អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

ការប្រយុទ្ធ​ប្រឆាំង​នឹង​អាល់កៃដា នៅ​អាហ្វហ្កានិស្តង់ នៅ​ទី​បំផុត​ទៅ​នឹង​ទទួល​ជោគជ័យ

បន្ទាប់​ពីការ​ដក​លោក​ឧត្តម​សេនីយ McChrystal ចេញ​ពីមុខ​តំណែង​និង​ការតែងតាំង​លោក​ឧត្តមសេនីយ Petraeusឲ្យ​ជំនួស​គាត់វិញ អាហ្វហ្កានិស្តង់ គឺ​ជា​ប្រធានបទ​សំខាន់​ជាង​គេ​នៅក្នុង​នាទី​តស៊ូ​មតិនយោបាយ​ផ្សាយ​តាម​ បណ្តាញ​ទូរទស្សន៍ នៅ​ថ្ងៃ​អាទិត្យ ២៧ មិថុនា​ម្សិលមិញ។ ក្នុង​ចំណោម​ភ្ញៀវ​នៃ​បណ្តាញ​ទូរ​ទស្សន៍​នានា ​មាន​នាយក​ក្រសួង​ស៊ើបការណ៍​សម្ងាត់​អាមេរិកាំង​ សេ​អ៊ីអា គឺ​លោក Leon Panetta ដែល​នៅក្នុង​បទ​សម្ភាសន៍​កម្រ​ផ្តល់​ឲ្យ​តាម​បណ្តាញ​ទូរទស្សន៍ ABC បានបង្ហាញ​អំពី​សភាពការណ៍​ពិត​ប្រាកដ​នៃ​សង្រ្គាមនៅ​អាហ្វហ្កានិស្តង់។

ប្រធានាធិបតី​អាមេរិកលោក​ Barack Obama​ធ្វើ​សុន្ទរកថា​នៅ​ក្បែរ​លោក Leon Panetta​ នាយក​ទី​ភ្នាក់ងារ​ស៊ើប​ការណ៍​ CIA
ប្រធានាធិបតី​អាមេរិកលោក​ Barack Obama​ធ្វើ​សុន្ទរកថា​នៅ​ក្បែរ​លោក Leon Panetta​ នាយក​ទី​ភ្នាក់ងារ​ស៊ើប​ការណ៍​ CIA ©​ Saul Loeb/AFP )
ផ្សាយពាណិជ្ជកម្ម

02:23

សេចក្តីប្រែសម្រួលរបស់​វីនស្តុន រតនា

តើ​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​កំពុង​តែ​ច្បាំង​ឈ្នះ​សង្គ្រាម​ នៅ​អាហ្វហ្កានិស្តង់​ឬ​ទេ?​ ​ --នេះ​ជា​សំនួរ​ដែល​លោក​នាយក​ក្រសួង​ស៊ើប​ការណ៍​សម្ងាត់​អាមេរិកាំង​ សេអ៊ីអា​ ពុំ​បាន​ឆ្លើយ​តប​ទេ។ប៉ុន្តែ​ គាត់​បាន​កំណត់​ថា​គឺ​ជា​ជ័យជំនះ​ ​ ដ្បិត​ប្រទេស​មួយ​ប្រកប​ដោយ​ស្ថិរភាព​គ្រប់​គ្រាន់​ ​ ដើម្បី​មិន​ក្លាយ​ទៅ​ជា​ទី​ជម្រក​មួយ​សំរាប់​បណ្តាញ​ភេរវនិយម​អន្តរជាតិ​ អាល់​-កៃដា​ឬ​ក៏​សំរាប់​ចលនា​តាលីបង់​ដែល​នឹង​ហៅ​អង្គការ​អ៊ីស្លាមនិយម​ជ្រុល​ឱ្យ​មក​តាំង​នៅ​នោះ​ទេ។គាត់​បាន​ទទួល​សារភាព​ថា​ ពួក​តាលីបង់​បាន​បង្កើន​ការវាយ​ប្រហារ​របស់​វា​ នាពេល​ថ្មីៗ​ ​ ​ប៉ុន្តែ​ពួក​វា​អាច​ត្រូវ​គេ​មើល​ពី​ខាង​ក្រៅ​មាន​អានុភាព​ខ្លាំង​ជាង​មុន​ ​ ​ ប៉ុន្តែ​តាម​ការពិត​វិញ​ ​ ​ ពួក​វា​ទន់​ខ្សោយ​ជាង​មុន​ ​ ​ -នេះ​ជា​ប្រសាសន៍​របស់​លោក​Leon​ Panetta​ ពីព្រោះ​ពួក​មេកើយ​វា​មួយ​ចំនួន​ត្រូវ​បាន​កំចាត់​កំទេច​ ​ ជាអាទិ៍​ ត្រូវ​បាន​កំទេច​ដោយ​យន្តហោះ​អាមេរិកាំង​គ្មាន​អ្នក​បើកបរ​ បញ្ជា​ពី​ចម្ងាយ​ហៅ​ថា​ drones​។ទាក់​ទង​នឹង​ពួក​អាល់​ -កៃដា​ ​ ​ ពួក​វា​មាន​ចំនួន​តែ​ពី​៥០​ទៅ​១០០នាក់​ប៉ុណ្ណោះ​ នៅ​អាហ្វហ្កានិស្តង់​ ​ ​ ប៉ុន្តែ​មេកើយ​ធំបំផុត​ឈ្មោះ​Oussama​ Ben​ Laden​ នៅ​តែ​ត្រូវ​គេ​រក​ពុំ​ឃើញ​សោះ។

ស្រប​តាម​នាយក​ក្រសួង​ស៊ើប​ការណ៍​សម្ងាត់​ សេអ៊ីអា​ ​ សហរដ្ឋ​អាមេរិក​លែង​មាន​ព័ត៌មាន​ជាក់​លាក់​អំពី​ទី​កន្លែង​ពួន​លាក់​ខ្លួន​របស់​មេ​ភេរវជន​នេះ​ ​ ចាប់​តាំង​ពី​ដើម​ទស​វត្ស​ឆ្នាំ​២០០០​មក​ម៉្លេះ​។​ “​ ដោយ​ប្រត្យក្ស​ ​ គាត់​ចេះ​ពួន​សម្ងំ​លាក់​ខ្លួន​ ក្នុង​តំបន់​កុលសម្ព័ន្ធ​ នៅ​ប្រទេស​ប៉ាគីស្តង់​ “​ ។ប៉ុន្តែ​ លោក​Panetta​ជឿ​ជាក់​ថា​ គាត់​នឹង​ត្រូវ​យើង​ចាប់​ខ្លួន​បាន​ នៅ​ថ្ងៃ​ណា​មួយ។គាត់​យល់​ឃើញ​ថា​ មាន​ការចម្រើន​លូត​លាស់​ក្នុង​អំឡុង​ពេល​៩ឆ្នាំ​នៃ​សង្គ្រាម​។​ “​ គឺ​ជា​ការពិបាក​ជាង​និង​យឺត​យូរ​ជាង​អ្វី​ដែល​យើង​បាន​ប្រមើល​ទុក​ “​ ​ -​នេះ​ជា​សំដី​របស់​គាត់​ ដោយ​គាត់​ពោល​បន្ថែម​ថា​ កូន​សោ​នៃ​ជោគ​ជ័យ​ពុំ​អាស្រ័យ​តែ​នឹង​សហរដ្ឋ​អាមេរិក​ហើយ​នឹង​សម្ព័ន្ធមិត្ត​ប៉ុណ្ណោះ​ទេ​ ​ ​ ប៉ុន្តែ​ក៏​អាស្រ័យ​នឹង​សមត្ថភាព​នៃ​កង​កម្លាំង​ទ័ព​អាហ្វហ្កានិស្តង់​ក្នុង​ការផ្លាស់​វេន​បន្ត​ពី​យើង​និង​ក្នុង​ការរក្សា​ស្ថិរភាព​ បន្ទាប់​ពី​ការចាក​ចេញ​ទៅ​នៃ​កង​កម្លាំង​ទ័ព​ចម្រុះ​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ