​ខ្លួន​វិញ​ ដើម្បី​ស្ដារ​សភាពការណ៍​ឡើងវិញ។

បំរាម​គោចរ​ត្រូវ​​បាន​លើក​ប៉ុន្តែ​នៅ​ប៉ែក​ខាងត្បូង​ប្រទសេ​ បណ្តាជន​ពួន​សម្ងំ​ក្នុង​​ផ្ទះដោយ​ខ្លាច​ក្រែង​កើតមាន​អំពើ​ហិង្សា​សា​ជា​ថ្មី។​ ពលរដ្ឋ​គៀហ្ស៊ីស្តង់​ដើមកំណើត​​Ouzbek​គឺ​ជាអ្នក​រងគ្រោះ​មុន​គេ​ដោយ​ការ​សម្លាប់​រង្គាល។​ ជន​ចំនួន​ពី​៣០​ទៅ​៤០​ម៉ឺន​នាក់​មាន​លក្ខណៈ​ជា​អ្នក​ភៀស​ខ្លួន​នៅឡើយ​ជាហេតុ​ធ្វើ​ឲ្យ​ពិបាក​ស្មុគ​ស្មាញ​ឬក៏​រហូត​ដល់ទៅ​ពុំ​អាច​ទៅ​កាន់​ហិបឆ្នោត​បាន​ទៀតផង​ ដោយហេតុ​អាជ្ញាធរ​ពុំ​អាច​នឹង​ធានា​អះអាង​ចំពោះ​ការ​បើក​គ្រប់​តែ​ការិយាល័យ​ឆ្នោត​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​បានឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ